Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ចុង​ក្រាយ​បំផុត​

​ភ្នំពេញ​៖ ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​និង​នាំមក​នូវ​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ចុង​ក្រាយ​បំផុត​, លើសពីនេះទៅទៀត​និង​មានការ​បង្កើត​ទំនាក់ទំនង​ប្រកប ដោយ​ប្រសិទ្ធភាព​ជូន​អ្នកចូលរួម​ទស្សន​ដើម្បី​ជួប​ផ្ទាល់​និង​ម្ចាស់​រោងចក្រ​ក្នុងការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​នាពេល​អនាគត​។ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​ជា​មធ្យោបាយ​ដ៏​រឹងមាំ​សម្រាប់​ភាពជោគជ័យ​ក្នុងប្រទេស​កម្ពុជាពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ ២០១៩ ​បានចាប់ផ្តើម​នា​ថ្ងៃទី​២២​ខែសីហា​ន​ឆ្នាំ​២០១៩​នៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ពិព័រណ៍​ធ្វើឡើង​ពីថ្ងៃ​ទី​២២-២៥​សីហា​។ ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ដែល​កើតឡើង​រយៈពេល​២​ឆ្នាំ​ម្តងនេះ មានការ​រំពឹងទុក​ថា​នឹង​ទទួលបាន​អ្នកចូលរួម​២០០​នាក់​ដែល​មកពី​បណ្តា​ប្រទេស​និង​តំបន់​,​មាន​២៨០​ស្តង់​,​និង​មាន​ចំនួន​កើន​របស់​អ្នកចូលរួម​រហូតដល់​៤០​ភាគរយ​បើ​ធៀប​និង​ឆ្នាំ​ចាស់​។​

​លោកស្រី Judy Wang ប្រធាន​ក្រុមហ៊ុន Yorkers Tra& Marketing Survic Co, Ltd​បាន​ថ្លែងថា ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ដ៏​ធំ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, និង​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, សភាពាណិជ្ជកម្ម​កម្ពុជា (CCC), និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC), និង​គ្រាំទ្រ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម (TPD) ។​

​លោកស្រី បាន​បន្តថា ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​នេះ​គឺជា​វេទិកា​ពាណិជ្ជកម្ម​តែមួយគត់​សម្រាប់​វិស័យ​ឧស្សាហកម្ម​ពិព័រណ៍​ឧស្សាហកម្ម​​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ &​វាយនភ័ណ្ឌ​កម្ពុជា អន្តរជាតិ​គឺជា​ពិព័រណ៍​ដ៏​មាន​សក្តានុពល​​គ្របដណ្តប់​លើ​វិស័យ​ឧស្សាហកម្ម​ជាច្រើន​ដូចជា ជ័រ​ប្លា​ស្ទិ​ច​, កៅស៊ូ​, ការបោះពុម្ព​,​ការ​វេច​ខ្ជ​ប់​, ការកែ​ចៃ​ម្ហូបអាហារ​, គ្រឿងចក្រ​​កសិកម្ម​,​ឧបករណ៍ និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​,​គ្រឿងបន្លាស់​រថយន្ត​, វិស្វកម្ម​ថាមពល​អគ្គិសនី និង​សម្លៀកបំពាក់ &​វាយនភ័ណ្ឌ​។

​វា​ជាការ​ទទួលបាន​ភាពជោគជ័យ​ក្នុង​ការរួម​ប​ញ្ចូ​ន​វិស័យ​សំខាន់ៗ​នេះ​។ អ្នកចូលរួម​ទស្សន​ក៏​អាចមាន​ភាពងាយស្រួល ក្នុងការ​ស្វែងរក​ជាមួយ​អ្នកផ្គត់ផ្គង់​ក្នុង​វេទិកា​មួយ​នេះ នៅ​ផលិតផល​ដែល​អ្នក​ទស្សន​ចង់បាន​ទៅតាម​តម្រូវការ​ក្នុង វិស័យ​នីមួយៗ​។​
​បើ​យាង​ទៅតាម​របាយការណ៍​សង្ខេប​របស់​អាស៊ាន​, ប្រទេស​កម្ពុជា​គឺជា​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ព​ង្រើ​ក​ទីផ្សារ​របស់ខ្លួន​ក្នុង​តំបន់​អាស៊ាន​។ ក្រៅពី​កំណើន​សេ​ដ្ធ​កិច្ច​មាន​កើនឡើង ៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ​, ច្បាប់​វិនិយោគទុន​សេរី និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​រោងចក្រ​ក៏​ជា​កត្តា​សំខាន់ ផងដែរ​។ ប្រទេស​កម្ពុជា​និង​ក្លាយជា​ប្រទេស​ដែលមាន​ជម្រើស​ល្អ​សម្រាប់​ការវិនិយោគ​ក្នុង​តំបន់​អាស៊ាន​,​លើសពីនេះទៅទៀត ក្រុមហ៊ុន​រោងចក្រ​និង​ផ្លាស់​ពី​ប្រទេស​ផ្សេងៗ​មក​ប្រទេស​កម្ពុជា​។​
​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​កំពុងតែ​ចាប់យក​ទីផ្សារ​ដ៏​រីកចម្រើន​មួយ​នេះ ក្នុងនោះ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​គឺជា​ម​ធ្យោ​យ​បាយ​ល្អ​បំផុត​ក្នុង ការចូលរួម​ចាប់​ចំណែក​ទីផ្សារ​​ក្នុងប្រទេស​កម្ពុជា​។ វា​ក៏​ជាការ​ប្រមូលផ្តុំ​នៅ​អ្នកទិញ​ដែលមាន​គុណភាព​ខ្ពស់​មិន​ត្រឹមតែ នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​។ យោងទៅតាម​ព័ត៌មាន​ពិព័រណ៍​ពី​ឆ្នាំមុន “ យើង​ទទួលបាន​ការសាកសួរ​ជាច្រើន​ចំពោះ​ពិព័រណ៍​ក្នុង​ឆ្នាំមុន មាន​អ្នកទិញ​ជាច្រើន​នៅតែ​បន្ត​មានការ​រំពឹង ខ្ពស់​លើ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​យើង​។​

​ក្នុងឱកាស​នោះដែរ​លោក សុន សេង​ហួត អនុរដ្ឋលេខាធិការ​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម បាន​មានប្រសាសន៍ថា គោលបំណង​សំខាន់​នៃ​ការរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​កា​មេ​រៀវ​ឌ្ឍ​វិ​ស័​ឧស្សាហកម្ម និង​ការវិនិយោគទុន​បរទេស​នៅ​កម្ពុជា ជាពិសេស ដើម្បី​លើកស្ទួយ​ដល់​សកម្មភាព​នាំចេញ និង​នាំចូល និង​នៅក្នុងពេល​ជាមួយគ្នា​នោះ បង្កើត​នូវ​ឱកាស​សម្រាប់​បណ្តា​ឧស្សាហករ ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង ឬក៏​ផ្លាស់​​ប្តូរ​គ្រឿង​បរិក្ខារ​ចាស់ៗ ស្វែងរក​កិច្ចសហការ និង​ឱកាស​ធុរកិច្ច​ថ្មីៗ​។ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​លើ​សកម្មភាព​​សេដ្ឋកិច្ច​នានា និង​ជំរុញ​ការនាំចេញ ដើម្បី​សម្រេច​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដែល​ប្រកបដោយ​និរន្តរភាព​​និង​អភិវឌ្ឍ​ផលិតផល​ដែល​បន្ថែម​លើ​តម្លៃ​ឱ្យ​កាន់តែ​ខ្ពស់​។ ជាការ​ពិតណាស់ ការតាំងពិព័រណ៍​នេះ គឺជា​វេទិកា​​ដែល​ល្អប្រសើរ និង​មាន​ប្រយោជន៍​សម្រាប់​បណ្តា​ផលិតករ ពាណិជ្ជករ និង​ផុ​វ​ជនកម្ពុជា​។​
​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង ក្នុងការ​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​តាំងពិព័រណ៍ ដែលមាន​លក្ខណៈ​
​វិជ្ជាជីវៈ​នៅក្នុង​បរិយាកាស​សេដ្ឋកិច្ច​មួយ ដែល​ប្រទេសជាតិ​កំពុង​ទទួលបាន​កំ​លឿន​មួយ​ដ៏​ខ្លាំងក្លា ជាពិសេស​
​នៅពេលដែល​ជ​រដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា ថា​ជា​សសរ​ដ៏​រឹងមាំ​នៃ​ការ​អ​សៀវ​
​សេដ្ឋកិច្ចកម្ពុជា វា​កំពុងតែ​ចាប់ផ្តើម​ទទួលបាន​នូវ​ការរីកចម្រើន​ដល់​នឹងនរ​ក្នុង​លក្ខណៈ​វិជ្ជមាន​ក្នុង​រយៈពេល​
​ប៉ុន្មាន​ឆ្នាំនេះ​។​

​លោក​អនុរដ្ឋលេខាធិការ បាន​ថ្លែងបន្តថា វិស័យសេដ្ឋកិច្ច​កម្ពុជា​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ទទួលបាន​នូវ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រហែល ៧% នៅក្នុង​ទសវត្សរ៍​កន្លងមក​។ ផ្នែក​ឧស្សាហ​កម្មបាន​ដើរតួនាទី​មួយ​ដ៏​សំខាន់ ជា​គន្លឹះ​ក្នុង​ការជំរុញ​កំណើន​នៅពេល​អនាគត​របស់​​កម្ពុជា​។ បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ចំណុច​សំខាន់ ដើម្បី​ផ្តោតលើ​ការ​វិស័យ​ឧស្សាហកម្ម នៅ​​កម្ពុជា ជា​ភា​សេស​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន ដែល​កំពុង​បម្រើការ​ដល់​ផលិតកម្ម​នានា​នោះ ត្រូវបាន​ចាត់ទុកថា​​ជា​តួនាទី​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ទ្រទ្រង់​ពាណិជ្ជកម្ម​សេរី និង​ចំណុច​នានា នៃ​ការធ្វើសមាហរណកម្ម ​សេដ្ឋកិច្ច​។ ហេតុនេះ ការរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​ពិព័រណ៍​ឧស្សាហកម្ម​ទាំងនេះ​នៅថ្ងៃនេះ គ​ប្រកបដោយ​កា​លាជ​ភាព​អស្ចារ្យ និង​ជា​វេទិកា​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​។​

​ប្រធានបទ​ដ៏​លេចធ្លោ​ទាំងនេះ​ត្រូវបាន​អង្គភាព​ធុរកិច្ច​ភាគច្រើន​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ដែល​ល្អប្រសើរ​បំផុត​​នៅ​កម្ពុជា សម្រាប់ធ្វើ​អន្តរជាតិ​ភាវូបនីយកម្ម និង​អាជីព​របស់​ពួកគេ​។ ដើម្បី​បង្កើន​ដំណើរការ នៃ​ការធ្វើ​ឧស្សា​​ហូប​នីយកម្ម​សម្រាប់​បណ្តា​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ​នានា​នៅ​កម្ពុជា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​​រីករាយ​នឹង​ផ្តល់ជូន​នូវ​ការឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ “​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន​អន្តរជាតិ​​កម្ពុជា និង​ពិព័រណ៍​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​កម្ពុជា ២០១៩ នេះ​”​។​

​លោក​បាន​បញ្ជាក់ថា​” ខ្ញុំ​ជឿជាក់ថា ពិព័រណ៍​នេះ​នឹង​ធានាបាន​នូវ​វេទិកា​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បណ្តា​ភាគហ៊ុន​​ទាំងអស់​នៅក្រោម​ដំបូល​តែមួយ និង​ជួយ​ដល់​បណ្តា​សហគ្រិន ដើម្បី​ធ្វើឱ្យ​ខ្លួនឯងបាន​ស្គាល់​នូវ​បច្ចេកវិទ្យា និង​​គ្រឿង​ម៉ាស៊ីន​ដែល​ពាក់ព័ន្ធ​ជំនាន់​ថ្មីៗ​។ ចំណុច​នេះ​នឹង​ជួយ​ឱ្យ​ពួកគេ​បង្កើតបាន​នូវ​ចំណេះដឹង​ឧស្សាហកម្ម និង​​ទំនាក់ទំនង​ឧស្សាហកម្ម​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​និង​បំពេញបន្ថែម​នូវ​បរិយាកាស​​មួយ​សម្រាប់​បំផុស​នូវ​ទស្សនៈ​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជំរុញ​ការរីកចម្រើន​ដល់​វិស័យ​សេដ្ឋកិច្ចកម្ពុជា និង​ទទួល​​បាន​នូវ​ចំណុច​ដែលមាន​ប្រយោជន៍​ទាំងឡាយ​សម្រាប់​រាជរដ្ឋាភិបាល និង​បណ្តា​ភាគហ៊ុន​ឯកជន ព្រមទាំង​​បង្កើតឱ្យមាន​ទំនាក់ទំនង​ធុរកិច្ច​ដ៏​ស្និទ្ធស្នាល​រវាង​ភាគី​ទាំងឡាយ​”៕ ដោយ ៖ កូ​ឡាប​