Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិកម្មពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកកាសែត The Nation ថៃ បោះបង់ចោលវិជ្ជាជីវៈ ដោយសរសេរព័ត៌មានបែបញុះញង់ដូចជា MMO

ភ្នំពេញ : ថ្មីៗនេះកាសែតថៃ ជាភាសាអង់គ្លេស The Nation បានចេញចំណងជើង ចោទប្រកាន់លើប្រមុខដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាមានភាគហ៊ុន និង ទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនព្រីនស៍ ដែលខ្លឹមសារទាំងនេះត្រូវបានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកថា ជាការផ្សព្វផ្សាយមានចេតនាទុច្ចរិត ដើម្បីបំភាន់មតិសាធារណៈ និង បិទបាំងក្រសែភ្នែកពិភពលោក។

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានហៅការចេញផ្សាយនេះថា ជាការមួយបង្កាច់ការលាបពណ៌បរិហារដ៏ធ្ងន់ធ្ងរមួយដែលក្រសួងមិនអាចទទួលយកបាន ពីព្រោះវាមិនមែនជាការពិត។ អ្នកនាំពាក្យរងបានបញ្ជាក់បន្ថែមថា ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានតែងតែបកស្រាយឆ្លើយបំភ្លឺ និង បដិសេធច្រានចោលជារឿយៗ ចំពោះរបាយការណ៍ដែលគ្មានប្រភពច្បាស់លាស់ ជារបាយការណ៍ចរិតស៊ីឈ្នួល ជារបាយការណ៍ចរិតនយោបាយ ប៉ុន្តែកាសែតក្នុងប្រទេសថៃ បែរជាច្បិចយកមកធ្វើជាមូលដ្ឋានដាក់បន្ទុកលើកម្ពុជា។

ការចេញផ្សាយរបស់ The Nation នេះគឺមានចេតនាតែម្យ៉ាងគត់ គឺបង្វែរទិសខ្យល់ បិទបាំងរឿងអាក្រក់ប្រទេសខ្លួនហើយ សរសេរព័ត៌មានបែប MMO ដើម្បីឱ្យមានការភ័ន្ដច្រឡំ ទម្លាក់មកឱ្យកម្ពុជាទទួលរងថ្មបាក់ជំនួស ប៉ុណ្ណោះ។

បើតាមអ្វីដែលលោកបណ្ឌិត ទូច សុខៈ បានលើកចង្អុកបង្ហាញ The Nation កំពុងតែជួយលាក់រឿងអាក្រក់ៗក្នុងប្រទេសខ្លួន ដូចជាលើករណីដែលយោធាថៃ បានបំពានបូរណភាពទឹកដីកម្ពុជា យោធាថៃបាញ់ប្រហារកងខេមរភូមិន្ទរបស់កម្ពុជាឲ្យទទួលមរណភាពម្នាក់ ដែលកម្ពុជាកំពុងតែចាត់នីតិវិធីរហូតមកដល់ពេលនេះ ហើយរហូតដល់តុលាការអន្តរជាតិ ICJ។

ការបិទបាំងពីភាពច្របូកច្របល់ និងអនាធិបតេយ្យក្នុងប្រទេសថៃវិបិត្តនយោបាយហែកហួរគ្នា បាតុករចេញមកប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មរាប់ពាន់ម៉ឺននាក់ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ឬរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ និងជាពិសេសបំផុតនោះគឺការចោទប្រកាន់លើកម្ពុជា ហើយថៃយករួចខ្លួនលើករណីនៅពេលដែលសារព័ត៌មានធំៗល្បីៗជាច្រើនបានចេញផ្សាយពីរឿងអាស្រូវរបស់ថៃ ក្នុងនោះមានដូចជា ទូរទស្សន៍សិង្ហបុរី CNA បានរកឃើញថា «ថៃគឺជាមជ្ឈមណ្ឌលឧក្រិដ្ឋឆបោកអនឡាញដ៏ធំនៅអាស៊ីអាគ្នេយ៍» ហើយក៏ជាកន្លែងចែកចាយ ជួញដូរឧក្រិដ្ឋជន។

លោកបណ្ឌិតរំលឹកថា «សម្ដេចតេជោធ្លាប់មានប្រសាសន៍រួចហើយ ពីព្រោះថៃ មានជើងហោះហើរត្រង់ពីបណ្ដាពិភពលោកផ្សេងៗ ដូច្នេះក្រុមឧក្រិដ្ឋជនទាំងនោះហោះត្រង់ (Direct Flight) មកប្រទេសថៃ និងចែកចាយទៅបណ្ដាប្រទេសផ្សេងៗ»។

កាលពីកន្លងទៅ អង្គការសហប្រជាជាតិតម្រូវឱ្យប្រទេសថៃ ឆ្លើយតបបកស្រាយពន្យល់ពីរឿងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅអាស៊ី ហេតុអ្វីបានជាកាសែត The Nation មានបានចេញផ្សាយពីការឆ្លើយតបរបស់រដ្ឋាភិបាលខ្លួនឯងទៅអង្គការសហប្រជាជាតិរួចហើយឬនៅ? តើ The Nation មានបានឆ្លើយតបបកស្រាយបំភ្លឺទៅកាសែតល្បីៗលើពិភពលោក ដូចជា CNA ហើយឬនៅ?

លោកបណ្ឌិតលើកឡើងថា កាសែត The Nation កន្លងទៅសារព័ត៌មានធំៗល្បីៗ បានរកឃើញរឿងអាស្រូវរ បស់ថៃជាច្រើន សូមកុំព្យាយមបង្វែរទិសខ្យល់ ឬសរសេរព័ត៌មានដូច MMO ដើម្បីបង្វែរប្រធានបទ បង្វែរគោលដៅ ដែលសារព័ត៌មានល្បីៗ កំពុងតែវៃបក ហើយប្រទេសថៃខ្លួនឯងកំពុងតែហែកហួរពីរឿងនយោបាយ រឿងភេរវកមម្ម រឿងឧក្រិដ្ឋកម្មផ្ទុះឡើង ដែលរកឃើញជាបន្ដបន្ទាប់ផង ដោយក្នុងនោះ មានទាំងការផលិត និងនាំចេញគ្រឿងញៀន ការចាប់ជម្រិត ទារប្រាក់ ដោយមានទាំងពលរដ្ឋចិន តារាចិនជាច្រើនបានក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ តើមានបានឆ្លើយតបបកស្រាយបំភ្លឺទៅពិភពលោកហើយឬនៅ។

ក្រៅពីនោះភាពមិនស្ងប់សុខនៅជាមួយមីយ៉ាន់ម៉ា ប៉ះគ្នាដោយប្រដាប់អាវុធ ជម្លោះជាមួយម៉ាឡេស៊ី ពោលគឺ ខេត្តភាគខាងត្បូងថៃ ដែលតែងតែមានក្រុមផ្ដាច់ខ្លួនតែងតែបំផ្ទុះគ្រាប់បែក ស្ទើរៀងរាល់ថ្ងៃនៅតាមតំបន់កម្សាន្តនៅខេត្តទេសចរណ៍សំខាន់ៗ រហូតបណ្ដាប្រទេសធំៗជាច្រើន បានណែនាំប្រជាពលរដ្ឋរបស់គេឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលសម្រេចចិត្តចូលមកប្រទេសថៃ។

ជាថ្មីម្ដងទៀត លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ មេត្តាកុំជឿតាមការបង្កើតមាតិការរបស់ The Nation ដែលបានគ្រវែងចោលវិជ្ជាជីវៈរបស់ខ្លួនជាអ្នកកាសែតដែលធ្លាប់ត្រូវបានពិភពលោកទទួលស្គាល់ ហើយកាសែតមួយនេះហាក់ដូចជា កំសាកមិនហ៊ានឆ្លើយតបចំពោះសារព័ត៌មានអន្តរជាតិរដែលគេកំពុងផ្សាយពីរឿងអាស្រូវរបស់ថៃ ហើយលាតត្រដាងអំពីអំពើមិនល្អក្នុងប្រទេសថៃពេញពិភពលោក។

លោកបណ្ឌិត សង្ឃឹមថា កាសែតថៃមិនធ្វើការការពារប្រទេសខ្លួនហួសហេតុពេក ហើយសង្ឃឹមថា ថៃនឹងទទួលបានការឆ្លើយតបរបស់លោក លោកគ្រាន់តែចង់បញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គ្មានភាគហ៊ុនណាមួយជាមួយក្រុមហ៊ុន Prince ទេ គ្មានទទួលបានផលប្រយោជន៍ស្របច្បាប់ផ្សេងៗជាមួយក្រុមហ៊ុន Prince ទេ បើមានសូមបង្ហាញភស្ដុតាង ប៉ុន្ដែបើក្លាហានទេ អាចតទល់គ្នាតាមផ្លូវច្បាប់បាន ពីព្រោះយើងស្អាតស្អំ យើងមិនខ្លាចក្នុងការតទល់ចំពោះមុខច្បាប់ទេ ដូច្នេះសូមកុំបង្កើតរឿងរ៉ាវយកមកមួលបង្កាច់ ឬបំភាន់៕ រក្សាសិទ្ធដោយ : សុទ្ធលី

×