រឿងរ៉ាវមួយដែលគេគ្រាន់តែឃើញស្អប់ខ្ពើមយ៉ាងខ្លាំង ប៉ុន្តែ នៅពេលដឹងសាច់រឿងច្បាស់ នាំគ្នាអាណិតអាសូរទៅវិញនោះ ត្រូវបានគេចែករំលែកតៗគ្នា បង្កជាសំណើចសើចផ្អើលហ្វេសប៊ុកតែម្តង ព្រោះថាសូម្បីតែសមត្ថកិច្ចក៏ពុំអាចអត់ផ្ទុះសំណើចបានផងដែរ ។
តាមប្រភពព័ត៌មាន T News បានឲ្យដឹងថា សន្តិសុខនៅឯមន្ទីរពេទ្យជនបទមួយ ក្នុងខេត្ត Udon Thani ប្រទេសថៃ បានធ្វើការចាប់ឃាត់ខ្លួនបុរសថៃម្នាក់ ក្នុងករណីលួចខោទ្រនាប់ស្រីៗ ដែលព្យួរហាលក្រោមកម្តៅថ្ងៃ យកមករក្សាទុកដែលបុរសរូបនេះបានអះអាងថា ពួកវាជា «កាដូ» របស់មិត្តស្រីសំណព្វចិត្ត ។
Narin Prasertkaew អាយុ ៣៨ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទចោរកម្ម ។ ប៉ូលីសបានរកឃើញខោទ្រនាប់ស្អាតៗពណ៌ផ្សេងៗគ្នាចំនួន៤ ដែលជារបស់សាច់ញាតិអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ Udon Thai ។
Narin បានប្រាប់ប៉ូលីសថា គាត់ត្រូវបានគេបញ្ឈប់ពីការងារនៅស្ថានីយ៍ចាក់សាំងមួយ កាលពី២ខែមុននេះ និងអត់ការងារធ្វើដាច់បាយ ក៏មកសុំបាយមន្ទីរពេទ្យខាងលើហូប ។ ប៉ុន្តែ នៅថ្ងៃមួយ ខ្លួនក៏ក្រឡេកទៅឃើញលីអូស្អាតទាំងនោះ ដែលជាហេតុនាំឲ្យគាត់នឹកឃើញអាណិតដល់មិត្តស្រីជនជាតិឡាវរបស់គាត់យ៉ាងខ្លាំងតែម្តង ដែលសព្វស្លៀកតែលីអូរធ្លុះគូទប៉ុណ្ណោះ ។ ដោយមានក្តីអាណិតស្រលាញ់នាងខ្លាំង គាត់ក៏សម្រេចចិត្តប្រថុយគ្រោះថ្នាក់លួចខោលីអូទាំងនោះទុក ដោយសង្ឃឹមថា មិត្តស្រីនឹងមានលីអូស្លៀកស្អាតដូចគេ ។
ទោះយ៉ាងណា សមត្ថិកច្ចបានឲ្យបុរសនេះប្រមូលលីអូដែលខ្លួនបានលួចទាំងប៉ុន្មាន ប្រគល់ឲ្យម្ចាស់ដើមគេវិញ និងណែនាំច្រើនកុំឲ្យមានដៃមានជើងធ្វើបែបនេះទៀត ព្រោះវាជារឿងខុសច្បាប់ ។ តែសមត្ថកិច្ចក៏បានកោតសរសើរគាត់ផងដែរ ដែលចេះមានទឹកចិត្តដ៏ល្អចំពោះមនុស្សជាទីស្រលាញ់ដល់ថ្នាក់នេះ ប៉ុន្តែ ក៏គួរស្វែងរកការងារធ្វើ ដើម្បីទិញសម្លៀកបំពាក់ជូននាងប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ! ៕ ចន្ទី