Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​អាជ្ញាធរ​កាន់កាប់​ដី​ ឬលំនៅដ្ឋាន​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវ​លើកសំណើ​មក​ក្រសួង​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ ​៖​ យោងតាម​សារាចរ ស្តីពី​វិធាន​និង​លក្ខណៈវិនិច្ឆ័យ​នៃ​ការធ្វើ​ប្រទានកម្ម​ទ្រព្យសម្បត្តិ​រដ្ឋ ជូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​អាជ្ញាធរ​កាន់កាប់​ដី ឫ​លំនៅដ្ឋាន​ជា​ទ្រព្យសម្បត្តិ​រដ្ឋ លើកសំណើ​មក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​បំពេញ​នីតិវិធី​បន្ត​ស្នើសុំ​រាជរដ្ឋាភិបាល​ដើម្បី​លើកសំណើ ធ្វើ​ប្រទានកម្ម​ដីធ្លី និង​លំនៅឋាន​ជូន ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​រស់នៅ​ដី​នោះ​មាន​រយៈពេល​យូរ ។​

​យោងតាម​សារាចរ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​ជា​វិធាន​និង​កំណត់​ជា​លក្ខណៈវិនិច្ឆ័យ ធ្វើ​ប្រទានកម្ម​ដីធ្លី និង​លំនៅឋាន​ជូន ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដូចជា មាន​ប្រវត្តិ​និង​អត្ត​សញ្ញា​តាំង​លំនៅ និង​អាស្រ័យ​ផល​លើដី​នោះ យ៉ាងតិច​១០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ឫ​មន្ត្រីរាជការ​ក្រីក្រ​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ និង​មិនមាន​ដី ឫ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្សេងទៀត ។ រាជរដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​រាជធានី ខេត្ត ត្រូវបង្កើត​គណៈកម្មកា​រ​ចម្រុះ​មួយ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ ដើម្បី​កំណត់អោយ​បានច្បាស់លាស់ ការធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ ឫ​មន្ត្រីរាជការ ត្រូវមាន​ការវាយតម្លៃ​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ការកាន់កាប់​រយៈពេល ៥​ឆ្នាំ បន្ទាប់ពី​រដ្ឋ​បាន​ផ្តល់ជូន ទើប​អាច​សុំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​ក្នុងករណី​ចាំបាច់ ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើការ​សម្រេច​តាម​ស្ថានភាព​ជាក់ស្តែង ។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ ជាប្រចាំ​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នឹង​ស្នើ​ដល់​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ រដ្ឋបាល​រាជធានី ខេត្ត អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល​ថ្នាក់ក្រោម​ជាតិ និង នីតិបុគ្គល​សាធារណៈ ដែលជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​អោយមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ផងដែរ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×