Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ចំនួន​០៦​នាក់​ដកហូត​ថ្នាំញៀន និង​កាំភ្លើង​

spot_img

​បាត់ដំបង​៖ នគរបាល​ស្រុក​បាណន់​បង្ក្រាប​ករ​ណ​គ្រឿងញៀន​មួយ​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ចំនួន​០៦​នាក់​ដកហូត​ថ្នាំញៀន​ព្រមទាំង​សម្ភារៈពាក់​ព័​ន្ធមួយចំនួន​។​

​នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ​២០១៩ អន​វត្ត​តាម​បទបញ្ជា​របស់លោក​ម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​មតិ​ណែនាំ​លេី​ការងារ​ជំនាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង​ដោយបាន​ការសម្របសម្រួល​លេី​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ផង​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ដែលមាន​លោក​វរសេនីយ៍ឯក ប៉ាន់ វណ្ណ​នី ជា​អធិការនគរបាល​ស្រុក ដឹកនាំ​មន្ត្រី​ផ្នែក​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​គ្រាម​ធ្វេី​ការបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី នៅក្នុង​មូលដ្ឋាន​ខាង​លេី​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​អ្នក​ចែកចាយ​បាន​ចំនួន​០៦​នាក់​ស្រី​ចំនួន​០២​នាក់​ក្នុង​បទ​ល្មេី​ស​ជាក់ស្តែង​ព្រមទាំង​ចាប់​យកបាន​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ICE ចំនួន​06 កូន​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំ​នះ​ន 02 គ្រឿង​ ​ទូរស័ព្ទ​​ចំនួន​05 គ្រឿង កាំ​ភ្លេី​ង​ខ្យល់​ចំ​នះ​ន 02 ដេី​ម​និង​ក្បាល​គ្រាប់​សំណ​ចំនួន​43​គ្រាប់ កាំបិត​ចំនួន​03 ដេី​ម​ ​ម៉ូតូ​ចំនួន 05 គ្រឿង ប្រាក់​ចំនួន​140,900​រៀល និង​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​ ។

​ជនសង្ស័យ​ទាំង​06​នាក់​មានឈ្មោះ​ខាងក្រោម​៖

1-​ឈ្មោះ គិ​ម បុិ​ច ភេទ​ស្រី​អាយុ 76​ឆ្នាំ នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម​ស្រុក​បាណន់ ខេត្តបាត់ដំបង​

2-​ឈ្មោះ សុិ​ន សេរី ភេទ​ស្រី​អាយុ​25​ឆ្នាំ​នៅ​ភូមិ​​រហាត់ទឹក ឃុំ​រហាត់ទឹក​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​

3-​ឈ្មោះ ចាន់ ដា ភេទ​ប្រុស​អាយុ 23​ឆ្នាំ នៅ​ភូមិ​អូរ​តា​ពុក ឃុំ​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​

4-​ឈ្មោះ ឃុ​ត ឧ​ត្ត​ម ភេទ​ប្រុស​អាយុ 32​ឆ្នាំ នៅ​ភូមិ​កៀន​កេះ​2 ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​

5_​ឈ្មោះ សួន ភារ​ម្យ ភេទ​ប្រុស​អាយុ​32​ឆ្នាំ​ ​នៅ​ភូមិ​ប្រជា​ធម្ម ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ​ ​ខេត្តបន្ទាយមានជ័យ​

6-​ឈ្មោះ ហេង ចន្ថា​វ៉ា​ត់ ភេទ​ប្រុស​អាយុ​22​ឆ្នាំ​ ​នៅ​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម​ស្រុក​បាណន់ ខេត្តបាត់ដំបង​

​ពេលនេះ​នគរបាល​ស្រុក​បាណន់​កំពុង​រៀបចំ​ឯកសារ​តាម​នីតិវិធី បញ្ជូន​មុខសញ្ញា​សង្ស័យ​និង​វត្ថុតាង​ពាក់ព័ន្ធ​មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×