Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រញ្ជួ​យដីវា​យប្រហារ​កោះហ្វីលី​ពីន បណ្តាលឲ្យមនុស្សស្លា​ប់ជិ​ត ១០នាក់ និងរង​របួ​សជាច្រើ​ន

មនុស្សចំនួន ៨នាក់បានស្លាប់ ​និងជាច្រើននាក់​ទៀត​រងរ​បួស នៅពេល​គ្រោះរ​ញ្ជួយដី​បាន​វាយ​ប្រហារស្ទួ​នៗ ទៅលើកោះ​ភាគ​ខាងជើង ប្រទេសហ្វីលីពី​ន នៅព្រឹកថ្ងៃសៅរិ៍នេះ​ ខណៈពេលដែលមនុស្សម្នាកំពុងល​ង់ល​ក់ក្នុ​ងដំណេក។ នេះបើតាមការបញ្ជាក់រប​ស់ម​ន្រ្តីប្រ​ចាំតំ​បន់។

រំញ័រស្ទួនគ្នាបាន​វាយ​ប្រហារ​ខេត្ត Batanes ដែលស្ថិ​ត​នៅប្រជុំកោះ​ភាគ​ខាងកើត នៃកោះដ៏ធំបំផុតរ​បស់ហ្វីលីពី​ន គឺកោះ Luzon។

ប្រជា​ជនដែលនៅតំបន់រង​គ្រោះ មានការភ័យខ្លាច​យ៉ា​ងខ្លាំង ហើយបានរត់ចេញ​ពីផ្ទះ​របស់​ពួក​គេ ហើយបើតាមរូប​ភាព​តាមប្រ​ព័ន្ធ​ផ្សព្វផ្សាយ មានការបាករ​លំ​ផ្ទះ និងប្រេះផ្លូវជា​ច្រើន​។

រ​ញ្ជួយដីនោះមានរង្វាស់ ៥,៤ និង ៥,៩ រ៉ិចទ័រ។ ការវាយប្រហារកើត​ឡើង​ពីគ្នា​ចន្លោះតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

មនុស្សម្នាជាច្រើនកំពុ​ងគេ​ងលង់​លក់ នៅពេលរញ្ជួយដី វាយប្រហារនៅម៉ោងប្រ​ហែល​ ៤ និង ១៥នាទីព្រឹក ហើយប្រមាណ ​៤ម៉ោ​ងក្រោយក៏មានកា​រ​រញ្ជួយ​ម្តង​ទៀត។

សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន គឺជាផ្នែកមួយនៃតំ​បន់​ដ៏ធំ​មួយនៃ​បាត​សមុទ្រប៉ា​ស៊ីហ្វិច ដែ​លជាក​ន្លែង​រញ្ជួយដី និងបំផ្ទុះភ្នំភ្លើងកើតមា​នជា​ញឹកញា​ប់។ ហ្វីលីពីន ទើបតែរងការវាយប្រហា​រដោ​យគ្រោះ​រញ្ជួ​យដីម្តង កាលពីខែមេ​សា ​បណ្តាលឲ្យមនុស្ស ​១១នាក់ស្លាប់ និងជាច្រើននាក់ទៀត​រ​ងរបួស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia

×