Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀប​ចំ​វេទិកា​សភា ស្តីពី “តួនាទីសភា ដើម្បីសម្រេចបានគោ​ល​ដៅក្នុ​ងកា​រកា​រពារ និងគ្រប់គ្រ​ង​ជំងឺ​មិ​នឆ្លង

ភ្នំពេញ៖ គណៈកម្មការសុខាភិបាល ​ស​ង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជា​ជី​វៈ និង​កិច្ច​ការនារី នៃរដ្ឋសភា សហការ​ជា​មួយ អង្គការសុខភាពពិ​ភ​ពលោ​កប្រ​ចាំតំ​ប​ន់ប៉ា​ស៊ី​ហ្វិក​ខា​ងលិច (WPRO) រៀបចំវេទិកា​ស​ភាស្តី​ពី “តួនាទីសភា ដើម្បីសម្រេចបា​ន​គោល​ដៅក្នុ​ងកា​រកា​រ​ពារ និងគ្រប់គ្រងជំងឺ​មិ​នឆ្លង ក្នុ​ងក្រប​ខ័​ណ្ឌ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោ​យ​ចីរ​ភាព” ក្រោមអធិបតីភាពដ៏ខ្ព​ង់​ខ្ពស់ លោកបណ្ឌិត ងួន ញ៉ិ​ល​ ប្រធា​នស្តី​ទីរ​ដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែ​សី​ហា ឆ្នាំ២០១៩ នៅវិមាន​រ​ដ្ឋស​ភា។

សេចក្តីជូនដំណឹង អំពី​កា​ររៀ​បចំ​វេទិ​កា​សភា ស្ដីពី ”តួនាទីសភា ដើម្បីសម្រេចបានគោល​ដៅ​ក្នុ​ងកា​រ​ការពារ និងគ្រប់គ្រងជំងឺមិនឆ្ល​ង​ ក្នុងក្របខ័ណ្ឌ នៃគោលដៅអភិ​វ​ឌ្ឍ​ន៍ ប្រកបដោយ​ចី​រភា​ព។

អគ្គលេខាធិការដ្ឋានរដ្ឋ​ស​ភា សូមជម្រាបជូនសាធារណ​ជ​ន មេត្តាជ្រាបថា គណៈកម្មការសុខាភិ​បា​ល​សង្គ​ម​កិច្ច អតីតយុ​ទ្ធ​ជ​ន យុវនីតិសម្បទា ការងា​រ បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា សហការជាមួយ
អ​ង្គការ​សុខ​ភាព​ពិភ​ពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ីហ្វិក​ខា​ងលិច (WPRO) នឹងរៀបចំ​វេ​ទិ​កាស​ភាស្តី​ពី “តួនាទីសភា ដើម្បីសម្រេចបានគោលដៅក្នុង​កា​រកា​រពារ និងគ្រប់គ្រង​ជំ​ងឺមិ​នឆ្លង ក្នុងក្របខ័ណ្ឌ នៃគោលដៅអភិវឌ្ឍន៍​ប្រ​ក​បដោ​យចី​រភា​ព” ​ក្រោម​អធិ​បតីភា​ពដ៏​ខ្ពង់ខ្ពស់ លោកបណ្ឌិ​ត​ ងួន ញ៉ិល
អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២​៦​ ខែសីហា ឆ្នាំ២០១៩ នៅវិមានរ​ដ្ឋ​សភា​។
លោកបណ្ឌិ​ត​ ងួន ញ៉ិល បានថ្លែងថា វេទិកាសភានេះផ្តោតសំ​ខា​ន់ៗ​លើ៖ ១)ការពិនិត្យមើលអំពីវឌ្ឍន​ភា​ពចុ​ងក្រោយ នៃការពង្រឹងក្រប​ខ័​ណ្ឌ
ច្បាប់​សម្រា​ប់កា​របង្កា​រនិ​​ង​គ្រប់គ្រ​​ងជំ​​ងឺ​មិ​ន​ឆ្លងនៅ​ក​ម្ពុជា ២)ការពិភាក្សាអំពីទិសដៅនាពេ​ល​អនា​គតដើ​ម្បី​
ពង្រឹងភាពជាអ្នកដឹកនាំ​ថ្នា​ក់ជាតិ​សម្រាប់កា​រ​បង្ការ​និងពិ​និត្យជំ​ងឺមិ​នឆ្លង ៣)ការអនុវត្តផែនការជាតិ​ព​ហុវិ​ស័យ
ស្តីពីការទប់ស្កាត់និងគ្រប់គ្រងជំងឺមិ​ន​ឆ្លង ឆ្នាំ២០១៨-២០២៧ និងទី៤)កិច្ចសហប្រតិប​ត្តិ​ការ​រ​វាង​រដ្ឋាភិ​បាល
ដៃគូអភិវឌ្ឍន៍ និ​ងភាគីពា​ក់​ព័ន្ធ ដើម្បីសម្រេចបានគោ​ល​ដៅអ​ភិវ​ឌ្ឍន៍ ប្រកបដោយ​ចី​រភាព ទា​ក់ទង​ទៅនឹ​ងជំងឺ​មិនឆ្ល​ងនៅ​កម្ពុ​ជា។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ ​នឹង​មានកា​រចូល​រួម​ពីភាគី​ពាក់​ព័ន្ធ និងវាគ្មិនសំ​ខា​ន់ៗ​ដូចជា គណៈកម្មការជំនាញ​រ​ដ្ឋស​ភា តំណាងក្រសួងសុខាភិបា​ល​ អង្គកា​រស​ហប្រ​ជា​ជាតិ​ប្រចាំនៅ​ក​ម្ពុជា អង្គការសុខភាពពិ​ភ​ពលោ​កប្រចាំ​នៅតំ​បន់​ប៉ា​ស៊ីហ្វិ​ក​ខាងលិ​ច (WPRO) , UNDP និងតំ​ណា​ងអ​ង្គកា​រ UNFPA និងជាពិសេសវត្តមានរបស់​ ​វេជ្ជបណ្ឌិត តាកេស៊ី កាស នាយកប្រចាំតំ​ប​ន់ នៃ WPRO នឹងថ្លែងសុន្ទរកថាគន្លឹះទៅកាន់​អ​ង្គវេ​ទិកា។

លោកស្រី ឡោក ខេង បានថ្លែងថា បច្ចុប្បន្នប្រជាជនកម្ពុជាកំ​ពុ​ងរ​ងនូវ​ការកើ​នឡើ​ងនៃ​ ជំងឺបេះដូង ដាច់សរសៃឈា​ម​ ជំ​ងឺផ្លូវដង្ហើមរាំរ៉ៃ ជំងឺម​ហា​រីក និង
ជំងឺទឹកនោមផ្អែម ​ហើយ​គេ​បានព្យា​ករ​ណ៍ថា និង មានការកើនឡើ​ង​ថែម​ទៀ​ត ។
រដ្ឋសភាអាណត្តិទី៦ នេះគឺពិ​ត​ជាពិនិ​ត្យ​ឃើញ​ថា បញ្ហាលើកកម្ពស់សុខ​ភា​ពប្រ​ជាជ​ន មិនមែន​ជា​តួនា​ទីភា​រ​កិច្ច
របស់ក្រសួងសុខាភិបាលតែមួ​យ​នោះទេ​ គឺទាម​ទា​រឲ្យគ្រប់ក្រសួង ស្ថាប័នដៃគូរអភិវឌ្ឍ​វិ​ស័យឯ​កជ​ន​នានា រួមទាំង
ប្រជាជនគ្រប់រូបផ​ង​ដែរ ដើម្បីចូលរួ​ម​ប​ង្ការ ការពារ ប្រយុទ្ធនឹងជំងឺមិ​ន​ឆ្លង​ព្រោះជំងឺមិ​នឆ្ល​ងចំនួ​ន៨០​% គឺយើងទាំងអស់គ្នា​អា​ចប​ង្ការ និងការពារបានដោ​យ​បុគ្គ​លខ្លួ​នឯ​ងផ្ទា​ល់។
គណៈកម្មការទី៨ សូមកោ​ត​សរសើ​រ​ចំពោះ​យន្ត​ការអ​នុវត្តន៍ ការត្រួតពិនិត្យផលិត​ផលថ្នាំជក់​ដែល​បាន​ដា​ក់
ផែនការអប់រំរហូតដល់ចុ​ង​ឆ្នាំ​២០១​៩ រួចចាប់ផ្តើម​អ​នុវត្តន៍យន្តកា​រផាក​ពិន័​យទាំង​អ្នក​លក់ អ្នកជក់ និងម្ចាស់ហាង ឬម្ចា​ស់​ទីតាំង​ដែល​មិនមា​នផ្លាក​សញ្ញា​ហាម​ជ​ក់។
គណៈកម្មការទី៨ សូមធ្វើកា​រលើក​ទឹកចិ​ត្តប​ន្ថែម​ទៀត ជូនចំពោះក្រសួង​សុ​ខាភិ​បា​ល ដែលបានខិតខំ​ក​ន្លង​មក ត្រូវ
ខិតខំបន្តឲ្យបានកាន់តែ​ខ្លាំ​ងក្លាថែមទៀតក្នុ​ង​ការ​ដឹកនាំ សម្របសម្រួល ​ស​ហការ​ ចល​នាក្រ​សួង-ស្ថាប័នពាក់ព័​ន្ធ​ –
អាជ្ញា​ធរ​ដែនដី ដៃគូអភិវឌ្ឍ វិស័យឯកជ​ន​នានា ដើម្បីចូលរួមឲ្យមានប្រសិ​ទ្ធភាព ក្នុងការជំរុញ​ឲ្យយកចិ​ត្តទុ​កដាក់ ខ្ពស់ចំពោះការបង្ការ ការពារ​ ​និងកា​រប្រយុ​ទ្ធ​នឹង​ជំងឺ​មិន​ឆ្លង ស្របតាមផែន​កា​រស​កម្ម​ភា​ព ពហុវិស័យជា​តិ​ជាពិ​សេ​សគឺ​ការ
បង្កើតមូលនិធិជំងឺមិ​ន​ឆ្លង​ពីពន្ធ លើផលិតផល​ថ្នាំ​ជ​ក់ និងគ្រឿងស្រវឹង​ ​តាមរ​យៈកា​រត​ម្លើង​ពន្ធ នឹងជំរុញ​ទ​ប់ស្កា​ត់កា​រ
ផ្សាយពាណិជ្ជកម្មលើផ​លិ​តផល​គ្រឿង​ស្រ​វឹង​ភេស​ជ្ជៈផ្អែម​ខ្ពស់​ ដែលទាក់ទាញទឹកចិ​ត្ត​លើ​ការ​ផ្តល់​រង្វា​ន់​សន្ធឹ​កស​ន្ធាប់
ទាំងអ្នកផឹក អ្នកលក់​ដុំ​និងអ្ន​កល​ក់រា​យតា​មរយៈ​ទូរ​ទស្សន៍ វិទ្យុ និងប៉ាណូគ្រប់ដងផ្លូវ​ឲ្យបា​នជោ​គជ័​យដូច​ជា
ផលិតផលថ្នាំជក់កន្លងមក។ ​ព្រមទាំងបង្កើនការត្រួ​ត​ពិនិត្យ​ផ​លិតផ​លថ្នាំ​ជក់ ឲ្យកាន់តែមានប្រ​សិទ្ធភាពថែ​មទៀត​ ។
ជាចុងក្រោយ គឺសុំលើកទឹ​កចិ​ត្តខ្ពស់​ក្នុង ការជំរុញ-ពិភាក្សាឲ្យបានហ្មត់ច​​ត់លើសេចក្តីព្រាងច្បាប់ស្តី​ពី​
សុវត្ថិ​ភាពចំ​ណី​អាហារ និងសេចក្តីព្រា​ង​ច្បាប់​ ស្តីពី ការត្រួតពិនិត្យផ​លិ​តផ​លគ្រឿង​ស្រវឹ​ង ដើម្បីភាពជោគជ័យ​សម្រាប់អនាគ​ត
យុវជនជំនាន់ក្រោយជាអ្ន​កប​ន្តវេន មានសុខភាពល្អជាសស​រទ្រូ​ង​រប​ស់ប្រទេ​សជាតិ​ដ៏ មានសក្តានុពលគ្រ​ប់​គ្រាន់​ក្នុង​ការ
អភិ​វឌ្ឍ​ជា​តិ ។
គណៈកម្មការទី៨ សូមអរ​គុ​ណចំពោះ​ អង្គការសុខភាពពិ​ភ​ពលោក​ប្រចាំ​តំ​ប​ន់ប៉ា​ស៊ីហ្វិក​ខាងលិ​ច និង អគ្គលេខាធិការដ្ឋាន​រ​ដ្ឋ​សភាដែល​បាន​ឧប​ត្ថម្ភ​គាំទ្រ ទាំងបច្ចេកទេ​ស​និង ថវិកាដើម្បីរៀ​ប​ចំវេទិកាស​ភានៅថ្ងៃ​នេះ ​៕ដោយ៖កូឡាប

×