Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលបាន​ជំនួយឥតសំណង ពី​ជប៉ុន​លើ​ចំនួន​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានទទួល​ជំនួយឥតសំណង​ពី​ប្រទេស​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​១.៥៩១.០៥៨.០០០​យ៉េន​ជប៉ុន ឬ​ស្មើនឹង ១៤.៥០០.០០០​ដុល្លា​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​ចរាចរណ៍ និង​កាត់បន្ថយ​ការកកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំង​៥​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។​

​នេះ​បើតាម​ការបញ្ជាក់​ពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​សមិទ្ធផល​នានា​ដែល​បាន​សាងសង់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន នា​រសៀល​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក​HORINOUCHI Hidehisa ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក SUGANO Yuichi ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​ឃួ​ង ស្រេង បាន​បន្តថា ស្ថានភាព​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​កើតមាន​បញ្ហា​ការកកស្ទះ​ចរាចរណ៍ ដោយសារតែ​ការកើនឡើង​​គំហុក​នូវ​ចំនួន​រថយន្ត​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ ដែល​តាម​ស្ថិតិ​បច្ចុប្បន្ន​មាន​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​២,១៥​លាន​គ្រឿង ក្នុងនោះ រថយន្ត​មាន​ចំនួន​៥០​ម៉ឺន​គ្រឿង ទោច​ក្រ​យាន្ត​យន្ត​មាន​ចំនួន ១,៦​លាន​គ្រឿង​។ ជាមួយនិង​កំណើន​នេះ​រដ្ឋបាល​រាជធានី ក្រោម​ការជួយ​ឧបត្ថម​គាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បានធ្វើអោយ​​ដំណើរការ​ជា​ផ្លូវការ លើ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ​។​លោក​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ខាងលើនេះ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​កាលពី​ខែមីនា ឆ្នាំ​២០១៦ និង​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨ ដែលមាន​រយៈពេល​សរុប​៣៥​ខែ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅពេលនេះ រួមមាន​៖ ១-​ការងារ​ដំឡើង និង​បំពាក់​ភ្លើងស្តុប​ថ្មី នៅតាម​ចំណុចប្រសព្វ​សរុប​ចំនួន ១១៥ ទីតាំង​។ ២-​ការងារ​បំពាក់​កា​ម៉េ​រ៉ា​ចាប់​រូបភាព និង​វិភាគ​ទិន្នន័យ​យានយន្ត​ឆ្លងកាត់ ចំនួន​១៩៤​គ្រឿង​
៣-​ការងារ​បំពាក់​កា​ម៉េ​រ៉ា​សុវត្ថិភាព CCTV ចំនួន​២៦​គ្រឿង សម្រាប់​ត្រត​ពិនិត្យ​តាមដាន​ស្ថាន​​ភាព​ចរាចរណ៍ នៅតាម​បណ្តា​ចំណុច​ផ្លូវ​ប្រសព្វ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​។ ៤-​ការងារ​សាងសង់​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​ចំនួន​មួយកន្លែង​នៅក្នុង​បរិវេណ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ជា​ន់ទី​៩​នៃ​អគារ​សាងសង់​ថ្មី ។ ៥-​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​សំខាន់ៗ​ដល់​មន្ត្រី​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​មន្ត្រី​បច្ចេកទេស​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្ទេរ​ចំណេះដឹង និង​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង និង​ប្រតិបត្តិការ​ប្រព័ន្ធ​បញ្ជា​ភ្លើង​សញ្ញា​ចរាចរណ៍​ផងដែរ ។​

គម្រោង​នេះ​បានដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ ។ ក្នុង​រយៈពេល​ដាក់អោយ​ដំណើរការ និង​ប្រតិបត្តិ​ការបណ្តុះ​អាសន្ន​រយៈពេល​៨​ខែ​មកនេះ ឃើញថា គុណភាព និង​ប្រសិទ្ធិភាព​នៃ​ស​ម៉ូ​ទិ​ផល​គម្រោង​ទទួលបាន​លទ្ធ​​ផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។ លោក​សង្ឃឹមថា​សមិទ្ធផល​នៃ​គម្រោង​នេះ​នឹងចូលរួម​ចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​​ប្រព័ន្ធ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ហើយ​និង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច ព្រមទាំង​ជីវភាព និង​បរិស្ថាន​រស់នៅ​របស់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​លោក​HORINOUCHI Hidehisa ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ប្រព័ន្ធ​គ្រប់​គ្រង់​ចរាចរណ៍​បែប​ទំនើប​កំពុង​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក​បាន​បន្តថា គម្រោង​ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ដោយ​ឥត​សំណង​មក​កម្ពុជា​នេះ បានដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​កាលពី​ចុងឆ្នាំ​២០១៨ កន្លងទៅ ហើយ​ក្រោយ​ដាក់ ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​រួចមក​​ឃើញថា គុណភាព និង​ប្រសិទ្ធភាព​នៃ​សមិទ្ធផល​គម្រោង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ ដោយបាន​ចូលរួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អប្រសើរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×