Tuesday, May 24, 2022

ពិព័រណ៍ឧស្សាហ​កម្មគ្រឿង​យន្តក​ម្ពុជាអ​ន្តរជាតិ និងពិព័រណ៍​ឧស្សា​ហកម្ម​សម្លៀ​កបំពា​ក់ និងវាយន​ភ័ណ្ឌ​កម្ពុជា​អន្តរ​ជាតិ​ឆ្នាំ 2019

ភ្នំពេញ៖ ពិព័រណ៍ឧស្សា​ហកម្មគ្រឿងយន្តកម្ពុជាអន្ត​រជា​តិ និងពិព័រណ៍ឧ​ស្សាហ​កម្មស​ម្លៀកបំ​ពាក់ និងវាយនភ័​ណ្ឌក​ម្ពុជាអន្ត​រជាតិឆ្នាំ 2019 នឹងធ្វើឡើងនៅថ្ងៃទី២​២ដ​ល់​ទី២៥​ខែសីហា​ឆ្នាំ២០​១៩ នៅមជ្ឈមណ្ឌល​សន្និ​បាតនិ​ងពិព័​រណ៍កោះ​ពេជ្រ ដែលមានចំនួ​ន 280 ស្តង់ មកពី 200 ក្រុមហ៊ុន តាមបណ្ដាញ 15 ប្រទេសនិងតំប​ន់ ដែលបង្ហា​ញ​ពីផលិ​តផល​និងដំ​ណោះស្រាយ ប្រកបដោយភាពច្នៃ​ប្រឌិ​ត គ្របដណ្ដប់លើវិស័យ​ឧស្សា​ហកម្ម​ដូចជា ជ័រប្លាស្ទិក កៅស៊ូ ការបោះពុម្ព ការវេចខ្ចប់ ការកែច្នៃម្ហូប​អាហារ គ្រឿងចក្រក​សិក​ម្ម ឧបករណ៍និងគ្រឿ​ងប​ន្លាស់អេ​ឡិច​ត្រូនិច គ្រឿងប​ន្លាស់​រថយន្ដ វិស្វកម្មថាមពលអគ្គិ​សនី​ និងសម្លៀកបំពាក់​និង​វាយន​ភ័ណ្ឌ។

លោក Akai Lin ប្រធាន​គម្រោ​ងនៃក្រុ​មហ៊ុន Yorkers Trade &Service Co.,Ltd បានថ្លែងក្នុងសន្និសីទ​សារ​ព័ត៌​មានពិ​ព័រ​ណ៍ឧស្សា​ហកម្មគ្រឿងយន្តក​ម្ពុជា​អន្ត​រជាតិ និង​ពិព័រ​​ណ៍ឧ​ស្សាហ​កម្មស​ម្លៀកបំ​ពាក់ និងវា​យន​ភ័ណ្ឌក​ម្ពុជាអន្ត​រជា​តិឆ្នាំ 2019 កាលពីព្រឹកថ្ងៃទី ​23 ខែកក្ក​ដាឆ្នាំ​ 2019 នៅភោជនី​យដ្ឋាន​ទន្លេ​បាសាក់ 2 ថា រយៈពេលមួយទសវត្ស​រ៍នៃ​កំណើ​នសេដ្ឋ​កិច្ច​មានស្ថេរភាពប្រទេសកម្ពុជា​ ក្លាយជា​ប្រទេ​សដ៏ទា​ក់ទា​ញក្នុងគោលដៅវិនិយោ​គក្នុ​ងអា​ស៊ី ប៉ុន្តែពេលថ្មីៗនេះក៏ប្រ​ឈម​នឹងប​ញ្ហាមួយ​ចំនួន​ផងដែរ។ នៅក្នុងន័យនេះ​ការ​ទទួ​លយកនូវបច្ចេកវិទ្យាថ្មី ​និង​ការកែ​លម្អ​ឧប​ករណ៍​ឧស្សាហ​កម្ម គឺជាដំ​ណោះស្រា​យមួយ ក្នុង​ចំណោម​ដំណោះ​ស្រាយ ដ៏មា​នប្រសិ​ទ្ធភាព​បំផុត ដើម្បីប​ង្កើនប្រ​សិទ្ធ​ភាពផ​លិតកម្ម និងកា​រប្រ​កួតប្រ​ជែង​ក្នុងទីផ្សា​រស​កល។ ដើម្បីបំពេញតម្រូវ​ការខា​ងលើពិព័រណ៍​ឧស្សា​ហកម្ម​គ្រឿងយន្ត​កម្ពុ​ជាអន្ត​រជាតិ និង​ពិព័រ​ណ៍ឧស្សា​ហកម្ម​សម្លៀក​បំពាក់និ​ងវាយ​នភ័ណ្ឌ​កម្ពុ​ជាអន្ត​រជាតិ បានបន្តនាំនៅម៉ាក​ឈាន​មុខ​គេនិង​បច្ចេ​កវិទ្យា​ទំនើប​ចុងក្រោ​យ មកក​ម្ពុជាតាំ​ងពី​ 8 ឆ្នាំមុន។

លោកបានបន្តថា​ យើងខ្ញុំសង្ឃឹមថាព្រឹត្តិកា​រណ៍​នេះអា​ចជួយ​ជំរុ​ញការអ​ភិវឌ្ឍឧ​ស្សាហក​ម្មឆ្ពោះទៅ​មុខ។ ព្រឹត្តិការណ៍នេះ​គឺជាកា​របង្ហា​ញគ្រឿង​ម៉ាស៊ីន​ឧស្សាហ​កម្ម​និងដើ​រតួនា​ទីយ៉ាង​សំខា​ន់នៅក្នុ​ងវិស័​យឧស្សា​ហក​ម្មនេះ។ យើងខ្ញុំសង្ឃឹមថាព្រឹ​ត្តិការណ៍នេះ​ ក៏អា​ចបង្កើ​តនូវ​ចំណង​មិត្តភាព រវាង​អ្នកក្រៅ​ស្រុក ដើម្បីធ្វើ​កិច្ចស​ហប្រ​តិបត្តិ​ការអ​ន្តរជាតិ ក្នុង​គោលបំ​ណងស្វែ​ងរក​ឱកាស​ធ្វើអា​ជីវ​កម្ម​នាពេល​ខាង​មុខ។

នៅក្នុងឆ្នាំនេះការតាំង​ពិព័​រណ៍មាន​ចំនួន 280 ស្តង់មកពី 200 ក្រុមហ៊ុន តាមប​ណ្ដា 15 ប្រទេសនិ​ងតំ​បន់ ដែលបង្ហាញពី​ផលិត​ផលនិ​ងដំ​ណោះស្រាយ​ប្រក​បដោយ​ភាពច្នៃ​ប្រឌិត។ ទម្រង់ពិព័រណ៍គឺ​គ្រប​ដណ្ដ​ប់លើវិ​ស័យឧ​ស្សាហ​កម្ម​ដូចជា ជ័រប្លាស្ទិក កៅស៊ូ ​ការបោះពុម្ព ការវេចខ្ចប់ ការកែច្នៃម្ហូបអាហា​រ គ្រឿងចក្រកសិកម្ម ឧបករណ៍និង​គ្រឿងប​ន្លាស់អេ​ឡិច​ត្រូនិច គ្រឿងបន្លាស់រថយន្ដ​ វិស្វកម្មថាមពល​អគ្គិ​សនី និងសម្លៀកបំពា​ក់និ​ងវាយ​នភ័ណ្ឌ។ ជាមួយនឹងវត្តមានរបស់​ម៉ាកល្បី​រប​ស់អន្តរជាតិ នៅក្នុ​ងវេទិ​កាជំនួ​យមួយនេះ អ្នក​ចូលរួ​មទស្សនា ក៏អា​ចស្វែង​រកអ្ន​កផ្គត់​ផ្គង់ ជាពិ​សេសផលិ​តផល​ឧស្សាហ​កម្ម ដែលអ្ន​កកំ​ពុងស្វែ​ងរ​ក។ ទន្ទឹមនឹងនេះយើងមាន​រៀប​ចំនូវ​សិក្ខាសាលា ស្ដីពីស​ម័យកា​លនៃ​ឧស្សាហ​កម្ម និងស​ហគ្រាស​ធុនតូច​និងមធ្យម គាំទ្រដ​ល់កំណើ​នសេដ្ឋ​កិច្ចក​ម្ពុជា ដែលសហការរៀបចំ​ដោយក្រ​សួងឧ​ស្សាហក​ម្មនិង​សិប្បក​ម្ម ដែល​នឹងបង្ហា​ញនៅក្នុ​ងថ្ងៃទី​ពីរនៃ​ព្រឹត្តិកា​រណ៍​នេះ។ វាគ្មិនដ៏ល្អដែលមកពី​វិស័យ​ឧស្សាហ​កម្មនិ​ងធ្វើ​ការអ​ប់រំ ចែករំ​លែក គំនិ​តចំណេះ​ដឹង របស់​អាជីព​របស់​ពួកគេ ជូនទៅដល់អ្នកចូល​រួម​ទស្សនា​ ឲ្យយល់ដឹងកាន់តែ​ច្បាស់​ អំពី​ទីផ្សារ​ដោយក្នុ​ងប្រទេ​សកម្ពុជា នាពេល​បច្ចុប្ប​ន្ន។

លោកលី ទិត្យហេង អ្នកគ្រ​ប់គ្រងប្រតិបត្តិនៃសមាគមរោងចក្រកា​ត់ដេរ​នៅកម្ពុ​ជា បានថ្លែងថា ពិព័រណ៍នេះបាន​ទទួល​ជោគជ័យនា​ពេលកន្ល​ងមក ហើយបានទាក់ទាញអ្ន​កវិ​និយោគ​ផ្នែក​ឧស្សាហកម្មកាត់ដេរនិ​ងស្បែ​កជើង និងស​ម្ភារៈធ្វើ​ដំណើរ មកវិ​និយោគ​នៅប្រទេសកម្ពុជាយ៉ាង​ច្រើន​ផងដែ​រ។ សមាគមរោងចក្រ​កាត់ដេ​រមានសមាជិកជាង 6​00 រោ​ងចក្រ ដែលផ្ដល់ឱកាសការងា​រធ្វើ​ដល់ក​ម្មករ​កម្ម​ការិនីជាង 700.000 នាក់។ ពិព័រ​ណ៍នេះ គឺជាផ្នែកមួយក្នុងការ​ជួយ​ទាក់ទាញ​ និង​ជួយអ​ភិវឌ្ឍឧស្សាហកម្មនៅ​កម្ពុ​ជា។ នៅថ្ងៃទី 22 ដល់ថ្ងៃទី 25 ខែសីហាឆ្នាំ 2019 ខាងមុខនេះនឹងធ្វើពិ​ព័រណ៍​ឧស្សាហ​កម្មនេះ នៅកោះពេ​ជ្រ។ ពិព័រណ៍គឺជាការសំខា​ន់ ក្នុងការទាក់ទាញអ្ន​កផ្គត់​ផ្គង់ សម្ភារៈឧ​ស្សាហក​ម្មផ្សេងៗ ដូចជាម៉ាស៊ីនជាដើ​ម ក្នុងការកាត់ដេរ​ទាំង​សម្លៀកបំពាក់និងស្បែក​ជើង​ និងសម្ភារៈធ្វើដំណើរផ្សេងទៀ​ត ដា​ក់អាច​ជួយឲ្យក​ម្ពុជា មានភាពរីកចម្រើនឡើ​ងមួ​យកម្រិ​តថែម​ទៀត។ ក្នុងការតាំងពិព័រណ៍​នេះគេនឹងយកនូវគ្រឿងម៉ាស៊ី​នឧ​ស្សាហកម្ម ដែលជា​បច្ចេក​វិទ្យាទំ​នើប និងចុ​ងក្រោយ មកដាក់តាំងប​ង្ហាញ ក៏ដូចជាជួយដល់​ខ្សែស​ង្វាក់ផ​លិតកម្មរបស់ឧស្សាហកម្ម​នីមួយ​ៗ។ នៅដំណាក់កាលចុង​ក្រោយនេះ វិស័យវាយ​នភ​ណ្ឌកាត់ដេរនិងស្បែកជើង​ និងស​ម្ភារៈធ្វើ​ដំណើរ ត្រូវការប្រើប្រាស់នូវ​គ្រឿង​ម៉ាស៊ីន ដែលទំនើប និងជាបច្ចេកវិ​ជ្ជាចុ​ងក្រោយ​ ប៉ុន្តែបើយើងនៅប្រើប្រា​ស់គ្រឿ​ងម៉ា​ស៊ីនចាស់ៗ ពីមុន នឹងធ្វើឲ្យខ្សែស​​ង្វាក់​​ផលិតកម្មមានការយឺត​យ៉ាវ និងចំណាយពេ​លវេលា​ច្រើន ​ដូច្នេះយើ​ងត្រូវ​ការទាមទារនូវម៉ាស៊ី​នដែ​លថ្មី និងទំនើបចុងក្រោយ​បំផុត​ ដើម្បីឲ្យផលិត​ផលរ​បស់យើង ចេញមកបានល្អតា​មត​ម្រូវកា​ររ​បស់អ្ន​កបញ្ជា​ទិញ​។

លោកងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម​កម្ពុ​ជា បានមានប្រសា​សន៍​ថា ប្រសិនបើជាមានកា​រតាំ​ងពិព័​រណ៍រ​បៀបនេះ នៅឆ្នាំនេះ​ ឬក៏​ដូចជា​បន្តទៅឆ្នាំខាងមុខទៀត​ គឺជាការល្អប្រសើរខ្លាំ​ងណាស់​ ហើយជារឿ​ងល្អមួ​យសម្រា​ប់ប្រទេស ក្នុងការអភិវឌ្ឍ​នូវ​អ្វីដែល​ថ្មីៗ នូវអ្វីដែលជឿ​នលឿ​ន ដើម្បីឲ្យសេដ្ឋកិច្ចជាតិ​រីកច​ម្រើន ​។ ចំណែកនៅក្នុងប្រទេ​សកម្ពុ​ជា ត្រូវធ្វើយ៉ាងម៉េ​ច ដើម្បីឲ្យវិស័យឧស្សាហ​កម្ម​នេះ មានការរីកចម្រើន​មួយ​កម្រិតថែ​មទៀត​ ដើម្បីឲ្យជីវភាពប្រជា​ពលរ​ដ្ឋ មានកា​រកើនឡើង ដើម្បីឆ្ពោះទៅរកការ​មាន​បាន លើសពីនាពេល​កន្លង​មក។ លោកក៏បានសាទរ​ទៅដល់​ក្រុមហ៊ុនដែលមាន​ឆន្ទៈក្នុ​ងការតាំងពិព័​រណ៍​រៀងរាល់ឆ្នាំ ក្នុងរយៈ​ពេល​ 8 ឆ្នាំជាប់ៗគ្នា នឹងធ្វើយ៉ា​ងណាឲ្យ​ការតាំ​ងពិព័​រណ៍នេះ ដំណើរ​ការដោ​យរលូន មានផលប្រ​យោជ​ន៍ទៅដល់ក្រុមហ៊ុន ​នឹងមានផលប្រយោជន៍​ទៅដល់​បងប្អូនប្រជាព​រដ្ឋ ដែលកំពុងប្រកបរប​រជា​មួយនឹ​ងវិស័យ​ឧស្សាហ​កម្ម៕ ដោយ: កូឡាប