Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីសកូឡុំប៊ី រកឃើញគ្រឿងញៀន ៣០០គីឡូក្រាម នៅក្នុងមឈូស

ប៉ូលីសក្នុងប្រទេសកូឡុំប៊ី បានរកឃើញគ្រឿងញៀនចំនួន ៣០០គីឡូក្រាមក្នុងមឈូសមួយ ស្ថិតនៅតំបន់ Santander។ នេះគឺជាការចាប់បានគ្រឿងញៀនដែលមិនធម្មតា ដោយសារតែក្រុមជនល្មើសបានលាក់វាក្នុងមឈូស។

គ្រឿងញៀនទាំង ៣០០គីឡូក្រាមនោះគឺជាប្រភេទគ្រឿងញៀនដែលចម្រាស់ចេញពីកញ្ឆា។

ការរឹបអូសបានគ្រឿងញៀនដ៏ច្រើនបែបនោះកើតឡើងក្រោយពេលប៉ូលីសបានធ្វើការត្រួតពិនិត្យឡានដឹកសាកសពដែលមានផ្ទុកមឈូសចំនួន ២។ នេះបើតាមការបញ្ជាក់របស់មេបញ្ជាការប៉ូលសិស លោក Fabian Ospina។

ចំណែកអ្នកបើកបរឡាន ត្រូវបានចាប់ខ្លួនភ្លាម៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ BBC

×