ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ស៊ុយអែតបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកែទម្រង់ ដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងតែអនុវត្តន៍ តាមរយៈការផ្តល់កិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកទេស។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងសម្រាប់សារព័តិមានស្តីពីជំនួបពិភាក្សាការងារលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីគ្គ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រកសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាមួយនិង លោកស្រីMaria Sargren ឯកអគ្គរាជទូតស៊ុយអែត ប្រចាំនៅទ្វាររាជាណាចក្រកម្ពុជា ក្នុង ខណៈដែល
លោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ដូចជា ពិភាក្សាលើការបន្តពង្រឹ ង បន្ថែមទៀតនូវកិច្ចសហប្របត្តិការទ្វេភាតិ កម្ពុជា- ស៊ុយអែត ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជន និង រាជរដ្ឋាភិបាលស៊ុយអែត ដែលប្រទេសស៊ុយអែតគឺជាដៃគូដ៏សំខាន់ចូលរួមចំណែក យ៉ាង សកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក ។ សមិទ្ធផលដែលកម្ពុជាទទួលបាន គឺមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាលស៊ុយអែត ក៏ ដូច លោកស្រីឯកអគ្គរាជទូតផ្ទាល់ ក្នុងអាណត្តិការងារការទូតរបស់លោកស្រីនៅកម្ពុជា ។ ជាក់ស្តែង, ស៊ុយអែតបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកែទម្រង់ ដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងតែអនុវត្តន៍ តាមរយៈការផ្តល់កិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកទេស ជាអាទី ដល់ក ម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ចាប់តាំងពីដំណាក់កាលទី ១ មក ពិសេសការងារកែទម្រង់វិស័យពន្ធដារ ជាដើម ។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ភាគីចិត្តចំពោះ ការផ្តល់ជាជំនួយបច្ចេកទេស ក៏ដូចជា ការចែករំលែកបទពិសោធន៍ការងារចំពោះវិស័យពន្ធដារតាមរយៈការផ្តល់ទស្សនកិច្ចសិក្សាទៅកាន់ប្រទេសស៊ុយអែតផ្ទាល់ ជាដើម ។
លោកស្រី Maria Sargren បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ការផ្តល់កិច្ច សហប្រតិបត្តិការយ៉ាងល្អប្រសើរពីស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងរយៈពេល ០៣ ឆ្នាំ ដែលលោកស្រីបាន មក បំពេញបេសកកម្មការបូតទៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ដែលបានជំរុញ ឲ្យ បេសកកម្មការទូតរបស់លោកស្រីទទួលបានជោគជ័យដ៏ត្រចះត្រចង់ មក ដល់ថ្ងៃនេះ ។ លោកស្រីផ្ទាល់ ជាសាក្សីនៃការរីកចម្រើនឥតឈប់ឈររបស់កម្ពុជានាពេលបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ខរឹងមាំ ដែលការសម្រេចបានទាំងនេះ គឺកើតមកពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស ការដាក់ចេញ និងការអនុវត្តកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ។
កិច្ចពិភាក្សា ក៏បានផ្តោតលើការកែទម្រង់ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើការងារកែទម្រង់ការគ្រប់គ្រង
ហិរញ្ចវត្ថុ សាធារណៈ នៅពេលដែលកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (FMIS)
ត្រូវបានដាក់ឲ្យអនុវត្តន៍ និង ពង្រីកទៅតាមក្រសួង-ស្ថាប័នផ្សេងៗ, តម្លាភាព និង គណនេយ្យ ភាព, និងការរៀបចំបង្កើតជាមជ្ឈមណ្ឌលត្រប់គ្រប់ទិន្ន័យ និង ស្ថិតិ (Data Center) រួមមួយ ជាដើម ។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង មិត្តភាព ឲ្យកាន់តែស្អិតរមូតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិង ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា- ស៊ុយអែត ៕ ដោយ៖កូឡាប






