Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៩

ឆ្នាំជូត

រាសីឡើងខ្ពស់ ។ ការងារ​ល្អ​បំផុត ។ ទោះ​ធ្វើ​អ្វី​ក៏​សម្រេចបាន​ជោគជ័យ​ដូច​បំណង និង​សំឡឹង​ឃើញ​អនាគត​ដ៏​រុងរឿង ។ លុយកាក់​ក៏​ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​ងាយ​មានទំនាស់ ឈ្លោះប្រកែក​គ្នា ដោយសារតែ​ភាព​ឆេវឆាវ​រៀងៗ​ខ្លួន​ក្នុងថ្ងៃនេះ ។​

ឆ្លូវ

រាសីឡើងខ្ពស់ ។ ថ្ងៃនេះ​ធ្វើ​ជំនួញ​ជួញដូរ​បាន​ចំណេញ​យ៉ាង​គាប់ចិត្ត ។ អ្នកធ្វើការងារ​នឹង​សម្រេចបាន​សមិទ្ធផល​ជាច្រើន ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​វាយតម្លៃ​ខ្ពស់ ។ រឿង​មនោសញ្ចេតនា ក៏​ប្រកបដោយ​ភាពសុខសាន្ត សុភមង្គល។​

ខាល

រាសីស្រុតចុះ។ ការងារ លោកអ្នកធ្វើអ្វីក៏ដោយ តោងប្រយ័ត្នប្រយែង ព្រោះថាងាយកើតនូវបញ្ហារាំងស្ទះចំពោះមុខណាស់ដែរ ។ ចំពោះការរស់នៅបើលោកអ្នកធ្វើអ្វីមួយហើយជួបបញ្ហាអាក្រក់កើតឡើងកុំគប្បីកង្វល់ពីព្រោះថាផលល្អៗតែងហុចឱ្យនៅពេលក្រោយវិញជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។

រី​ឯមនោសញ្ចេតនា មានការនឿយណាយផ្លូវចិត្តនិងអស់សង្ឃឹមច្រើនផងព្រោះថាបញ្ហារកាំចិត្តតែងចូលយាយីជានិច្ច ៕

ឆ្នាំថោះ

រាសីល្អជាមធ្យម។ ការងារ និងការរស់នៅ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថា រលូនល្អទៅមុខសន្សឹមៗហេតុនេះទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លាគួរសមផង។ការរស់នៅលោកអ្នកតោងតែចងចាំថា”សាច់ញាតិនៅឆ្ងាយមិនស្មើសាច់ញាតិនៅជិតនោះទេ”ដូចនេះត្រូវរាប់អានមនុស្សក្បែរខាងប្រសើរជាងការយកជាសត្រូវ។ ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនសូវហុចជាផ្លែផ្កាដូចគាប់បំណងប៉ុន្មានទេដូចនេះទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលគ្រាន់រស់ស្រួលខ្លួន។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការរីកលូតលាស់និងមានភាពផ្អែមល្ហែមគួរជាទីកក់ក្តៅ ៕

ឆ្នាំរោង

រាសីខ្ពស់ត្រដែត។ ការរស់នៅ ថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរ ហេតុនេះបើលោកអ្នកចង់ពុះពារការងារតូចធំតែងសម្រេចជោគជ័យមកវិញផង។ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តឬចង់ចុះធ្វើអ្វីមួយក៏ជាឱកាសល្អក្នុងការសម្រុកផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ឬដៃគូស្នេហាគឺមានមនុស្សចាប់អារម្មណ៍ហើយអាចឈានទៅជាគូអាពាហ័ពិពាហ៍ផងក៏សឹងមាន៕

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។ ការរស់នៅ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការរីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។ប៉ុន្តែទោះបីយ៉ាងណាការប្រកបការងារថ្ងៃនេះលោកអ្នកគប្បីមានការព្យាយាមអត់ធ្មត់បន្តិចពីព្រោះថាផលអាក្រក់នោះងាយកើតមានផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះ​វិវាទឈានដល់ការមិនមាត់ការរកគ្នារាប់ថ្ងៃខែ៕

ឆ្នាំមមី

រាសីស្រុតចុះ។ ការងារ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារអ្វីមួយសំខាន់ទេពីព្រោះថាផលអាក្រក់ងាយយាយីណាស់ដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយជួបបញ្ហាចូលលុកលុយយាយីណាស់ពិសេសក្រុមមនុស្សបន្លំបោកប្រាស់តែម្តង។

រី​​ឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវ ចេះកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត។ ការងារ នៅថ្ងៃនេះបើមានបញ្ហាអ្វីមួយលោកអ្នកប្រញាប់ធ្វើការចរចាឬទំនាក់ទំនងប្រកបជំនួញអ្វីៗឃើញថាតែងផ្តល់ជាផ្លែផ្ហាមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំវក

រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់ដែរ។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕

ឆ្នាំរកា

រាសីល្អជាមធ្យម។ ការងារ  នៅថ្ងៃនេះលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។សម្រាប់ការធ្វើដំណើរទៅទិសពាយ័ព្យពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រយ័ត្នប្រយែងបន្តិច។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំចរ

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារអ្វីមួយតែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញផងដែរ។ការប្រកបរបររកស៊ីជួញដូរលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។

រីឯមនោសញ្ចេតនា ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងនឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។ ការងារ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬស្ម័គ្រចិត្តប្រកបកិច្ចការងារកន្លែងណាមួយផង។ ទោះបីយ៉ាងណាក្តីសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកពុំគប្បីមានអំនួតក្អេងក្អាងឱ្យសោះព្រោះទ្រព្យដែលបម្រុងរត់ចូលបែរជាអាចរត់ចេញទៅវិញទៀតផង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងផ្អែមល្ហែមប្រពៃ៕

×