មណ្ឌលគិរី៖ ក្នុងដីកាកោះហៅចេញកាលពីថ្ងៃទី៥ ខែសីហា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្ត្រ បានកោះហៅអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡោ រស្មី ឲ្ឲ្យចូលបចូលបំភ្លឺនៅថ្ងៃទី២១សីហានេះ។
យោងតាមលិខិតអញ្ជើញ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដោយលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដោយបានកោះហៅលោកឡោ រស្មី ដែលជាអនុរដ្ឋលេខាធិការក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឲ្យចូលមកអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីការផ្តល់ការអនុញ្ញាតជំហានទី១ ចំនួន១.០០០ហិកតា ក្នុងអនុតំបន់១ អនុតំបន់២ ចំនួន២.០០០ហិកតា , អនុតំបន់៣ ចំនួន២.០០០ហិកតា , អនុតំបន់៤ ចំនួន ២.០០០ ហិកតា និងអនុតំបន់៥ ចំនួន ២.៧៤១ ហិកតា របស់ក្រុមហ៊ុនផេស៊ីហ្វិហ្គ្រេន យ៉ញ-ស្តុក ខមភេនី លីមីធីត នៅក្នុងខេត្តមណ្ឌលគិរី ៕ ដោយ៖បញ្ញាស័ក្តិ