Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​ឆេះ​ឡស​ម្ងួ​ត​មួយកន្លែង​របស់​រោងចក្រ​ខា​លីង​តុ​ន

​កំពង់ចាម​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​នគរបាល​ពន្លត់​អគ្គីភ័យ ចុះ​អន្តរាគមន៍​ចំពោះ​ករណី អគ្គីភ័យ​ឆេះ​ឡស​ម្ងួ​ត​មួយកន្លែង​របស់​រោងចក្រ​ខា​លីង​តុ​ន ស្ថិតនៅ​ស្រុក​ជើងព្រៃ ។​

​នៅវេលា​ម៉ោង ១៣និង៣០​នាទី ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ មាន ករណី​គ្រោះ​អគ្គីភ័យ​មួយ​កើតឡើង កើតឡើង​នៅ​ចំណុច​អាគារ​G ឡ​កំដៅ​ស​ម្ងួ​ត ដែល​ទើបនឹង​សាងសង់​ទំហំ (២០×៥០) របស់​រោងចក្រ​ខា​លីង​តុ​ន ស្ថិតនៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​អោយ​ក្រុម​ពន្លត់អគ្គីភ័យ​ចេញ​រថយន្ត​ចំនួន ៩​គ្រឿង ក្នុងនោះ មាន​រថយន្ត​ស្រុក ជើងព្រៃ ១​គ្រឿង​, ស្រុក​បាធាយ ២​គ្រឿង​, ស្រុក​ព្រៃឈរ ២​គ្រឿង​, ស្រុក​កំពង់សៀម ១​គ្រឿង និង ស្នងការដ្ឋាន​ខេត្ត ៣​គ្រឿង ចេញ​ប្រតិបត្តិការ​ជាបន្ទាន់ និង​ប្រើប្រាស់​កម្លាំង​៥០​នាក់ ។​

ចំពោះ​ករណីនេះ កម្លាំង​ជំនាញ បាន​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង នៅវេលា​ម៉ោង ១៤ : ៣០​នាទី ដោយ​ប្រើប្រាស់​អស់​ទឹក ១២​រថយន្ត ។​

​មូលហេតុ មកពី​ឡស​ម្ងួ​ត​ក្ដៅ​ខ្លាំង បណ្ដាលអោយ​ឆាបឆេះ​តែម្ដង និង​បណ្ដាល​ឲ្យ​រង​ការខូចខាត ឡ​ចំ​ហ៊ុយ​១ សឺ​ទែន​ប្រេង​៣ និង​ដំបូល​អាគារ​១​ជ្រុង តែ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នោះឡើយ​៕​ ​ដោយ​៖​កូ​ឡាប​