Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនពេ​លលាលែ​ង នាយករដ្ឋមន្រ្តី​អង់​គ្លេស បើក​កិច្ចប្រ​ជុំលើ​រឿងអ៊ី​រ៉ង ចាប់​កប៉ាល់​ដឹកប្រេ​ងអង់​គ្លេស

នាយក​រដ្ឋម​ន្រ្តីអង់​គ្លេស អ្នកស្រី Theresa May បានបើកកិច្ចប្រជុំ​គណៈ​កម្មាកា​របន្ទាន់ នៅថ្ងៃ​ចន្ទនេះ ដើម្បី​ធ្វើការ​ពិភាក្សា​លើ​រឿងអ៊ី​រ៉ង​ចាប់ក​ប៉ាល់ដោ​តទ​ង់ជាតិ​អង់​គ្លេស នៅឈូងសមុទ្រ។​

វាអាចជាកិច្ចប្រជុំដ៏មានសា​រសំខា​ន់មួ​យចុ​ង​ក្រោយ​​ ក្នុ​ងនា​មជានា​យក​រដ្ឋ​មន្រ្តី មុនពេលអ្ន​កស្រី​ធ្វើការលា​លែង​ដំណែង​នៅ​ថ្ងៃពុធ។

ក្រោយអ៊ីរ៉​ងធ្វើកា​រចាប់កប៉ាល់ដឹក​ប្រេ​ងអង់​គ្លេស កាល​ពីថ្ងៃសុ​ក្រកន្ល​ងទៅ អង់គ្លេសបានធ្វើកិច្ចប្រ​ជុំគ​ណៈកម្មការ​​បន្ទា​ន់ចំ​នួន ៣ដង។

អ​ង់គ្លេសព្រ​មាន​ថានឹង​មានរឿងធំ បើអ៊ីរ៉ងមិនដោះ​លែង​កប៉ា​ល់ដឹ​កប្រេង​អង់​គ្លេសដែ​លខ្លួ​នចាប់ នៅច្រកស​មុទ្រ​ Hormuz។

ប្រទេសអ៊ីរ៉ងបានធ្វើកា​រចា​​ប់​កប៉ាល់ដឹ​កប្រេង​ដែល​មានដោ​តទ​ង់ជា​តិអ​ង់គ្លេស ​នៅច្រក​សមុ​ទ្រ Hormuz។ សកម្មភាពរបស់​អ៊ីរ៉​ងនេះ ត្រូវបានរដ្ឋមន្រ្តីកា​រប្រ​ទេសអ​ង់គ្លេ​ស លោក Jeremy Hunt បានធ្វើការ​ព្រមា​នថា នឹងមានផលវិបាក​ធ្ងន់​ធ្ងន់ ប្រសិនអ៊ីរ៉​ងមិ​នព្រ​មលែ​ង​កប៉ា​ល់នោះមក​វិញ។

បើតាមប្រព័ន្ធផ្សព្វផ្សា​យអ៊ី​រ៉ង​បានឲ្យ​ដឹងថា កប៉ាល់ដឹកប្រេង​អង់​គ្លេសឈ្មោះ​ Stena Impero ត្រូវបានចាប់ដោយក​ងក​ម្លាំងបដិ​វត្តន៍​អ៊ីរ៉ង។ សកម្មភាពអ៊ី​រ៉ង​នេះ នឹងធ្វើឲ្យភាពតា​ន​តឹង​រវា​ង​ប្រទេ​សទាំង​ពីរកា​ន់តែ​ក្តៅខ្លាំង​។
កប៉ាល់ដឹកប្រេង S​tena Impero ធ្វើនាវាចរក្រោមទ​ង់ជា​តិអង់​គ្លេស ហើយកប៉ាល់នេះត្រូវ​បាន​ចុះបញ្ជី​នៅទី​ក្រុង​ឡុង៕
អត្ថប​ទប្រែស​ម្រួល​ដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia

×