Sunday, May 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិទារប្រាក់ ជួយសង្គ្រោះនារីរងគ្រោះជនជាតិចិន ៣នាក់ និងចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិមីយ៉ាន់ម៉ា ២នាក់

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺតម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិទារប្រាក់។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Liu Weihua ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ចំនួន ២លានយ័ន្ត។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងបង្ខាំងខាង
នៅថ្ងៃ.ខែ.ឆ្នាំដដែល វេលាម៉ោង១៦៖១០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះបានជនរងគ្រោះចំនួន០៣នាក់ រួមមាន៖
១.ឈ្មោះ HUANG XIYI ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន
២.ឈ្មោះ XU YUE ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន
៣.ឈ្មោះ DIAN JIE ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន
ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមមាន៖
១.ឈ្មោះ AR SAN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
២.ឈ្មោះ AI NI ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ត្រង់ចំណុចភូមិភៀនសារ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ៕
រក្សាសិទ្ធដោយ៖សុទ្ធលី

×