Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៣នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២៤នាក់ ករណីគ្រោះថ្នាក់ចរាចរឡានក្រុងដឹកអ្នកដំណើរធ្លាក់ចូលក្នុងទឹក

ខេត្តកំពង់ធំ ៖ ១៣នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២៤នាក់ ករណីគ្រោះថ្នាក់ចរាចរឡានក្រុងដឹកអ្នកដំណើរពីសៀមរាបទៅភ្នំពេញពេលយប់ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ ២០២៥ បានបុកបង្គោលដៃស្ពាន ខេត្តកំពង់ធំ ចំណុចភ្នំសន្ទុកធ្លាក់ចូលក្នុងទឹកស្ថិតនៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ព្រឹកនេះអភិបាលខេត្តកំពង់ធំ និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងចុះសម្របសម្រួលដោះស្រាយជូនអ្នករងរបួសទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។

ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា មកទល់ព្រឹកនេះ សមត្ថកិច្ចបានស្ទួចយកឡានចេញពីទឹក និងរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ ស្រី៨នាក់ និងអ្នករបួស២៤នាក់។

ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។

ដោយឡែក សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×