ស្ថាប័នកំពង់ផែ និងសមុទ្ររបស់ប្រទេសអ៊ីរ៉ង បានធ្វើការប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសអង់គ្លេសនឹងធ្វើការដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួនវិញ ក្នុងពេលឆាប់ៗនេះ។
បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ងបានឲ្យដឹងថា អាជ្ញាធរអង់គ្លេស និងអ៊ីរ៉ង បានធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រួសត្រាយផ្លូវឲ្យមានការដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង ដែលអង់គ្លេសបានចាប់កាលពីខែមុន។
សូមរំលឹកថា កាលពីថ្ងៃទី ៤ ខែកក្កដាកន្លងទៅនេះ កងទ័ពជើងទឹកអង់គ្លេសនៅច្រកសមុទ្រ Gibraltar បានចាប់កប៉ាក់ដឹកប្រេងអ៊ីរ៉ងមួយគ្រឿងឈ្មោះ Grace 1។ អង់គ្លេសបញ្ជាក់ថា កប៉ាល់ដឹកប្រេងនេះបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដែលវាគឺជាការរំលោភទៅនឹងទណ្ឌកម្មរបស់អ៊ីរ៉ង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua