Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលទំនិញមានផ្ទុកសារធា​តុ​គីមីហា​មឃាត់ ជាង​៤០​មុខ ត្រូវបានមន្រ្តីសាខាកាំកុ​ង​ត្រូល ធ្វើការដកហូ​ត នៅផ្សា​រដើ​មគរ និងផ្សារអូ​រឫស្សី

ភ្នំពេញ ៖ ​ ​ មន្ដ្រីកាំកុងត្រូលផែ​ស្ងួត​ចុងទី បាន​បន្ត​ចុះ​ត្រួតពិនិត្យ​​​សុវត្ថិភាព​ចំណីអាហារ​​​ដែលកំពុង ដាក់លក់នៅលើទីផ្សារ​ដើ​មគរ ដោយ​ក្នុង​ប្រតិបត្តិកា​រ​​នេះ ​បាន​រក​ឃើញ​សារធាតុ​​គី​មី​ហាម​ឃាត់ ក្នុងម្ទេស​ ដែល​នាំ​មកពី​វៀ​តណាម ​យក​មក​ដាក់​លក់​ក្នុង​​​ផ្សារ​​អូរ​ឫស្សី និង​ផ្សារ​ដើម​គរ ។ ក្រុមការងារ​បាន​យក​នំ​​ចំណី​​ផ្លែឈើ​​ជាង​៤០​មុខ​មក​ធ្វើ ពិ​សោធន៍​ ​ដើម្បី​ស្វែងរក​សារធាតុ​​គី​មី​ហា​មឃាត់ ​ហើយ​ក្នុង​នោះ​បាន​រក​ឃើញ​​សំ​ណល់​ថ្នាំ​ សម្លាប់​សត្វល្អិត ក្នុង​ម្ទេស​ហាវៃ​​ពណ៌​លឿង​ និង​ម្ទេស​ម៉ា​ឡេ​​ពណ៌​ខៀវ​ ដែល​នាំចូល​ពី​​វៀតណា​ម ​និង​ខ្ទឹម​នៅ​ក្នុង​ផ្សា​រ​​ដើម​គរ​។

នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ​និងសាខា​រាជធា​នីភ្នំពេញ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពា​ណិជ្ជ​កម្ម និងគណៈក​ម្ម​កា​រផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍​ច​ល័តផ្នែ​កម្ហូ​បអាហារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ អំពី​គុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារដើមគរ និងផ្សារអូរឫស្សី រាជ​ធានីភ្នំពេញ ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញ​ខូច​គុណភាព និងទំនិញដែលមានហា​និ​ភ័យខ្ព​ស់ ដែលជនខិលខូចមួយចំនួ​នលួ​ចបញ្ចេញមកលក់ចែកចាយលើទីផ្សារ​ ជាពិសេសផ្តោតទៅលើម្ទេសគ្រប់​ប្រ​ភេទ​ និង​បន្លែផ្សេ​ងៗ។

ក្នុងសកម្មភាពនេះ ម​ន្ត្រីជំ​នាញបានធ្វើតេស្តបឋមទៅលើផលិតផ​ល​ម្ហូប​អាហា​រ ចំនួន ៤០គំរូ ហើ​យបាន​ធ្វើការត្រួតពិនិត្យរកភាពមិ​ន​អនុ​លោមនៅលើសម្បកវេច​ខ្ចប់ផលិតផលម្ហូបអាហា​រ​ផង​ដែរ ។

ជាលទ្ធផលនៅក្នុ​ងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញផលិតផ​ល​ទំនិញ​មានផ្ទុកសារធាតុគីមីហាម​ឃា​ត់មួយ​ចំនួ​ន ដូចជា៖ នៅផ្សារអូ​រឫស្សី (ទំនិញមានសំណល់ថ្នាំសម្លាប់​ស​ត្វល្អិត​) មាន ម្ទេសហាវៃពណ៌លឿង ចំនួន ១,២ គីឡូក្រាម​ ម្ទេស​ពណ៌ខៀ​វ ចំនួន ១,៧ គីឡូ​ក្រាម។ ផ្សារដើមគ (ទំនិញមានសំណល់ថ្នាំ​សម្លាប់សត្វ​ល្អិត) ផ្កាខ្ទឹម ចំនួន ០,៥ គី​ឡូក្រា​ម ម្ទេស​ហាវៃ​ពណ៌លឿ​ង ចំនួន ២ គីឡូក្រាម សរុបទំនិញដកហូតបានប្រ​ហែ​ល ចំ​នួន​ ៥,៤ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដ​កហូ​ត ទំនិញទាំងនោះយកមកក​ម្ទេ​ចចោល​ភ្លាម​ៗនៅនឹ​ង​កន្លែង និងបានឱ្យម្ចាស់ធ្វើ​កិ​ច្ចសន្យា​បញ្ឈប់ការទទួលល​ក់​បន្តទៀត ហើយបានធ្វើការណែ​នាំ​ដល់អា​ជីវ​ករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតា​ម​ច្បាប់ ស្តីពីការគ្រប់​គ្រ​ងគុណ​ភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងប​ង្កផ​លប៉ះពាល់ដល់សុខភាពប្រជា​ព​លរដ្ឋ នឹងអាចប្រឈមចំពោះ​មុ​ខច្បាប់​ថែម​ទៀត។

លោក គង់​ វុទ្ធី​ អនុប្រធាន​កាំ​កុង​ ត្រូល​ផែស្ងួត​ ចុង​ទី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា​ ៖ ក្រុមការងារ​របស់​លោ​ក​​បាន​សហការ​ជាមួយ​ប្រធាន​​ផ្សារ​ ដើម​គរ​ និង​ផ្សារ​អូរ​ឫស្សី​ ចុះ​ឆែកឆេរ​និង​​ត្រួ​តពិនិត្យ​នូវ​ចំណីអាហារ​ដែល​អាជី​វ​ក​រ​ដាក់​​ក្នុង​ផ្សារ​ខាងលើនេះ ​ដោយ​បាន​រកឃើញ​​នូ​វ​សារធាតុ​ហាមឃាត់​ក្នុង​ម្ទេស​​​ហើយ​ក្រុមការងារ​ក៏បាន​រឹបអូ​ស​​ភា្លមៗ​ យក​ទៅ​​កម្ទេច​ចោ​ល​ផងដែរ​ ៕ដោយ:កូឡាប

×