Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ប្តេជ្ញាជំរុញការចរចាកិច្ចព្រមព្រៀ​ង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោ​យតំ​ប​ន់ បញ្ច​ប់​នៅចុ​ងឆ្នាំ​នេះ

spot_img

ភ្នំពេញ៖ “សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុ​ជា បានប្រកាន់ជំហ​រ​គាំទ្រ​ និង​ជំ​រុញឱ្យបញ្ចប់ដំណើរការច​រ​ចាកិ​ច្ច​ព្រមព្រៀ​ងភាព​ជាដៃ​គូសេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយតំ​បន់ (RCEP) ដែលជាប្លុកពាណិជ្ជកម្មសេរីដ៏ធំ​ ​និងមានសារសំខាន់​បំផុត នៅចុងឆ្នាំ២០១៩នេះ”។ នេះបើតាមការបញ្ជាក់រ​ប​ស់ លោក​ប៉ា​ន សូរស័ក្តិ រដ្ឋមន្ត្រី​ពាណិ​ជ្ជក​ម្ម។

នៅក្នុងជំនួបពិភា​ក្សា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ​ប​ត្តិ​ការ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ជាមួយ លោកYoonjong Chun អគ្គនាយកគោលនយោបាយ​ពា​ណិជ្ជក​ម្មសេរី ក្រសួងពាណិ​ជ្ជ​កម្ម ឧស្សាហកម្ម និងថាមពល​ នៃសា​ធារ​ណរ​ដ្ឋកូ​រ៉េ កាលពីព្រឹកថ្ងៃទី៩​ ខែសីហា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ច​ប្រឹ​ងប្រែ​ងរ​បស់​រាជ​រដ្ឋាភិ​បាលក​ម្ពុជា ក្នុងការដឹកនាំ និងសម្រ​ប​សម្រួល​ដំណើរ​ការ​ចរ​ចាកិ​ច្ចព្រ​មព្រៀ​ង RCEP ដើម្បីទប់ទល់ជាមួយ​វិ​បត្តិ​នានា ដែលកើតពីសង្គ្រាមពាណិជ្ជ​ក​ម្ម។

លោករដ្ឋមន្ត្រី ក៏បាន​ជម្រាប​ភាគី​កូរ៉េ អំពីវឌ្ឍនភាពនៃកំណើន​សេ​ដ្ឋកិ​ច្ចដ៏​រឹង​មាំរប​ស់កម្ពុជា គោលនយោបាយគាំពារ​វិ​និយោ​គ ​និងកំណែទម្រង់​ថ្មី​ៗដែ​ល​បាន​ដាក់​ចេញ​ដោ​យរា​ជរ​ដ្ឋាភិបាល ដើម្បីលើកស្ទួយបរិ​យា​កាស​ធុរ​កិច្ច និងធ្វើពិពិធកម្មកា​រ​នាំចេ​ញរ​បស់​កម្ពុជា និងទាក់ទាញវិនិ​យោ​គពី​បរ​ទេ​សបន្ថែ​មទៀត ដើម្បីបង្កើតឱកាសការងា​រ​ជូន​ប្រ​ជាព​លរ​ដ្ឋ និងកាត់បន្ថយភាព​ក្រី​ក្រ។​

ជាការឆ្លើយតប លោក Yoon​jong Chun បានកោតសសើរអំ​ពី​វឌ្ឍ​នភា​ព​របស់​ក​ម្ពុជា ទាំងទិដ្ឋភា​ព​នយោ​បា​យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិ​និ​យោគ។ លោក អគ្គនាយក បានគូសបញ្ជាក់ថា​ ​សាធារ​ណរ​ដ្ឋ​កូរ៉េ មានទិសដៅបង្កើន​ទំ​ហំពា​ណិជ្ជ​កម្ម​ទ្វេភាគី ជាមួយកម្ពុជា និងមានជំហរដូ​ច​រាជ​រដ្ឋា​ភិ​បាលក​ម្ពុ​ជា ក្នុងការ​គាំ​ទ្រ និ​ងជំ​រុញ​ឱ្យដំ​ណើរ​ការ​ច​រចា​កិច្ច​ព្រម​ព្រៀង RCEP អាចបញ្ចប់ នៅត្រឹមចុងឆ្នាំ​២​០១៩​នេះ​។

សូមជម្រាបជូនផងដែ​រ​ថា RCEP គឺជាប្លុកពាណិជ្ជកម្ម​សេ​រីដ៏​ធំ ចូលរួម​ដោយ​ប្រ​ទេស​ចំនួន​១៦ គឺប្រទេសសមាជិ​ក​អាស៊ា​នទាំង​១០ និងប្រទេសដៃគូអា​ស៊ា​នចំ​នួន៦ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវ៉ែលហ្សេឡ​ង់​ ដែ​លមា​នប្រ​ជាជ​ន​ស្មើនឹ​ងប្រមា​ណ ៤៥% នៃចំនួនប្រជាជ​ន​លើពិ​ភព​លោក​​ និងមានទំហំពាណិជ្ជកម្ម​ប្រ​មាណ​ ៤០% នៃពាណិជ្ជក​ម្ម​ពិភ​ពលោក៕ដោយ៖កូឡាប

spot_img
×