កូនភ្លោះ១គូ នៅអាមេរិក បានកើតនៅឆប់ឆ្លងឆ្នាំ ឃ្លាតពីគ្នាតែ ២០នាទីប៉ុណ្ណោះ។ ហេតុនេះ ម្នាក់កើតនៅឆ្នាំ ២០១៧ ហើយម្នាក់ទៀតកើតនៅឆ្នាំ ២០១៨។
កូនភ្លោះ១គូ Joaquin និង Aitana de Jesus Ontiveros តាមគំរោងត្រូវកើតនៅថ្ងៃទី ២៧/១/២០១៨ ប៉ុន្តែ នៅវេលាម៉ោង ៧យប់ ថ្ងៃទី ៣១/១២/២០១៧ អ្នកស្រី Maria ជាម្តាយនៃកូនភ្លោះនេះ បានឈឺពោះយ៉ាងខ្លាំង ហើយក៏សម្រាលបានកូនទាំង២ ចំម៉ោងឆ្លងឆ្នាំតែម្តង។
Joaquin កើតនៅម៉ោង ២៣និង៥៨នាទី ថ្ងៃទី ៣១/១២/២០១៧ មានទម្ងន់ 2,5kg ខណៈពេលប្អូនស្រីរបស់វា Aitana កើតក្រោយ ២០នាទី គឺវេលាម៉ោង ០និង១៦នាទី ថ្ងៃទី១/១/២០១៨ មានមទ្ងន់ 2,1Kg ។
ប្រការនេះមានន័យថា ពួកវាបងប្អូនគ្នាត្រឹម ២០នាទីប៉ុណ្ណោះ តែស្ថិតនៅឆ្នាំខុសគ្នា។
កូនភ្លោះទាំង២ នៅបាននាំសំណាងដល់ឪពុកម្តាយវាទៀតផង ព្រោះសកម្មជននៃសហគមន៍ ក្នុងតំបន់នេះបានប្រមូលវិភាគទាន បាន ៣០០០ដុល្លារ សម្រាប់ផ្តល់ឲ្យទារក ដែលកើតចំខណៈពេលឆ្លងឆ្នាំ។
គិតៗទៅរឿងចម្លែកៗចេះតែ…មាន៕ អាទិត្យ