Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ វិបុល ៖ វិនិយោគិន​ចិន ដែល​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​ធ្វើឱ្យ​កើនឡើង​នូវ​ចំណូល​ពន្ធដារ

spot_img

​ភ្នំពេញ ​៖ លោក​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ បាន​គូសបញ្ជាក់​កំណើនសេដ្ឋកិច្ច និង​ការរីកដុះដាល​ជា​បន្តបន្ទាប់​នៃ​ការវិនិយោគ​នៅ​កម្ពុជា មានការ​ចូលរួម​រប​ស់​វិនិយោគិន​ចិន ដែល​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​ធ្វើឱ្យ​កើនឡើង​នូវ​ចំណូល​ពន្ធដារ ។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រាស និង​ក្រុមហ៊ុន​ចិន ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​បទបញ្ញត្តិ​សារពើពន្ធ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​។​

​លោក គង់ វិបុល បាន​ថ្លែង​ជំរុញ​យ៉ាង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ស្តីពី យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សារពើពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​រ៉ូ​ស​វូដ​។ ដោយមាន​ការចូលរួម​ពី​លោក Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​, លោក Jing Jun ប្រធានសភា​ពាណិជ្ជកម្ម​ចិន​នៃ​កម្ពុជា ព្រមទាំង​មាន​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ វិនិយោគិន​ជនជាតិ​ចិន ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ធំៗ ដែលមាន​សក្តានុពល និង​មាន​ដើមទុន​ច្រើន​ដូចជា សាខា​ធនាគារ អ៊ិន​ដាស​ស្ទ្រៀ​ល អេ​ន ខម​មើ​សល ប៊ែ​ង អ​ហ្វ​ឆាយ​ណា (ICBC) ធនាគារ​ចិន (​ហុងកុង​) (Bank of China, Hong Kong), និង​សីហនុ​វី​ល ស្ពេស​ល អ៊ី​ខន​នើ​មី ហ្សូ​ន (SSEZ) ។​

​លោក គង់ វិបុល បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​សភាពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា​នាពេល​កន្លងមក​។ លោក​បាន​គូសបញ្ជាក់​ពី​កំណើនសេដ្ឋកិច្ច និង​ការរីកដុះដាល​ជា​បន្តបន្ទាប់​នៃ​ការវិនិយោគ​នៅ​កម្ពុជា ពិសេស​ការចូលរួមរ​បស់​វិនិយោគិន​ចិន ដែល​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​ធ្វើឱ្យ​កើនឡើង​នូវ​ចំណូល​ពន្ធដារ និង​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈពេល​មធ្យម ឆ្នាំ​២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល និង​ការបន្ត​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​កៀរគរ ចំណូល​ឆ្នាំ​២០១៩-២០២៣​។​

​ក្រុមការងារ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ជំរុញ និង​ពង្រឹង​កិច្ចសហការ​ល្អ​រវាងរ​ដ្ឋ​បាល​សារពើពន្ធ​កម្ពុជា និង​សភាពាណិជ្ជកម្ម​ចិន​នៃ​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ពន្ធដារ ជូន​ដល់​វិនិយោគិន​ចិន​នៅ​កម្ពុជា ព្រមទាំង​ជាការ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ចំពោះ​វិនិយោគិន​ទូទៅ ក៏ដូចជា​វិនិយោគិន​ជា​ជន​ជាតិចិន​។​

​លោក គង់ វិបុល បានបញ្ជាក់​ទៀតថា អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​សភាពាណិជ្ជកម្ម​ចិន​នៃ​កម្ពុជា ត្រូវ​រួមសហការ​គ្នា​ចូលរួមចំណែក​ដើម្បី​ធានាបាន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ និង​ពង្រឹង​អនុលោមភាព​សារពើពន្ធ​សម្រាប់ វិនិយោគិន​ជា​ជនជាតិ​ចិន​នៅ​កម្ពុជា ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អគ្គរាជ​ទូត​ចិន​ប្រចាំ​កម្ពុជា សភាពាណិជ្ជកម្ម​ចិន​នៃ​កម្ពុជា និង​វិនិយោគិន​ចិន​ទាំងអស់ ព្រមទាំង​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រាស និង​ក្រុមហ៊ុន​ចិន​ទាំងអស់ ត្រូវឱ្យ​បន្ត​ពង្រឹង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​បទបញ្ញត្តិ​សារពើពន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​ប្រគល់​វិញ្ញាបនបត្រ DTA, វិញ្ញាបនបត្រ​អនុលោមភាព​កម្រិត​មាស ជូន​ដល់​សហគ្រាស​មួយចំនួន​របស់​អ្នក​វិនិយោគិន​ចិន ផ្សព្វផ្សាយ​នូវ​ប្រកា​សលេខ​៧៧៥ សហវ​.​ប្រក ស្តីពី​ការបង្កើត និង​ដាក់ឱ្យ​ដំណើការ​ក្រុមការងារ ភាពជា​ដៃគូ​អគ្គនាយកដ្ឋាន​ពន្ធដារ​- សភាពាណិជ្ជកម្ម​ចិន (​កម្ពុជា​) ដែល​ត្រូវបាន​ចុះហត្ថលេខា ដោយ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូន​ដល់​លោក​ប្រធានសភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា ដែលជា​សហប្រធាន​នៃ​ក្រុមការងារ​នេះ​ផងដែរ​។​

តាមរយៈ​វេទិកា​នេះ សភាពាណិជ្ជកម្ម​ចិន​នៃ​កម្ពុជា ក៏បាន​បង្ហាញ​នូវ​ឆន្ទៈ​មោះមុត ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​រដ្ឋបាល​សារពើពន្ធ នៃ​កម្ពុជា ដើម្បី​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ របស់​វិនិយោគិន​ជា​ជន​ជាតិចិន​នៅ​កម្ពុជា​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់ អគ្គនាយកដ្ឋាន​ពន្ធដា​រ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​ប្រធានបទ​សំខាន់ៗ ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ក៏ដូចជា​ពន្យល់​ណែនាំ​យ៉ាង​ក្បោះក្បាយ ចំពោះ​ចម្ងល់​នានា​ពាក់ព័ន្ធ​នឹង​ពន្ធដារ ជូន​ដល់​វិនិយោគិន​ចិន​ទាំងអស់​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×