Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០១៩

ឆ្នាំជូត

រាសីខ្ពស់ត្រដែត។ ការរស់នៅ ថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរ ហេតុនេះបើលោកអ្នកចង់ពុះពារការងារតូចធំតែងសម្រេចជោគជ័យមកវិញផង។ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តឬចង់ចុះធ្វើអ្វីមួយក៏ជាឱកាសល្អក្នុងការសម្រុកផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ឬដៃគូស្នេហាគឺមានមនុស្សចាប់អារម្មណ៍ហើយអាចឈានទៅជាគូអាពាហ័ពិពាហ៍ផងក៏សឹងមាន៕

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម។ ការរស់នៅ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការរីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។ប៉ុន្តែទោះបីយ៉ាងណាការប្រកបការងារថ្ងៃនេះលោកអ្នកគប្បីមានការព្យាយាមអត់ធ្មត់បន្តិចពីព្រោះថាផលអាក្រក់នោះងាយកើតមានផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះ​វិវាទឈានដល់ការមិនមាត់ការរកគ្នារាប់ថ្ងៃខែ៕

ឆ្នាំខាល

រាសីស្រុតចុះ។ ការងារ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារអ្វីមួយសំខាន់ទេពីព្រោះថាផលអាក្រក់ងាយយាយីណាស់ដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយជួបបញ្ហាចូលលុកលុយយាយីណាស់ពិសេសក្រុមមនុស្សបន្លំបោកប្រាស់តែម្តង។

រី​​ឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវ ចេះកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕

ឆ្នាំថោះ

រាសីល្អជាមធ្យម។ ការងារ នៅថ្ងៃនេះទោះប្រកបកិច្ចការអ្វីតោងតែចេះមើលមុខក្រោយពីព្រោះថាក្រុមមនុស្សចាំតែមើលបំណាំដើម្បីធ្វើការវាយប្រហារតែប៉ុណ្ណោះ។ការរស់នៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាជម្លោះផងគប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីនិយាយស្តីទៅកាន់អ្នកដទៃបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយកើតរឿងប្រេះស្រាំណាស់។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកំលោះក្រមុំកុំនាំគ្នាដើរពាសវាលកាលប្រយ័ត្នជួបរឿងចៃដន្យអាក្រក់ណាមួយកើតឡើង៕

ឆ្នាំរោង

រាសីល្អជាមធ្យម។ ការរស់នៅនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុបបន្តិចពោលគឺមិនល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។នៅថ្ងៃនេះវិញសម្រាប់លោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយប្រយ័ត្នចំណាយប្រាក់ទុនទៅហើយរកតែដកដើមមកវិញមិនឃើញ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំរឿងរាវដំបៅទ្រូងនៅថ្ងៃខាងមុខ៕

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត។ ការងារ ក្នុងថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីឬប្រកបការងារអ្វីឃើញថាអាចសម្រុកបានហើយពីព្រោះថាផលល្អៗក៏តែងឆ្លើយតមកវិញផង។ការរស់នៅមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយគ្រាន់គាប់ប្រសើរជាងមុន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងអំឡុងពេលនេះដែរឃើញថាមានការជឿនលឿនទៅមុខហើយបើចង់បើករបរថ្មីៗផងជាឱកាសល្អប្រពៃណាស់។

រីឯមនោសញ្ចេតនា បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយហើយបើចង់ផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃ៕

ឆ្នាំមមី

រាសីស្រុតចុះ។ ការរស់នៅនៅថ្ងៃនេះក្នុងដំណើរជីវិតរបស់លោកអ្នកមានឧបទ្រពយាយីច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យមានការរាំងស្ទះការងារនិងពិសេសអាចកើតនូវបញ្ហាចម្រូងចម្រាសច្រើន។ក្រៅពីនេះលោកអ្នក​តោងប្រយ័ត្នរឿងរាវខ្លះនាំជួបបញ្ហាលំបាកដល់ខែក្រោយថែមទៀត។សម្រាប់អ្នកអាជីវករទោះជួញទីជិតឆ្ងាយឃើញថាផលចំណូលដែលខិតខំរកតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាកំលោះក្រមុំកុំលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជាជម្លោះវិវាទមានតែពាក់មុខយក្សដាក់គ្នា៕

ឆ្នាំមមែ

រាសីល្អជាមធ្យម។ ការងារ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជួបភាពសុខដុមនិងមានជោគមានជ័យត្រឡប់មកវិញគ្រាន់បើជាងមុនដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយមិនត្រូវរឹងចចេសពុំស្តាប់គេឯងនោះទេបើពុំនោះអាចនឹងធ្លាក់ទឹកនៅពេលណាមួយជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរហោង។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីត្រូវចេះឃ្លាតពីគ្នាខ្លះហើយរកពេលបំពេញការងារទើបប្រសើរបំផុត៕

ឆ្នាំវក

រាសីល្អជាមធ្យម។ ការរស់នៅ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជឿនលឿនទៅមុខ ហើយមានភាពភ្លឺថ្លាគួរសមឡើងវិញ។ សម្រាប់បុរសដែលធា្លប់តែមានគ្រោះយាយីក៏ប្រែមកល្អប្រសើរដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយគ្រាន់រស់។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សយាយីដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

ឆ្នាំរកា

រាសីស្រុតចុះ ។ ការងារ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែនប៉ុន្តែបើលោកអ្នកមានការប្រយ័ត្នប្រយែងនោះកិច្ចការតូចធំ ក៏តែងឆ្លងផុតដោយងាយដែរ។ ចំណែកអ្នកប្រកបរបរកស៊ីជួញដូរមានការថយក្រោយច្រើនហេតុនេះបើទោះជួញទីជិតឆ្ងាយតោងតែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ដោះស្រាយឆ្នាំងបាយ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំកុំភ្លើតភ្លើនមិនមើលមុខក្រោយពីព្រោះថាងាយទាញទម្លាក់អាត្មាខ្លួនឱ្យធា្លក់ក្នុងភក់ជ្រាំណាស់៕

ឆ្នាំចរ

រាសីល្អជាមធ្យម។ ការងារ និងការរស់នៅ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថា រលូនល្អទៅមុខសន្សឹមៗហេតុនេះទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លាគួរសមផង។ការរស់នៅលោកអ្នកតោងតែចងចាំថា”សាច់ញាតិនៅឆ្ងាយមិនស្មើសាច់ញាតិនៅជិតនោះទេ”ដូចនេះត្រូវរាប់អានមនុស្សក្បែរខាងប្រសើរជាងការយកជាសត្រូវ។ ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនសូវហុចជាផ្លែផ្កាដូចគាប់បំណងប៉ុន្មានទេដូចនេះទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលគ្រាន់រស់ស្រួលខ្លួន។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការរីកលូតលាស់និងមានភាពផ្អែមល្ហែមគួរជាទីកក់ក្តៅ ៕

ឆ្នាំកុរ

រាសីស្រុតចុះ។ ការងារ លោកអ្នកធ្វើអ្វីក៏ដោយ តោងប្រយ័ត្នប្រយែង ព្រោះថាងាយកើតនូវបញ្ហារាំងស្ទះចំពោះមុខណាស់ដែរ ។ ចំពោះការរស់នៅបើលោកអ្នកធ្វើអ្វីមួយហើយជួបបញ្ហាអាក្រក់កើតឡើងកុំគប្បីកង្វល់ពីព្រោះថាផលល្អៗតែងហុចឱ្យនៅពេលក្រោយវិញជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។

រី​ឯមនោសញ្ចេតនា មានការនឿយណាយផ្លូវចិត្តនិងអស់សង្ឃឹមច្រើនផងព្រោះថា បញ្ហារកាំចិត្តតែងចូលយាយីជានិច្ច ៕

×