Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ ត្រូវ​បន្ត​លើកកម្ពស់​ក្រមសីលធម៌ គុណធម៌ និង​យកចិត្តទុកដាក់ ព្យាបាល​ជំងឺ ដោយ​មិន​មាន​ការរើសអើង​

​ភ្នំពេញ​៖ ក្នុងឱកាស​ដាក់​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ថ្មី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​មន្ត្រី​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ក្រុម​គ្រូពេទ្យ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ជួយ​ព្យាបាល​មើលថែ​អ្នកជំងឺ នៅ​តាម​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​។

​បើ​តាម​សម្តេច​តេជោ ហ៊ុន សែន “​យើង​ដឹង​ថា គ្រូពេទ្យ​ភាគច្រើន គឺ​មាន​ចិត្តបុណ្យ ដែល​គិត​ពី​សុខុមាលភាព​របស់​ប្រជាជន​។ ទោះបី​សព្វថ្ងៃ​នេះ វិទ្យាសាស្ត្រ​ជឿនលឿន ឬ​មាន​បច្ចេកវិទ្យា​ទំនើប ឬ​មាន​តែ​មន្ទីរពេទ្យ​ល្អ មាន​សម្ភារៈ​ល្អៗ ហើយ​ខ្វះ​គ្រូពេទ្យ​ល្អ គឺ​ពិតជា​មិន​ល្អ​ទេ​ក្នុង​ការផ្តល់​សេវា​សុខភាព​ទូទៅ​ដល់​ពលរដ្ឋ ។​

សូម​មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ បន្ត​លើកកម្ពស់​ក្រមសីលធម៌ គុណធម៌ និង​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ ដោយ​មិន​មាន​ការរើសអើង​។ មនុស្ស​ច្រើន​ណាស់​ដែល​បាន​ផ្ញើ​ជីវិត​លើ​គ្រូពេទ្យ​យើង ដូច្នេះ គឺ​ត្រូវ​ធ្វើយ៉ាងណា​អោយ​ពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​។ ចំពោះ​គ្រូពេទ្យ​យើង​ដែល​បាន​ធ្វើ​ល្អ​ហើយ គឺ​ត្រូវ​បន្ត​ធ្វើ​អោយបាន​ល្អ​ច្រើន​ឡើង​ថែម​ទៀត​។ ខ្ញុំ​ក៏​សូម​ជូនពរ​បងប្អូន​ក្រុមគ្រូពេទ្យ​ទាំងអស់ សូម​ទទួលបាន​ជោ​គេ​ជ័យ ក្នុងការ​កិច្ច​បម្រើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាជន​យើង​”​។​

​ថ្ងៃ ៣​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃ ព្រហស្បត៍នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​អគារ​ព្យាបាល​ជំងឺ​ថ្មី​ដែល​មានឈ្មោះ​ថា អគារ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ អគារ​ព្យាបាល​ជំងឺ​ថ្មី​នេះ គឺជា​អគារ​ទំនើប​ល្អ ដែល​បាន​សាងសង់​លើ​ផ្ទៃ ដី​ទំហំ ៥៥០​ម៉ែត្រការ៉េ កម្ពស់​៦​ជាន់ មាន​ចំនួន ៧៨​បន្ទប់ ដោយ​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក។​

​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មាន​ក្តីសប្បាយរីករាយ​ជា​ខ្លាំង​ចំពោះ​ការបើក​សម្ភោ​ធ​អាគារ សុខាភិបាល​ថ្មី​មួយ​ទៀត​នេះ ដើម្បី​បំរើ​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ទូទៅ​។ មន្ទី​ពេទ្យ​នេះ​គឺ ជា​មន្ទី​ពេទ្យ​ដ៏​វ័យ​ចំណាស​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជា​មន្ទី​ពេទ្យ​មិត្តភាព កម្ពុជា​-​សូ​វៀត ក្នុងសម័យ​សង្គ្រមរាស្ត្រនិយម របស់​សម្តេច​នរោត្តម​សីហនុ​។ ក្រៅពី​មន្ទី​ពេទ្យ​នេះ សមិទ្ធផល​របស់​សហ​ភាព​សូ​វៀត​នៅមាន​ផ្សេងៗ​ទៀត​ដូចជា​សាលា​តិច​ណូ​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ក្រោយ​ឆ្នាំ​១៩៧៩ នៅសល់​គ្រូពេទ្យ​តិចតួច​ណាស់ សម្រាប់​បំរើសេវា​សុខាភិបាល​ដែល​ធ្វើអោយ​យើង​មាន​ការលំបាក​ក្នុង​ការស្វែងរក​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​។ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សន្តិភាព និង​រីកចម្រើន ចំនួន​គ្រូពេទ្យ​ក៏​បាន​កើនឡើង​ច្រើន​ដើម្បី​បំពេញ​សេចក្តីត្រូវកា​ផ្នែក​សុខាភិបាល​។​

​បច្ចុប្បន្ន​កម្ពុជា​បាន​ពង្រាយ​គ្រូពេទ្យ​នៅ​តាម​បណ្តាល​ខេត្ត​ជាច្រើន​ផងដែរ​ក្នុង​ការបំរើ​សេវា​ថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ គឺ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​នានា​តាម​បណ្តាល​ខេត្ត​។​

​សម្តេច​តេជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៧​កន្លងផុត​ទៅ​គឺជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ដាក់ចេញ​នូវ គោ​នយោបាយ គាំពារ​សង្គម​ក្នុង​ការយកចិត្ត​ទុក្ខ​ដាក់ និង​ថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​តាមរយៈ​មូលនិធិ​សមធម៌​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ជីវភាព និង​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ​លើ​សេវា​សុខាភិបាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណ​គុណ​ដល់​ក្រសួង​សុខភិបាល និង​មន្ត្រី​សុខាភិបាល គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ចាប់តាំងពី​កម្ពុជា​មាន​តំបន់​ត្រួតត្រា​ពីរ​ពោល​គឺ​ពេល​កម្ពុជា​មាន​ខ្មែរក្រហម​សេសសល់​តាម​តំបន់​ព្រំដែន ដូចជា​តំបន់​ឪ​រ៉ាល់ ម៉ាឡៃ តា​កែន​កោះស្លា ប៉ៃលិន និង​អន្លង់វែង​ជាដើម ហើយ​យុទ្ធនា​ការលុបំបាត់ជំ​ងឺ​គ្រុនចាញ់​នេះ​ត្រូវបាន​លប់បំបាត់​នៅ​ឆ្នាំ​២០០០​។​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានកត់សំគាល់​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន ឆ្នាំ​ចុងក្រោយ​នេះ អត្រា​អ្នក​ជក់បារី​បាន​ថយចុះ​យ៉ាងច្រើន ជា​ពិសេស​តាម​ស្ថាប័ន​នានា គឺ​បាន​កាត់បន្ថយ​ច្រើន ដោយសារតែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់ និង​ដោយ​មាន​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​៕ ដោយ​៖​កូឡាប​

×