ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ជាលើកទី១ ដែលលោកបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺ (វីរកងទ័ពដែលជាជនរងគ្រោះ ឈ្មោះ រិ – រិទ្ធ )ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហា នេះ បានបញ្ជាក់ថា ៖ ជាលើកទី១ ដែលខ្ញុំបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺ (វីរកងទ័ពដែលជាជនរងគ្រោះ ឈ្មោះ រិ – រិទ្ធ )ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការដែលគាត់កំពុងឈរជើងនៅប្រាសាទតាមាន់ក្នុង កងពលតូចលេខ៤២ ។ លោកស្នងការបន្តថា ៖ ក្រុមមេធាវីកំពុងរៀបចំចាប់ផ្ដើមដំណើរការរឿងក្ដីនេះហើយបាទ ៕

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ចូនខ្លួនស្ដ្រីឈ្មោះ ចិន្ថា សុវណ្រី ដែលជេរប្រមាថកងទ័ពជួរមុខទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។រក្សាសិទ្ធដោយ៖សុទ្ធលី