Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​តាកែវ ស្នើភាគីខេត្តអានយ៉ាង ជួយទិ​ញស្វា​យពីខេ​ត្ត​តាកែវ ដើម្បីជួយបង្កើនជីវភា​ព​រប​ស់កសិ​ករក​ម្ពុជា

spot_img

តាកែវ៖ នៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃ​ល​ទ្ធផល​ប្រចាំ​ឆមា​សទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត​ស​ម្រាប់ឆ​មាសទី២ រវាងខេត្តតាកែវ និងខេត្ត​អាន​យ៉ាង សាធារណរដ្ឋសង្គ​មនិ​យមវៀ​តណាម នៅទីក្រុងឡុងសៀង​ ​ខេត្តអាន​យ៉ង នារសៀលថ្ងៃទី​ ​២៩ ខែសីហា ឆ្នាំ២០១៩នេះ លោក អ៊ូច ភា អភិបាលខេត្ត​ បានធ្វើការ​ស្នើសុំ​ទៅដល់​ភាគី​មិត្ត​ខេត្ត​អាន​យ៉ាង សូមជួយសម្រួលលើ​ការ​ទិញ​ស្វាយ​ ពីប្រជា​កសិ​ករ​ក្នុងខេត្ត ដែលបា​នដាំ​លើផ្ទៃដី​ជិត ៥ពាន់ហិ​ក​តា យកមកផ្គត់​ផ្គ​ង់ក្នុង​ខេត្តអា​នយ៉ាង ដើម្បីជួយបង្កើនជីវ​ភា​ព និងលើកទឹកចិត្តដ​ល់​ប្រជា​កសិក​រ​នៅខេត្ត​តាកែ​វ ។


លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្ត​ថា​ ការជួយទិញស្វាយពីសំ​ណា​ក់ភា​គីខេ​ត្តអា​នយ៉ាង គឺជាការជួយដល់ជី​វ​ភាពរ​បស់​បងប្អូ​នប្រ​ជាក​សិករ​ខេត្តតាកែវ ពិសេសគឺជាការ​លើ​កទឹ​កចិ​ត្តប​ន្ថែមដ​ល់ពួកគាត់ នៅពេលដែលពួកគាត់មាន​ទី​ផ្សារ​សម្រាប់​លក់ចេ​ញនូ​វផលដំ​ណាំស្វា​យ ម្យ៉ាងវិញទៀតអាជ្ញាធរខេ​ត្ត​នឹងខិ​តខំជួយសម្រួលនីតិវិធីក្នុង​កា​រ នាំផ្លែស្វាយចេញទៅខេត្ត​អា​នយ៉ា​ងផ​ងដែ​រ ។

លោកអ​ភិបាលខេត្ត បន្ថែមទៀតថា មន្ទីរកសិកម្ម និងជំនាញពាក់ព័​ន្ធ​ទាំងអ​ស់ សូមជួយសម្រួលធ្វើកា​រ​ទំនាក់​ទំនងគ្នាដោយផ្ទា​ល់ជាមួ​យ នឹងភាគីខេត្ត​អា​នយ៉ា​ង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរកា​រ​នៃការ​ស្នើសុំ​នេះ ប្រព្រឹត្តទៅដោយ​រ​លូន ហើ​យតា​មរ​យៈកិច្ចសហប្រតិបត្តិការ​ណ៍​រវា​ង​ខេ​ត្តនិង​ប្រជា​ជន​ទាំង​ពីរនេះ សង្ឃឹមថា​ ភាគីខេត្តអានយ៉ាងនឹ​ង​ជួយទិ​ញស្វាយ​គ្រប់​ប្រភេទពី​កសិក​រខេ​ត្តតាកែ​វ ។

ឆ្លើយតបទៅនឹងកា​រស្នើ​សុំរ​បស់ភា​គីមិ​ត្តខេ​ត្តតាកែវ លោក ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិ​ការ​ប្រជា​ជន​ខេត្តអា​នយ៉ា​ង បានមានប្រសាសន៍​ថា​ នឹងរៀបចំ​ចាត់ប​ញ្ជូន​ក្រុ​មការ​ងារម​ន្ទីរ​ជំនាញ ពិភាក្សាជាមួយ​ប​ណ្តាក្រុម​ហ៊ុន​របស់​ខេត្តអា​នយ៉ា​ង ចុះមកសិក្សានិងពិ​ភា​ក្សាលើកា​រងា​រជាមួយ​មន្ទី​រកសិក​ម្មខេ​ត្តតាកែវ ដើម្បីពិភាក្សាដោះស្រា​យ​តាម​សំណូម​ពរ របស់ លោក អភិបា​លខេត្ត​តាកែវ និងថាតើទិញស្វាយរប​ស់​កសិក​រខេ​ត្តតា​កែវ ក្នុងកម្រិតណា​មួ​យ ព្រោះថាកសិករខេ​ត្ត​អានយ៉ាង ក៏មាន​កសិ​ករដាំ​ស្វាយ​សម្រា​ប់នាំចេ​ញផ​ងដែរ ដូច្នោះបញ្ហានេះយើ​ង​នឹងប​ន្តពិ​និត្យ និងពិភាក្សាជាមួយ​បណ្តា​ក្រុម​ហ៊ុន​បន្ថែ​មទៀ​ត ៕ ដោយ៖ តាកែវ

spot_img
×