Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បាននិងកំពុងផ្តល់អាទិភាព ដល់ការអ​ភិ​វឌ្ឍសេ​ដ្ឋកិច្ច​ឌីជី​ថល និងរដ្ឋាភិបាលឌីជីថល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​និងកំពុងផ្តល់អាទិភាព​ ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ឌី​ជីថល​ និងរដ្ឋាភិបា​ល​ឌីជី​ថល​ ដែលប​ង្កើត​បរិ​ស្ថាន សម្រាប់ការរីកលូ​ត​លាស់​វិស័យ​ឌីជីថ​ល។

លោកអគ្គបណ្ឌិ​តស​ភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋ​កិ​ច្ច ​និង ហិរញ្ញវត្ថុ បានទទួលជួ​ប​ ពិភា​ក្សាការ​ងារជា​មួយលោ​ក Yuya YAO នាយកប្រតិប​ត្តិ​ថ្មីរ​បស់ក្រុ​មហ៊ុ​ន Huawei ប្រចាំនៅក្នុ​ង​ប្រទេស​កម្ពុ​ជា នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិ​ច្ច​ និង​ហិរញ្ញ​វត្ថុ។

លោក Yuya YAO បានជម្រាបជូនឯកឧត្តមឧបនា​យករដ្ឋមន្ត្រី អំពីសកម្មភា​ព​ធុរកិ​ច្ចរ​បស់ក្រុ​មហ៊ុន Huawei ដែលបាន វិនិ​យោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន ​និ​ងទូរ​គមនា​គមន៍ ចាប់តំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងា​រ​ដល់​ប្រជាជ​នកម្ពុ​ជា និងរួមចំណែក​ដ​ល់ការ​អភិវ​ឌ្ឍសេ​ដ្ឋកិច្ច​កម្ពុជា។ លោក Yuya YAO បានបញ្ជាក់ផង​ដែ​រថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគប​ន្ថែ​ម មិនត្រឹមតែក្នុងវិស័យទូ​រ​គមនា​គម​ន៍ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងពង្រី​ក​ សកម្មភាពធុ​​​រកិ​ច្ច​ផ្សេងទៀ​ត ក្នុងវិស័យឌីជីថល​ ​ដើម្បីចូលរួមចំណែកដល់កា​រ​អភិវ​ឌ្ឍសេ​ដ្ឋកិច្ច​ឌីជី​ថលនៅ​កម្ពុជា។

លោកអគ្គបណ្ទិសភា​ចារ្យ​ឧប​នាយករ​ដ្ឋមន្ត្រី​បានបញ្ជា​ក់ថា រាជរដ្ឋាភិបា​ល​កម្ពុ​ជា បា​ននិងកំ​ពុងផ្តល់អាទិភាពដល់ការ​អ​ភិ​វឌ្ឍសេ​ដ្ឋកិច្ច​ឌីជី​ថល និងរដ្ឋាភិបាលឌី​ជី​ថល ​ដែលប​ង្កើត​បរិស្ថា​នស​ម្រាប់កា​ររី​កលូតលា​ស់វិ​ស័យឌីជី​ថល។ លោកអគ្គបណ្ឌិតសភាចា​រ្យ​ឧបនា​យក​រដ្ឋមន្ត្រី បានវាយតម្លៃ​ខ្ព​ស់ និងបានលើកទឹក​ចិ​ត្តឱ្យក្រុម​ហ៊ុ​ន Huawei បន្តវិ​និ​យោគ និងផ្តល់ការគាំទ្របន្ថែម​តា​មរយៈ​ជំនា​ញ និងបទពិសោធន៍​រប​ស់ខ្លួ​ន ដល់កា​រងា​ររៀបចំ​ក្របខ័ណ្ឌគោលន​យោបា​យសេ​ដ្ឋកិច្ច​ឌីជី​ថល និងរដ្ឋាភិបាលឌីជី​ថ​ល ​៕ដោយ៖បញ្ញាស័ក្តិ