Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ ១១,១ ប៊ី​លាន​ដុល្លារ ​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ 5​ខែ​

​លោកស្រី ជា សិរី បាន​ថ្លែងថា កម្ពុ​ជាមាន​ទុនបម្រុង​អន្តរជាតិ​កើន​ដល់​ប្រមាណ 11,1 ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​អាច​ធានា​ការចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់ បាន​ប្រមាណ 5​ខែ ហើយ​កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន​មកលើ​ភាព​ធន់​នៃ​សេដ្ឋកិច្ចកម្ពុជា​។​

​នេះ​បើ​យោងតាម​សេចក្តី​សង្ខេបបទ​ឧទ្ទេសនាមរ​បស់​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ លោកស្រី ជា សិរី បាន​លើកឡើងថា ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល កើន​ដល់​ប្រមាណ ១១,១ ប៊ី​លាន​ដុល្លារ ដូច្នេះ​ក្នុងករណី​កម្ពុ​ជាមាន​វិបត្តិ ឬក៏​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ កម្ពុជា​នឹងមាន​លទ្ធភាព​ទប់ទល់​បញ្ហា​ទាំងនោះ បាន​រយៈពេល ៥ ខែ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ ឬ​ច​ចារ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​បាន​។

​លោកស្រី​បាន​បន្ថែមថា ការបង្កើត​ទុនបម្រុង​អន្តជាតិ​នេះ ក៏​ជួយ​ជំរុញ និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ព្រោះ​វិនិយោគិន​ទាំងនោះ នឹងមាន​ភាពជឿជាក់​លើ ប្រាក់រៀល​របស់​ធនាគា​រ​កណ្ដាល ខណៈ​មាន​ទុនបម្រុង​ខ្ពស់ ដែល​អាច​ធានាបាន​នូវ​ស្ថិរភាព​ហិរញ្ញ​វ​ត្តុ ន​និង​និង​អត្រា​ប្តូរប្រាក់​ក្នុង​ទីផ្សារ​។​

​លោក ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ បាន​មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា​បន្ត​មាន​វឌ្ឍនភាព​ល្អប្រសើរ ដែល​ទទួលបាន​ភាពអំណោយ​ផល​ទាំងពី​កត្តា​ខាងក្រៅ​និង​ខាងក្នុង​។ កត្តា​គាំទ្រ​ខាងក្រៅ​រួមមាន កំណើន​តម្រូវការ​ចំពោះ​ផលិតផល​នាំចេញ​របស់​កម្ពុជា លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​។ កត្តា​ខាងក្នុង​គឺ​ស្ថិរភាព​ដ៏​រឹងមាំ​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ភាពអំណោយ​ផល​នៃ​បរិយាកាស​វិនិយោគ​និង​ធុរកិច្ច ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន និង​ការកែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។

​អតិផរណា​មាន​កម្រិត​ទាប អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ល្អប្រសើរ ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បានគរ​ពូន​ឱ្យ​កើនឡើង​ខ្ពស់ ដែល​បាន​ចូលរួម​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ លើសពីនេះ វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ​និង​វិសមភាព​។ បច្ចុប្បន្ន សេវា​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​ទូទាំងប្រទេស ហើយ​បានផ្តល់​ឱកាស​ដល់​ប្រជាជន​កាន់តែច្រើន​ក្នុងការ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក ថា យ៉ាវ​៖ អគ្គ​បេឡា និង​សាខា​ធនាគារជាតិ នៃ​កម្ពុជា​រាជធានី​-​ខេត្ត​ទាំងអស់ បាន​សហការ​និង​ខិតខំ​ប្រឹងប្រែង យ៉ាង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការងារ​បង់ប្រាក់ និង​បើកប្រាក់​ជូន​អតិថិជន ការងារ​គ្រប់គ្រង និង​ថែរក្សា​ការពារ​ឃ្លាំងប្រាក់​កន្លងមក​។ អគ្គ​បេឡា​សូមឱ្យ​មន្ត្រី​-​បុគ្គលិក​ទាំងអស់ បន្ត​អនុវត្ត​ការងារ​គ្រប់គ្រង សាច់ប្រាក់​ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​បន្ថែមទៀត​។

​វិន័យ​ការងារ​មាន​សារសំខាន់​ណាស់ ដែល​តម្រូវឱ្យ​មន្ត្រី​បុគ្គលិក​របស់ខ្លួន ត្រូវតែ​គោរព ដោយសារ​គុណ​តម្លៃ​នៃ​ការគោរពវិន័យ​នាំមក​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូរ បរិស្ថាន​ការងារ​ល្អ និង​ធ្វើឱ្យ​ការងារ​ស្នូល​ប្រចាំថ្ងៃ ប្រព្រឹត្ត​ទៅដោយ​ប្រសិទ្ធភាព​។ សមិទ្ធផល​ជាច្រើន​ដែល​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួមចំណែក​កសាង​និង​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​រួមមាន ការខិតខំ​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ការគោរពវិន័យ​ការងារ ភាពស្មោះត្រង់ ស្មារតី​សាមគ្គី​ជា​ប្រពៃណី និង​ឆន្ទ​:​អភិវឌ្ឍ​ខ្លួន​របស់​មន្ត្រី​បុគ្គលិក​៕​ ដោយ​៖​កូ​ឡាប​

×