Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក វាយតម្លៃ ចំពោះ​លទ្ធផល របស់​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​ការផ្ដល់សេវា​ជូន ពលរដ្ឋ​បានល្អ​ប្រសើរ​

​ភ្នំពេញ ​៖ លោក Somil Nagpa l​ប្រធាន​ក្រុម​ផ្នែក​សុខាភិបាល នៃ​ធនាគារពិភពលោក បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រសួងសុខាភិបាល ដែល​បានផ្ដល់​សេវា​មូលនិធិ​សមធម៌ និង​សេវា​ទូទៅ ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក Somil Nagpal ប្រធាន​ក្រុម​ផ្នែក​សុខាភិបាល នៃ​ធនាគារពិភពលោក ថ្លែង​បែបនេះ ពេល​ជួប ជាមួយ​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និង​គណៈប្រតិភូ នៅ​ថ្ងៃទី​២២​សីហា ឆ្នាំ​២០១៩​នេះ។​

​លោក Somil Nagpal បាន​ថ្លែងបន្ដថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា មានការ​រីកចម្រើន ដោយ​ការផ្ដល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ទូទៅ មានការ​កើនឡើង បាន​ប្រៀបធៀប​ទៅនឹង​ការរំពឹងទុក និង​ជាមួយ​សូចនាករ​សំខាន់ៗ​មួយចំនួនទៀត​។​

​ក្រោម​ការគាំទ្រ យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​មូលនិធិ​ជួយ​ស្ដ្រី​ក្រីក្រ ទន្ទឹមនឹងនោះ ក៏មាន​គម្រោង​មួយទៀត គឺ​គម្រោង​អាហារូបត្ថម្ភ ដែល​ផ្ដួចផ្ដើមឡើង​ដោយ​ធនាគារពិភពលោក និង​ក្រសួងសុខាភិបាល​។​ជាងនេះទៅទៀត ក៏មាន​គម្រោង​មួយទៀត​ផងដែរ ផ្ដោតទៅលើ​ការបណ្ដុះបណ្ដាល មុន​ចេញទៅ​ប្រកបការងារ​វិជ្ជាជីវៈ ។​គម្រោង គឺ​ទើបតែ​រៀបចំ ដោយ​គាំទ្រ​ថវិកា ពី​ធនាគារពិភពលោក និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ដែល​គម្រោង​ទាំងអស់នេះ នឹង​ដើរ​តទៅ​មុខ​។​

រដ្ឋមន្ដ្រី​ក្រ​សូង​សុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​បេសកកម្ម​របស់​ធនាគារ​ពិភពលោក និង​បានលើកឡើង ពី​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​គាំទ្រ​ចំពោះ​ការ​អនុវត្ដ​ន៍ របស់​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ ទៅ​ការផ្ដល់សេវា​ជូន​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ក្រីក្រ និង​ជា​ស្ដ្រី​ដែល​កម្មការិនី ដែល​ឆ្លងទន្លេ ទទួលបាន​ទាំង​សាច់ប្រាក់ និង​ការលើកលែង​ការបង់ថ្លៃ​។​

​លោក រដ្ឋមន្ដ្រី ក៏​សង្ឃឹមថា ក្រោម​កិច្ចសហការ និង​សាមគ្គី​គ្នា​រវាង​ធនាគារពិភពលោក និង​អង្គការ​ដៃគូ នឹងធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​កម្ពុជា កាន់តែ​មាន​ភាព​រីកចម្រើន​បន្ដ​ទៅមុខទៀត​៕​ ដោយ​៖​កូ​ឡាប​