ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តបាត់ដំបង បង្ក្រាបបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ឆក់យកទូរសព្ទដៃពីជនរងគ្រោះកំពុងដេកលក់

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញរួមទាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប ចុះស្រាវជ្រាវបង្ក្រាបករណី ឆក់យកទូរសព្ទដៃពីជនរងគ្រោះកំពុងដេកលក់ និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យ ឈ្មោះ ឈឿន ពៅ ហៅ ជុក ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ០៣:៤១ នាទីទៀបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទដៃ ) ០១ លើក បានកើតឡើងនៅចំណុចតូបលក់ណែម ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះ ឈ្មោះ អ៊ុត សុខហឿន ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ភារៈបាត់បង់ ទូរសព្ទដៃម៉ាក iPhone 12 ពណ៌ទឹកសណ្ដែក ចំនួន ០១ គ្រឿង។

វត្ថុតាងដកហូតបានរួមមាន ៖

  • ទូរសព្ទដៃម៉ាក iPhone 12 ពណ៌ទឹកសណ្ដែក ចំនួន ០១ គ្រឿង (ជារបស់ជនរងគ្រោះ)។
  • ម៉ូតូម៉ាក Honda Scoopy ពណ៌ខៀវ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AO-9681 ចំនួន ០១ គ្រឿង ( ជាមធ្យោបាយជិះធ្វើសកម្មភាព ) ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម