តាមការចុះផ្សាយរបស់ Daily Mail ហេតុការណ៍កើតឡើងថ្មីៗនេះ នៅរុស្ស៊ី កំពុងធ្វើឲ្យសាធារណៈមតិពុះកញ្ជ្រោល ខឹងសម្បារ។ ពួកគេបានសំណូមពរឲ្យបើកការស៊ើបអង្កេតចំហរមួយ ហើយចោទប្រកាន់ទោសចំពោះគិលាននុប្បដ្ឋាយិការ ដែលអសីលធម៌យកអ្នកជំងឺធ្វើជា “ល្បែងកម្សាន្ត រួមទាំងថតរូប Selfie ជាមួយសាកសពអ្នកស្លាប់ទៅហើយ។
តាមអត្ថបទរបស់ Daily Mail ក៏បានឲ្យដឹងថា គិលានុប្បដ្ឋាយិការ នៅរុស្ស៊ីម្នាក់ ត្រូវបានរដ្ឋអំណាចបើកការស៊ើបអង្កេត ក្រោយពីនារីរូបនេះបានថតបង្ហោះរូបភាព ថតក្បែរសាកសពអ្នកជំងឺតាមបែប “អសីលធម៌”បំផុត។ ក្នុងរូបភាពជាច្រើនសន្លឹក គិលានុប្បដ្ឋាយិការ Anna Kim បានបង្ហោះនោះ វាពិតជា… ពិបាកទទួលយកណាស់។
ពេលនោះពលរដ្ឋរុស្ស៊ី កំពុងផ្ទុះកំហឹងចំពោះក្រុមគ្រូពេទ្យគិលានុប្បដ្ឋាយិការ ដែលគួរណាស់ជាអ្នកថែទាំអ្នកជំងឺ តែពួកគេបែរជាយកអ្នកជំងឺធ្វើជាល្បែងកម្សាន្តទៅវិញ។ ក្នុងសំណេរអមរូបថតនោះ Anna Kim ឲ្យដឹងថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ នាទីក្រុង Sakhalin -កន្លែងនាងធ្វើការ “ថែទាំតែអ្នកដែលពួកគេចង់… ប៉ុណ្ណោះ”។
ពាក្យពេចន៍ចែករំលែករបស់គិលានុប្បដ្ឋាយិការរូបនេះ កាន់តែព្រៃផ្សៃជាងរូបពិតទៅទៀត ៖ “ប្រសិនពួកគេពុំចង់ជួយទេនោះ អ្នកជំងឺប្រាកដជា… ចប់ហើយ!” ឬ “ពួកគេពុំចាប់អារម្មណ៍ទេ!”។ នាងនៅបន្ថែមថា ៖ “អ្នកជំងឺខ្លះដែលពុំគ្រប់គ្រងខ្លួនឯងបាន យើងនឹងចងពួកគេឲ្យជាប់គ្រែ។ ប៉ុន្តែមិនអីទេ ព្រោះវាជាជីវិតតើ!”។
ក្រោយពេលបង្ហោះរូបភាពទាំងនេះឡើង Anna Kim បានត្រូវបញ្ឈប់ពីការងារ ប៉ុន្តែវាពុំបានសម្រួលចិត្តសាធារណៈមតិឡើយ ព្រោះថា វាជារឿងមួយក្នុងចំណោមរឿងរាប់រយរាប់ពាន់ឯណោះ។ ជាក់ស្តែងនៅ Kazan, គិលានុប្បដ្ឋាយិការ Gulnaz Yalalova អាយុ ២០ឆ្នាំ ដែលបានបង្ហោះ រូបភាព “លេងសើច” គ្រាកំពុងកាន់ទ្រផ្ទាល់របស់អ្នកជំងឺម្នាក់…។
នៅ Alexandrov, គិលានុប្បដ្ឋាយិការ ២រូប បានបង្ហោះរូបភាពពួកគេលេងល្បែង “គប់កង ចូលជើងអ្នកជំងឺ” ដែលកំពុងសន្លប់ស្តូកស្តឹងលើគ្រែ…។
ពួកនាងពិតជា “ខ្មោចឆៅ” ក្នុងជីវភាពពិតៗ សាធារណៈមតិបានវាយប្រហារខ្លាំងៗ។
ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងដែរ? ចន្ទ្រា