Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​ខេត្តរតនគិរី ឃុំខ្លួន​អតីត​អភិបាលក្រុង​បាន​លុង

spot_img

​រតនគិរី​៖ បន្ទាប់ពី​ចាប់ខ្លួន ហើយ​បញ្ជូន​ខ្លួន​ទៅ​ដល់​ភ្លាម សាលាដំបូង​ខេត្តរតនគិរី កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨ បាន​ដេញ​ដីកា​ឃុំ​ខ្លួន​លោក អ៊ុក សំអុល​អតីត​អភិបាលក្រុង​បាន​លុង ពីបទ សមគំនិត​ក្នុង​អំពើ​លួច ហើយ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី រង់ចាំ​ជំនុំជម្រះ​បន្តទៀត​។​

​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​លោក អ៊ុក សំអុល អតីត​អភិបាលក្រុង​បាន​លុង ដោយយោង​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​រតនគិរី ពីបទ សមគំនិត​ក្នុង​អំពើ​លួច ដែល​ប្រព្រឹត្ត​កាលពី​ខែ​មករា ឆ្នាំ​២០១៧​។​

​បើ​តាម​លោក​ហិន វិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​រតនគិរី លោក អ៊ុក សំអុល ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែ​មករា​ឆ្នាំ​២០១៨ នៅ​ម្តុំ ពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ហើយ ត្រូវបាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​ខេត្តរតនគិរី​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨​នេះ ដែល​កន្លែង​ដើម​នៃ​ម្ចាស់​បណ្តឹង​។ លោក អ៊ុក សំអុល អាយុ​៣៨​ឆ្នាំ ជា​មន្ត្រីរាជការ មាន​ទីលំនៅ​ភូមិ​ថ្ម​ដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ។ ជន​នេះ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ សមគំនិត​ក្នុង​អំពើ​លួថ តាម​បញ្ញត្តិ​មាត្រា​២៩ មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រព្រឹត្ត​នៅ​ភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បា​លុង ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៧ ប៉ុន្តែ​ទោះ​យ៉ាងណា លោក​ចៅក្រម​មិន​បាន​បញ្ជាក់​ក្នុង​ដីកា​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​ឈាន​ទៅ​ការចោទប្រកាន់​ដូច​ខាងលើ​នេះ​ទេ​។​

​លោក​ចៅក្រម​យល់ឃើញថា តាម​របាយការណ៍​របស់​ការិយាល័យ​នគ​រ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី បានបញ្ជាក់​ថា​បាន​ទៅ​ដល់​លំនៅដ្ឋាន​របស់​ឈ្មោះ​អ៊ុក សំអុល ស្ថិតនៅ​ភូមិ​ថ្ម​ដា សង្កាត់​បឹង​កន្លែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ហើយ ឃើញ​ថា​ទ្វាររបង និង​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោ គឺ​មិន​មាន​នរណា​ម្នាក់​នៅ​ទីនោះ​ឡើយ​។ តាម​កំណត់ហេតុ​ស្តីពី​ការចុះអនុវត្ត​បញ្ជាក់ថា​ជន​ត្រូវ​ចោទ​ឈ្មោះ​អ៊ុក សំអុល គឺ​រត់គេចខ្លួន​មិន​រស់​នៅក្នុង​ខេត្តរតនគិរី​នេះ​ទេ​។ គប្បី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×