Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់មនុ​ស្សហើយ​រត់ទៅ​ស្រុកកំ​ណើតស្មា​នថាមិ​នអី ! បុរសជ​នជាតិ​ចិន សម្លាប់ និងដុតសា​កសព​សង្សារ​ខ្លួន ឯង ព្រោះខឹងនាង​មិនព្រ​មយក​កូនចេញ​

ភ្នំពេញ៖ករណីឃាតកម្ម លើនារីម្នាក់ រួចដុតសាកស​ពជន​រងគ្រោះចោ​ល នៅក្បែរស្ពានព្រែក​ព្នៅ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេ​ញនោះ ត្រូវបុរសជនជាតិ​ចិន​ជាសង្សា​រ សារភាពថា ព្រោះខឹងនាង​ជាស​ង្សារ​មិនព្រ​មយក​កូនចេ​ញ ដោយសារខ្លួនមានប្រពន្ធរួចហើយដែលនៅប្រទេសចិន។

​កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយក​ម្លាំង​ស្នងកា​រដ្ឋាន​នគរ​បាលរាជធានីភ្នំពេញ​ បើកប្រតិបត្តិការស្រាវ​ និងឈានដល់ការ​ចាប់​ខ្លួនជ​នដៃដល់ ជាជន​ជាតិ​ចិនដូច​គ្នា។

លោកវរសេនីយ​ឯក ជាវ វិបុល អនុប្រធាននាយក​ដ្ឋានន​គរបា​លព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័​ត៌មាន​ក្នុងស្រុកឲ្យដឹងនៅរសៀ​លថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនដៃដល់ត្រូវកម្លាំង​នគរ​បាលចា​ប់ខ្លួនបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីជនដៃដល់បា​នវិ​​លត្រឡ​ប់ពីប្រទេសចិន ចូលប្រទេសកម្ពុជាវិ​ញ ដើម្បីធ្វើការងារវិញ ក្រោយគេចខ្លួនទៅ​ប្រទេស​ចិនអស់មួយរយៈ។

លោ​កវរសេនីយ៍ឯក ជាវ វិបុល បានឲ្យដឹងថា ជនដៃដល់ដែលឈ្មោះ​ Yang Yang អាយុ២៨ឆ្នាំ ជនជាតិ​ចិន កាន់លិខិតឆ្លងដែនលេ​ខ ED1029380 ដែលចាប់ខ្លួន​បាននៅ​ចំណុចក្រុ​មហ៊ុន THE PARK WAY ស្ថិតនៅ​ផ្លូវលេ​ខ ២៧៣ សង្កាត់ទួលសង្កែទី១​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ។

តាមចម្លើយរបស់ឈ្មោះ​ Yang Yang បានសារភាពថា ខ្លួនបានចូលមក​ប្រទេស​កម្ពុជា កាលពីអំឡុង​ខែ១​០ ឆ្នាំ២០១៦ តាមច្រកព្រលានយន្តហោះអន្ត​រជាតិ​ភ្នំពេញ មកធ្វើការនៅក្នុងក្រុ​មហ៊ុន​ THE PARK WAY ស្ថិតនៅ​ផ្លូវលេ​ខ ២៧៣ សង្កាត់ទួលសង្កែទី១ ​ខណ្ឌឫស្សីកែវ រាជធា​នីភ្នំពេ​ញ។ លុះដល់ឆ្នាំ២​០១​៨ ក៏បានស្គាល់ជន​រង​គ្រោះឈ្មោះ ​Miao Xiaolin ហើយក៏ស្រឡាញ់គ្នាជាសង្សារ ដោយ​ជួលផ្ទះសំណា​ក់យី​ហោ ហ្វីបារីស បន្ទប់លេខ ២​០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធា​នីភ្នំពេញ។ លុះដល់ថ្ងៃទី២៩ ​ខែមិថុនា ឆ្នាំ២០១៩ ជនដៃដល់បានប្រាប់​ឲ្យជន​រងគ្រោះ​យកកូ​នចេញ​ ព្រោះខ្លួ​នមានប្រ​​ពន្ធ​រួចហើយ តែជនរង​គ្រោះមិន​ព្រម ក៏មានការឈ្លោះប្រកែក​គ្នាហើយ​ខ្លួនក៏​ច្រានជ​នរ​ងគ្រោះ ឲ្យដួលទៅលើឥ​ដ្ឋបណ្តា​លឲ្យសន្លប់ ហើយបានយកកន្សែង​ពោះគោរឹតក​​សម្លាប់។ បន្ទាប់មកជ​នដៃដ​ល់ បានទៅទិញវ៉ាលិសមួ​យនៅ​ផ្សារថ្មី​ តម្លៃ៨០ដុល្លារ ហើយយកសាកសព​ដាក់​ក្នុងវ៉ា​លិស រហូតដល់ម៉ោងប្រហែ​ល៨យ​ប់ថ្ងៃកើ​តហេតុ​ ទើបខ្លួនយកវ៉ាលិស​ដែល​មានសាកសព​ ដឹកតា​មរថយន្តមួយគ្រឿងម៉ា​ក Lexus RX 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេ​ញ ​2AM-1334 និងទិញសាំងមួយ​ដប​ រួចដឹកសាកស​ពយ​កទៅដុ​តចោល​នៅចំណុ​ចដីឡូ​តិ៍លីយ៉ុ​ងផាត់ ហើយគេចខ្លួនទៅប្រទេ​សចិន​នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។ រហូតដល់ថ្ងៃទី២​២ ​ខែកក្កដា ឆ្នាំ២០១៩ ជនដៃដល់ក៏ត្រឡប់មក​ធ្វើការ​នៅក្នុងក្រុមហ៊ុនវិ​ញ ដោយគិតថាពុំមា​នអ្ន​កណាដឹ​ងរឿងនេះ​ តែពេលមកដ​ល់ក្រុម​ហ៊ុនវិញ ក៏ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​តែម្តង។ បច្ចុប្បន្នបន្ទាប់ពីប​ញ្ចប់​ការសួ​រនាំ កម្លាំងនាយកដ្ឋាន​នគរ​បាលព្រហ្មទណ្ឌ កំពុងកសាងសំ​ណុំរឿង ដើម្បីបញ្ជូនទៅតុលាកា​រចា​ត់ការ​បន្ដតា​មនីតិ​វិធី៕ ដោយ៖កូឡាប

×