Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! គ្រា​ស្កែ​ន​ឃើញ​ពស់​ពិស ៥០​ក្បាល ក្នុង​វ៉ា​លី​សរ​បស់​អ្នកដំណើរ​ម្នាក់ នា​ប្រទេស​ចិន​

spot_img

​បុរស​សញ្ជាតិ​ចិន​ម្នាក់ ទើបត្រូវ​ចាប់ខ្លួន​ក្រោយពេល​ភ្នាក់ងារ​សន្តិសុខ នៅ​ស្ថានីយ៍​រថភ្លើង បាន​រកឃើញ​ពស់វែក ៥០​ក្បាល ក្នុង​វ៉ា​លី​ស​របស់គាត់ កាលពី​ថ្ងៃទី ១ ខែតុលា ។​

ប្រភពពី​សារព័ត៌មាន​ចិន បុរស​នោះបាន​សារភាពថា ខ្លួន​ទិញ​ពស់​ទាំងនេះ​លើ​ខេត្ត ហ្សី​ជៀង ហើយ​យក​វា​ទៅ​ក្រុង​ក្វាង​ចូ​វ​ដើម្បី​ធ្វើ​ស្រា​ពស់វែក ។​

​ស្រា​ពស់​ត្រូវបាន​ប្រើប្រាស់ ប្រៀបដូចជា​ឱសថ​ប៉ូ​ស ក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន ច្រើន​ពាន់​ឆ្នាំ​មកនេះ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ពេញនិយម​ដែរ ។​

​អ្នកដំណើរ​វ័យ ៥០​ឆ្នាំនេះ និយាយថា គាត់​បាន​ទិញ​ពស់វែក ៤kg នៅ​ហ្សី​ជៀង ព្រោះ​មិត្តភក្តិ​ប្រាប់ថា ពស់​នៅទីនេះ​វា​ថោក ។​

​បុរស​រូបនេះ​សារភាពថា យក​វា​ទៅធ្វើ​ស្រាថ្នាំ​

​នៅ​ស្ថានីយ៍​រថភ្លើង​ភ្នាក់ងារ​សន្តិសុខ មានការ​មន្ទិលសង្ស័យ ព្រោះ​ស្កែ​ន​ទៅ​ឃើញ​មាន​សត្វ​រវីមរវៀម​ពេញ​វ៉ា​លី​ស​នោះ ។ ពួកគេ​សំណូមពរ​ឲ្យ​បើក​វ៉ា​លី​ស​ក៏​ឃើញ​សុទ្ធតែ​ពស់ ប៉ុន្តែ​គេ​បាន​ច្រក​វា​ក្នុង​ថង់​១​ចង​មាត់​ជាប់ ។​

​ពស់វែក​៥០​ក្បាល បាន​ត្រឹម​រឹបអូស​បញ្ជូន​ឲ្យ​ខាង​សត្វព្រៃ​។ តាមរយៈ​ការធ្វើ​ពិសោធន៍ ដឹងថា​ពស់វែក​ទាំងនេះ ពុំមែន​ជា​ពស់​ចិញ្ចឹម​ទេ តែ​ត្រូវបាន​ចាប់ពី​តំបន់​ព្រៃភ្នំ​មក​។​

​នៅ​ចិន​ការទិញ​លក់​ពស់​ព្រៃភ្នំ រហោស្ថាន​គឺ​ល្មើសច្បាប់ ហើយ​អាច​ជាប់ពន្ធនាគារ​ទេ ។ ពេលនេះ​គេ​បាន​ឃាត់ខ្លួន​បុរស​… “​ស្រា​ពស់វែក​”​ហើយ ៕​

spot_img
×