Saturday, October 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​យោធាប៉ា​គីស្ថា​ន ធ្លាក់លើលំនៅស្ថា​ន​ប្រជាពល​រដ្ឋ បណ្តាល​ឲ្យ​មនុស្ស​ ១៥នាក់​ស្លាប់​

មនុស្សយ៉ាងហោចណាស់ចំ​នួ​ន ១៥នាក់បានស្លា​ប់ បន្ទាប់ពីយន្តហោះយោធាខ្នាត​តូច​មួយ​គ្រឿង ​បាន​ធ្លាក់ចំលំ​នៅស្ថា​នប្រជា​ពល​រដ្ឋស្ថិ​តនៅទី​ក្រុង Rawalpindi នៃប្រ​ទេស​ប៉ាគីស្ថា​ន។

បុគ្គលិកយន្តហោះចំ​នួន​ ៥នាក់ និងប្រជាជ​នស៊ី​វិលចំ​នួន ១០នាក់បានស្លាប់នៅក្នុ​ងហេ​តុការ​ណ៍នោះ។​ នេះបើតាមការប​ញ្ជាក់រ​បស់អ្ន​កនាំពា​ក្យក្រុ​មជួយ​សង្រ្គោះឈ្មោះ​ Farooq Butt។ មនុស្សចំនួន ១​២នាក់​ផងដែ​រ បាន​រង​របួស​។

ការធ្លាក់បណ្តាលឲ្យមា​នភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ​ និ​ងបានបំផ្លាញផ្ទះ​អស់​ជាច្រើន​ខ្នង​។

គេនៅពុំទាន់ដឹង​ច្បាស់​ពីមូល​ហេតុ​នៃការធ្លា​ក់នៅឡើ​យទេ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព​៖ BBC

 

×