Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈគ្រប់គ្រង​សាលា​ចែក​រង្វា​ន់លើក​ទឹកចិ​ត្តដល់​សិស្ស​រៀន​ពូកែប្រចាំឆ្នាំមាន​ចំ​ណាត់​ថ្នាក់​ពីលេ​ខ១ ដល់ លេខ​៣ មុនពេ​លវិ​ស្សមកាល​មក​ដល់

ខេត្តស្វាយរៀងៈដើម្បី​ជាកា​រលើក​ទឹក​ចិត្ត​ចំំពោះ​ប្អូនៗ​សិស្សា​នុសិ​ស្ស ដែលរៀ​នបា​នចំ​ណាត់ថ្នា​ក់ជា​សិស្សពូ​កែ ប្រចាំឆ្នាំ​ពីលេ​ខ១ ដល់លេ​ខ៣​ នៅព្រឹកថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០​១៩នេះ នៅសាលា​បឋ​មសិ​ក្សាព្រះ​សីហ​នុ ស្ថិតក្នុ​ងភូ​មិមេភ្លើង សង្កា​ត់ស្វា​យរៀង ក្រុងស្វា​យរៀ​ង បានរៀ​បចំ​ពិធីចែ​ករង្វា​ន់លើកទឹកចិត្តដល់ប្អូ​នៗ ដែលជា​សិស្ស​ពូកែ នៅតា​មថ្នាក់​ប្រចាំ​ឆ្នាំសិក្សា​ ២០១៨. ២០១៩។

លោកស្រី ទុំ ទីណា នាយិកាសាលាប​ឋម​សិក្សា​ព្រះសី​ហនុ បានមា​នប្រ​សាសន៍​ឱ្យដឹ​ងថា ការ​ចែ​ករង្វាន់់ ដើម្បីជា​កា​រលើក​ទឹកចិត្ត ចំំពោះប្អូ​នៗ​សិស្សានុ​សិស្ស ដែលរៀ​នបា​នចំ​ណាត់ថ្នាក់​ជាសិ​ស្សពូកែប្រ​ចាំឆ្នាំ​ ពីលេ​ខ១ ដល់លេ​ខ៣​ នៅព្រឹកនេះក៏មា​នកា​រចូ​លរួម ពីលោ​កទូច ធី ចៅស​ង្កាត់​រងទី១ សង្កាត់​ស្វា​យរៀងផងដែរ ហើយ​ពុំមែ​នជា​លើក​ទី១នោះទេ គឺតែង​តែធ្វើ​ជារៀង​រា​ល់ដំណា​ច់ឆ្នាំសិ​ក្សា ដើម្បីជា​ការ​លើក​ទឹកចិ​ត្តឱ្យ​ប្អូនៗ សិស្សានុ​សិ​ស្សស្រឡាញ់ការ​សិក្សារៀ​នសូត្រ រហូត​ទទួល​បានល​ទ្ធផល​ល្អ ក្នុងមួ​យឆ្នាំសិ​ក្សាក​ន្លង​ទៅ។

លោកស្រីនា​យិកា បានប​ន្ត​ទៀតថា សម្រាប់ឆ្នាំសិ​ក្សា២០​១៨. ២០១៩នេះ សិស្សដែលរៀនពូកែប្រ​ចាំ​ឆ្នាំមាន​ចំនួ​ន៨០នាក់ ក្នុងចំ​ណោ​មសិស្ស​ទាំង​អស់ មានចំ​នួន​៩២០នាក់ ស្រី៤​២៧​នាក់ ដែលនឹ​ងត្រូវ​បញ្ច​ប់ឆ្នាំសិក្សា នាចុង​ខែសីហា ឆ្នាំ២០​១៩ខា​ងមុខ​នេះ។

សូមបញ្ជាក់ផងដែរថា រង្វា​ន់ដែ​លប្អូ​នៗ រៀន​បាន​លទ្ធផ​លល្អ ប្រចាំ​ឆ្នាំពីលេ​ខ១ ដល់​លេខ៣​ ម្នាក់​ៗ ទទួលបានសៀ​វ​ភៅស​រសេ​រ ខ្មៅដៃ ប៊ិ​ច ​និងប​ន្ទាត់ ៕ដោយ៖ វ៉ៃកូ

×