បច្ចុប្បន្ន នៅលើទីផ្សារមានផលិតផលថែរក្សាស្បែកដ៏ច្រើនរាប់មិនអស់ តែវាអាចគ្រោះថ្នាក់ដល់ស្បែកទៅវិញ ប្រសិន
នោះជាផលិតផលក្លែងក្លាយ ឬ ចំពោះអ្នកមានស្បែកអាលែកហ្ស៊ី ។ ដើម្បីសុវត្ថិភាព បងប្អូននារីៗគួរអនុវត្តវិធីថែសម្ផស្សតាមបែបធម្មជាតិដែលចំណាយប្រាក់អស់តិចផង ហើយប្រសិទ្ធភាពក៏ខ្ពស់គួរជាទីពេញចិត្ត ។
ម៉ាសបិទមុខខាងក្រោមនេះ មានប្រភពដើមពីជប៉ុន មានប្រសិទ្ធភាពថែបំប៉នរក្សាសំណើមឲ្យស្បែក, បន្ថយស្នាមជាំខ្មៅជុំវិញភ្នែក និងកម្ចាត់មុន ។
. សមាសធាតុរួមមាន
– ទឹកដោះគោ ១ ស្លាបព្រាបាយ
– ទឹកឃ្មុំ១ស្លាបព្រា
– ទឹកអង្ករ ៣ ស្លាបព្រា
. របៀបអនុវត្ត
- យកអង្ករដាក់ទឹកដាំក្នុងឆ្នាំតូចមួយ បើកភ្លើងតិចៗប្រមាណ ៣ នាទី
– ច្រោះយកផ្នែកទឹក និងផ្នែកបាយដាក់២ផ្សេងគ្នា
– បន្ថែមទឹកឃ្មុំ១ស្លាបព្រា និងទឹកដោះគោទៅក្នុងបាយ ច្របល់ឲ្យសព្វ
– លាងមុខឲ្យស្អាត បន្ទាប់មកយកល្បាយខាងលើមកលាបលើមុខ ម៉ាស្សា និងទុកប្រមាណ ១៥ នាទី
– លាងសំអាតដោយទឹកអង្ករ ដែលបានច្រោះយកមុននោះ
ម៉ាសមុខដ៏អស្សានេះនឹងប្រឆាំងតបឥទ្ធិពលរបស់ភាពចាស់ និងបំបាត់ស្នាមជ្រួញ និងអុចៗខ្មៅលើផ្ទៃមុខ ៕