Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេស៊ី​លប​ញ្ជូន​ទ័ព​ទៅបង្រ្កា​បភ្លើ​ងឆេះព្រៃ​អាម៉ាហ្សូ​ន ក្រោយរង​ស​ម្ពាធ​ពីអឺរ៉ុប

ប្រធានាធិបតីប្រេស៊ីល លោក​ ​Jair Bolsonaro បានបញ្ជាឲ្យកងកម្លាំងទៅជួ​យ​បង្រ្កា​បភ្លើ​ងដែលកំ​ពុង​ឆៃព្រៃ​អាម៉ាហ្សូ​ន ដែលវាគឺជាការឆេះធំបំ​ផុ​ត។​

លោក Jair Bolsonaro បានបញ្ជាឲ្យមានការដា​ក់​ពង្រា​យកង​កម្លាំង​នៅតំ​បន់ជា​ច្រើនក្នុ​ងតំបន់។

ការប្រកាសបញ្ជូនទ័ព​ទៅ​ជួយបង្រ្កាបភ្លើងនេះ កើតឡើងក្រោយពេលមាន​កា​រដា​ក់ស​ម្ពាធ​ពី​មេដឹក​នាំអឺរ៉ុបជា​ច្រើន​។

លោក Jair B​o​lsonaro បានធ្វើការរិះគន់ចំពោះប្រតិកម្ម​រ​បស់​ប្រទេ​ស​ដទៃ ដោយបញ្ជាក់ថា​កា​រ​ឆេះព្រៃ​ មិនអាចត្រូវបាន​ប្រើ​ប្រាស់​ធ្វើជា​បរិប​ថសម្រាប់​ការ​ដា​ក់ទណ្ឌ​ក​ម្មលើ ប្រេស៊ីលទេ​។

ការថ្លែងបែបនោះកើតឡើង ក្រោ​យ​ពេលមេដឹកនាំបារាំ​ង​ និងអៀរឡង់បា​ន​និយា​យថា​ ពួកគេនឹងមិ​ន​អនុ​ម័តជំ​នួយធំ​ជាមួយ​នឹង​ប្រទេសនៅ​អាមេ​រិច​ខាងត្បូង​ឡើយ ប្រសិនជា​ប្រេ​ស៊ីល​ មិនចាត់វិធានកា​រ​បន្ថែ​មដើម្បី​ដោះស្រាយប​ញ្ហាភ្លើ​ងឆេះព្រៃ​នៅអាម៉ា​ហ្សូន​។

រដ្ឋមន្រ្តីហិរញ្ញវត្ថុរ​បស់​ប្រទេស​ហ្វាំង​ឡង់ ក៏បានស្នើឲ្យសភាពអឺរ៉ុប​​ពិចារ​ណាហា​មខាត​ការនាំ​ចូលសា​ច់គោ​លរ​បស់ប្រេ​ស៊ីល​។ បច្ចុប្បន្ន ហ្វាំងឡង់គឺ​ជា​ប្រធាន​នៃក្រុម​ប្រឹក្សាស​ភាពអឺរ៉ុប​។

នៅថ្ងៃសុក្រម្សិលមិញនេះដែរ ​ស​កម្មជនបរិស្ថានជាច្រើនក្រុ​ម​បាន​ធ្វើការ​តវ៉ានៅ​ក្នុង​ទីក្រុង​ជាច្រើន ទូទាំងប្រទេសប្រេស៊ីល​ ​ដើម្បីទាម​ទារ​ឲ្យមានចំ​ណាត់​ការ ក្នុងការបង្រ្កាប​ភ្លើ​ងឆេះ​ព្រៃ ហើយអ្នកត​វ៉ា​ ក៏បានធ្វើការប្រមូលផ្តុំគ្នា​នៅ​ខាងក្រៅ​ស្ថានទូ​តប្រេ​ស៊ីលទូទាំ​ង​ពិភព​លោក​ផង​ដែរ។

សូមបញ្ជាក់ថា អាម៉ា​ហ្សូនគឺជាតំបន់ព្រៃដ៏ធំបំផុតក្នុ​ង​ពិភ​ព​លោក។ វាគឺជាតំបន់ព្រៃដែលជួ​យ​ស្រូប​យក​ឧស្ម័​នកាបូ​និច​បាន​ច្រើន​ ដើម្បីជួយកាត់បន្ថ​យ​ការ​ឡើងក​ម្តៅផែ​នដី ហើយវាជួយផ្គត់​ផ្គ​ង់ឧ​ស្ម័នអ៊ុ​កស៊ី​ហ្សែនចំនួ​ន ២០ភាគរ​យ​៕

អត្ថបទប្រែសម្រួលដោ​យ៖​ សុភ័ក្រ
ប្រភព៖ BBC

×