Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសា​ស្ត្រ​សមា​ហ​រណ​កម្ម​ពាណិ​ជ្ជកម្ម​ក​ម្ពុជាថ្មី ផ្តោតសំខាន់ទៅលើ​ប្រ​ធាន​បទ​សំខាន់ពីរ

ភ្នំពេញ ៖ ការ​ពង្រឹ​ងភា​ព​ប្រកួ​តប្រ​ជែង​រ​បស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវ​ត្ត​ចេញ​ពីប្រ​ទេស​អភិ​វ​ឌ្ឍន៍​តិច​តួច (LDC) និងការទាញយកផលប្រយោ​ជន៍​ពី​ប្រភ​ពកំ​ណើនថ្មី ជាពិសេសសេវាក​ម្ម​ និងបដិវត្តន៍​ឧ​ស្សាហ​កម្មជំ​នាន់ទី៤ (Industrial Revolutio​n 4.0) គឺជាប្រធានបទ​ដ៏​សំខាន់ នៅក្នុងយុទ្ធសាស្ត្រស​មាហរណ​ក​ម្មពា​ណិជ្ជ​ក​ម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣ នេះបើតាម​ការ​ឱ្យដឹងពី លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួ​ងពា​ណិជ្ជ​កម្ម កាលពីព្រឹ​ក​ថ្ងៃពុ​ធ ទី២១ ខែសីហា ឆ្នាំ២០១៩។

នាឱកាសអញ្ជើញ​ជាអ​ធិប​តីភាព ពិធីបើកសិក្ខាសាលា​ផ្ស​ព្វផ្សា​យថ្នា​ក់ជា​តិ ស្តីពីយុទ្ធសាស្ត្រសមាហរណកម្ម​ពា​ណិជ្ជ​ក​ម្ម ឆ្នាំ២០១៩-២០២៣​ ​ដែល​រៀប​ចំ​ឡើង​នៅ​សណ្ឋា​គារ HIMAWARI ក្រោមវត្តមានចូលរួ​ម​ពី​មន្ត្រី​ជាន់​ខ្ពស់​អន្ត​រក្រសួង តំណាងដៃគូអភិវឌ្ឍន៍អន្ត​រ​ជាតិ និងវិស័យឯកជន​ប្រ​មាណ​ជា​ង ១០០នាក់ លោកប៉ាន សូរស័ក្តិ បានគូសបញ្ជា​ក់​ថា ​លក្ខណៈពិ​សេ​ស​នៃ CTIS គឺការតភ្ជាប់វិស័យពា​ណិ​ជ្ជ​កម្ម​ទៅនឹ​ងផែ​នកា​រយុ​ទ្ធសា​ស្ត្រអ​ភិ​វឌ្ឍ​ន៍ជា​តិ និងកម្មវិធីនយោបាយ​រ​បស់​រាជ​រដ្ឋា​ភិ​បាលរួ​មមាន យុទ្ធសាស្ត្រចតុកោណដំណា​ក់​កាល​ទី៤ ឆ្នាំ២០១៩-២០២៣ និងចក្ខុវិស័យកម្ពុជា ​ឆ្នាំ​២០​៣០។

លោករដ្ឋមន្ត្រីបានបន្ថែ​ម​ទៀត​ថា យុទ្ធសាស្ត្រ​ ​CTIS ឆ្នាំ២០១៩ មិនមែនជាឯកសារផ្ដា​ច់​មុខ​រ​ប​ស់ក្រ​សួង
ពាណិជ្ជកម្មទេ ប៉ុ​ន្តែ​គឺស​ម្រាប់​អ​ន្តរ​ក្រសួង ដោយសារតែពា​ណិ​ជ្ជ​កម្ម គឺជាបញ្ហាអ​ន្ត​រ​វិស័យ ដែលទាមទា​រ​ឱ្យ​តួអ​ង្គ​ពាក់​ព័ន្ធ ចូលរួមសហការអ​នុ​វត្ត​ន៍​ទាំង​អ​ស់គ្នា ទើបអាចស​ម្រេ​ច​នូវ​គោល​ដៅ​នៃយុ​ទ្ធ​សាស្ត្រ​នេះ​បាន។

“ខ្ញុំសង្ឃឹ​មយ៉ា​ងមុត​​មាំ​ថា យុទ្ធសាស្ត្រនេះនឹងផ្ដល់ជូ​ន​សក​ម្ម​ភាព​ជាគោ​លន​យោបា​យ​ច្បាស់​លាស់​ សម្រាប់តួអង្គពាក់ព័​ន្ធ​ទាំ​ងអ​ស់ចូ​លរួ​មអ​នុវត្តន៍ ហើយក៏សូមអំពាវនាវឱ្យ​ស​ហកា​រជិ​ត​ស្និទ្ធ ជាមួយក្រសួង​ពា​ណិជ្ជ​ក​ម្ម ដើម្បីធានាការធ្វើ​ពិ​ពិធ​កម្ម​កំណើ​ន​សេដ្ឋ​កិច្ច និងការបង្កើន​ឧ​ត្តម​ភាពជូ​នប្រជា​ពល​រដ្ឋ សំដៅសម្រេចឱ្យបាននូ​វ​ចក្ខុ​វិស័​យរ​បស់​រាជ​រដ្ឋាភិបាល និងគោលដៅអភិវ​ឌ្ឍ​ន៍រ​បស់​កម្ពុ​ជាប្រ​កប​ដោ​យចី​រភាព។”

សូមជ​ម្រាបដែ​រថា យុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩ គឺជាឯកសារ​ជំ​នាន់​ទី៤ ដែលបានធ្វើបច្ចុប្បន្ន​ភា​ពដោ​យក្រ​សួ​ងពា​ណិជ្ជ​កម្ម ហើយត្រូវបានដាក់ស​ម្ពោ​ធឱ្យ​ប្រើប្រា​ស់ជាផ្លូ​វការ ដោយសម្តេ​ច​តេជោ​ ហ៊ុន សែន នៃកម្ពុជា នៅក្នុងកិច្ចប្រជុំត្រួត​ពិ​និត្យ​ឡើងវិញជា​សកល​នូ​វជំ​នួយស​ម្រាប់​ពាណិជ្ជ​កម្ម (Aid-for-Trade) នៅក្នុង​ទី​ក្រុ​ង​ហ្សឺ​ណែវ​ ប្រទេសស្វីស កាលពី​ថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

យុទ្ធ​សាស្ត្រ​ថ្មីនេះ ត្រូវបានរៀបចំ និងចែក​ចេ​ញ​ជា១២ ជំពូក ដែលសុទ្ធសឹងតែជាចំណុ​ច​សំ​ខាន់​ៗ និងឆ្លុះបញ្ចាំងពីតម្រូវ​កា​រជា​ក់ស្ដែ​ង​សម្រា​ប់ក​ម្ពុជា នៅក្នុងបរិបទប​ច្ចុ​ប្ប​ន្ន មានដូចជា គោលនយោបាយ​ពា​ណិ​ជ្ជក​ម្ម និងកិច្ចចរ​ចា​ក្នុង​តំបន់ ពាណិជ្ជកម្ម​ ​ការចាកចេញ​ពី​ប្រ​ទេស​ LDC និងគុណភាពនៃកំ​ណើ​ន​ ជំនាញ ការអប់រំ និងការបណ្តុះប​ណ្តា​លស​ម្រាប់​កំ​ណើន កិច្ចសម្រួលពា​ណិ​ជ្ជ​កម្ម ភ័ស្តុភា​រពា​ណិ​ជ្ជក​ម្ម ការប្រកួត​ប្រ​ជែ​ង បរិយាកាសធុ​រ​កិ​ច្ច ហិរញ្ញវត្ថុពាណិ​ជ្ជ​ក​ម្ម និងកម្មសិ​ទិ្ធ​បញ្ញា ស្តង់​ដារ និងរចនាស​ម្ព័​ន្ធ​គុណ​ភាព​
ខ្សែច្រវ៉ាក់តម្លៃនៃកសិ​ឧ​ស្សាហ​ក​ម្ម សម្រា​ប់​នាំចេ​ញ ឧស្សាហកម្មធុ​ន​ស្រា​ល សម្រាប់ការធ្វើពិ​ពិ​ធ​ក​ម្ម​នាំចេ​ញ
ពាណិជ្ជកម្មសេ​វា​កម្ម ពាណិជ្ជកម្ម​តា​ម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូនិក​និងសេដ្ឋកិច្ច​ឌី​ជីថល​ និង​ឧស្សា​ហក​ម្ម ៤.០៕ដោយ៖កូឡាប