Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​កើតរោគ​ទឹកនោមផ្អែម និង​សម្ពាធ​ឈាម​ខ្ពស់ លែង​ព្រួយ​ទៀតហើយ ជាមួយ «​ឱសថ​» ធម្មជាតិ​សុទ្ធសាធ​មួយ​នេះ​

​នៅពេល​មាន​រោគសញ្ញា​ជាអាទិ៍ៈ ស្រេកទឹក​ខុសធម្មតា បត់ជើងតូច​ច្រើន​, មាន​ស្នាម​ជាំៗ​លើ​ខ្លួន​, ស្រក​ទម្ងន់​គំហុក​, ស្នាម
របួស​​ពុំ​ងាយ​ជា​សះ​, នឿយហត់​ល្ហិតល្ហៃ​…. គួរ​គប្បី​ទៅពិនិត្យ​ឈាម ។ ប្រសិន​លទ្ធផល​បង្ហាញ​ថា ជាលិកា​ក្នុង​ឈាម​លើស​ធម្មតា ក៏​ពុំទាន់​បារម្ភ​ពេក ។ ថ្នាំ​បូរាណ​ផ្សំ​តាម​វិថី​ដ៏​ងាយ​ខាងក្រោម​នេះ នឹង​ជួយ​អ្នក​បាន​៖

​វត្ថុ​ធាតុ​ផ្សំ​
– ពងមាន់​ស្រែ​ទើប​ពង (​មាន​ឈ្មោល​រឹតតែ​ល្អ​)
– ទឹកខ្មេះ​ធ្វើ​ពី​ផ្លែឈើ​
– ទឹកឃ្មុំ​

​វិធី​អនុវត្ត​
​លាង​ពងមាន់​១​គ្រាប់​ឲ្យ​ស្អាត ហើយ​ដាក់​ត្រាំ​ក្នុង​ទឹកខ្មេះ ១៥០ មី​លី​លីត្រ ផ្ទុក​ក្នុង​កែវ​អំបែង​មាន​គំរប​ជិត ។ ត្រាំ​បែបនេះ​ពី ៤ ទៅ ៥ ម៉ោង សំ​កប​ស៊ុត​ខាងក្រៅ​វា​នឹង​រលាយ​នៅសល់​ស្រទាប់​ស្រោប​ស៊ុត​ប៉ុណ្ណោះ ។ អ្នកយក​ស្លាបព្រា​ចាក់​ទម្លុះ រួច​ស្រង់​កាក​ចេញ បន្ទាប់មក កូរ​វា​ឲ្យ​រលាយ​សព្វ​សាច់​ចូលគ្នា ។​

​ការប្រើ​
​អ្នក​កើត​ជំងឺ​លើស​ជាតិ​ស្ករ និង​សម្ពាធ​ឈាម​ខ្ពស់ ផឹក​១​ថ្ងៃ​២​ដង ព្រឹក និង​យប់ ។ ផឹក​មុនពេល​បរិភោគ​អាហារ​ពី ២០ ទៅ ៣០ នាទី ក្នុង​បរិមាណ ៣ ស្លាបព្រា​កាហ្វេ ។ អាច​លាយ​ទឹកឃ្មុំ​បន្តិច រួច​ផឹក ។​

​ឱសថ​ធម្មជាតិ​នេះ​អាច​ទុក​ក្នុង​ទូទឹកកក សម្រាប់​ទុក​ប្រើប្រាស់​តាម​កំរិត​កំណត់​គឺ ១​វគ្គ ៥ ដង ។ គ្រប់ ៥ ដង ត្រូវ​ទៅពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម ប្រសិន​ប្រើ​ធម្មតា​ហើយ ពុំ​ចាំបាច់​បន្ត​អនុវត្ត​វគ្គ​ទី​២​ទៀតឡើយ ។​

​អ្នក​ឈឺក្រពះ ក៏​អាច​ផឹក​បាន ព្រោះ​ជីវជាតិ​ជូ​របស់​ទឹកខ្មេះ ត្រូវបាន «​ពន្លត់​» ដោយ​សារធាតុ​កាល់ស្យូម​នៃ​សំបក​ស៊ុត ។​

​លើកលែង​ចំពោះ​អ្នក​រាករូស កំពុង​ហើមពោះ ពុំគួរ​ប្រើ​ទេ ។​

​ឱសថ​ធម្មជាតិ​នេះ​នៅ​ជំនួយ​ដល់​អ្នក​ឈឺសន្លាក់ ពុក​ឆ្អឹង ធ្វើ​ឲ្យ​ស្បែក​ស្អាត ។​

​ជូនពរ​ប្រិយមិត្ត កុំ​ឈឺ តែបើ​បាន​ឈឺ សូម​ឆាប់​ជា​ពី​ជំងឺ ៕ ស្ថាបនា​

×