Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះគ្រា​ប់រ៉ុកែ្កតនៅក​ន្លែង​បាញ់សា​កល្ប​ងរុស្ស៊ី ស្លាប់ ៥នាក់

មនុស្សចំនួន ៥នាក់បានស្លាប់ និង​ ៣នាក់ផ្សេងទៀតរងរបួស ​បន្ទាប់​ពីមា​នការផ្ទុះគ្រាប់រ៉ុកែ្កតមួយ​គ្រាប់​ នៅកន្លែងបាញ់សាកល្បងរបស់​ទ័​ពជើ​ងទឹ​ករុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ក្រុ​ម​ហ៊ុន​នុយក្លេអ៊ែ​ររ​ដ្ឋឈ្មោះ​ Rostacom។

ក្រុមហ៊ុនខាងលើបញ្ជាក់ថា ​ហេតុការណ៍ផ្ទុះនោះកើតឡើងនៅថ្ងៃព្រហ​ស្បតិ៍​ អំឡុង​ពេលការសាកល្បងទៅលើម៉ា​ស៊ី​នបា​ញ់រ៉ុកែ្កត។

បុគ្គលិកចំនួន ៣នាក់ត្រូវភ្លើងរលាកយ៉ា​ងខ្លាំ​ងក្នុ​ងហេ​តុការ​ណ៍បាញ់​សាក​ល្បងនៅ​កន្លែង Nyonoksa។

ក្រុមហ៊ុនថ្លែងប្រាប់បណ្តា​ញសា​រព័ត៌មានរុស្ស៊ីថា វិស្វករ និងក្រុមបច្ចេកទេសរបស់​ខ្លួន បាន​ធ្វើកិច្ច​ការលើប្រភពថាមពលស​ម្រា​ប់ប្រ​ព័ន្ធរុ​ញច្រា​នរ៉ុកែ្កត។

សូមប​ញ្ជាក់ថា Nyonoksa គឺជាកន្លែងសម្រាប់ធ្វើ​ការ​បាញ់​សាកល្បងប្រព័ន្ធមីស៊ីលប្រើប្រាស់ដោ​យ​ទ័ព​ជើងទឹ​ករុស្ស៊ី រួមមា​ន មីស៊ី​លផ្លោង​អន្តរទ្វីបបាញ់​ចេញ​ពីទឹក មីស៊ីលបាញ់ពីសមុ​ទ្រ​ និងមី​ស៊ីល​ប្រឆាំង​យន្ត​ហោះចម្បាំង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×