តុលាការកំពូលអាមេរិច បានកំណត់ថា ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ អាចប្រើប្រាស់លុយចំនួន ២,៥ពាន់លានដុល្លារបស់មន្ទីបញ្ចាកោណដើម្បីចាយលើការសង់ជញ្ជាំងព្រំដែននៅភាគខាងត្បូងព្រំដែន។
ការសង់ជញ្ជាំងព្រំដែន ដែលខ័ណ្ឌចែកអាមេរិច និងមិចស៊ិចកូ គឺជាការសន្យាដ៏សំខាន់របស់លោក ដូណាល់ ត្រាំ នៅក្នុងកំឡុងយុទ្ធនាការបោះឆ្នោតកាលពីចុងឆ្នាំ ២០១៦។
គម្រោងរបស់លោកក្នុងការចាយលុយលើជញ្ជាំងព្រំដែនរាប់ពាន់លានដុល្លារ ត្រូវបានប្រឆាំងដោយគណបក្សប្រជាធិបតេយ្យ។
ការកំណត់របស់តុលាការកំពូល មានន័យថា ថវិកាទាំងនោះនឹងត្រូវប្រើប្រាស់លើការគម្រោងជញ្ជាំងព្រំដែននៅក្នុងរដ្ឋ California, Arizona និងរដ្ឋ New Mexico។
លោកត្រាំ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter របស់លោកថា ការសម្រេចរបស់តុលាការកំពូល គឺជាជ័យជម្នះដ៏ធំ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC