Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ​ត្រាំថា ដោយសារសម្ពាធសេ​ដ្ឋ​កិច្ច​អាមេ​រិច ទើបធ្វើឲ្យចិន​មិ​នហ៊ា​នប​ង្រ្កាបលើ​ក្រុមបា​តុក​រនៅ​ហុង​កុង

ប្រធានាធិបតីអាមេ​រិ​ច លោកដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុ​ក្រ​ម្សិលមិ​ញ​ថា សម្ពាធសេដ្ឋកិច្ច​រ​បស់​អាមេរិច​លើចិ​ន បានការពារមិនឲ្យអា​ជ្ញា​ធរ​ធ្វើការ​បង្រ្កា​ប​យ៉ាង​អា​ក្រក់​ទៅ​លើក្រុ​មអ្ន​កតវ៉ា នៅក្នុងទីក្រុ​ង​ហុង​កុង។

លោកត្រាំបានថ្លែ​ង​ដូច្នេះ​នៅសេត​វិ​មានថា “ដោយសារតែ​អ្វី​ដែល​ខ្ញុំកំ​ពុ​ង​ធ្វើទា​ក់​ទង​នឹង​ប​ញ្ហាពា​ណិជ​កម្ម គឺវាពិតជាជួយ​រ​ក្សាក​ម្តៅ​”។

លោកត្រាំអះអាងថា​ ​ព្រឹត្តិការណ៍នានា​នៅ​ក្នុង​ទី​ក្រុងហុងកុ​ងជាប់ទា​ក់ទ​ង​ទៅនឹ​ង​សង្រ្គា​មពា​ណិ​ជកម្ម ហើយលោកបញ្ជា​ក់​ថា កាលពីស​ប្តា​ហ៍មុន អ្នកចរចារបស់​​ចិ​នហា​ក់បង្ហាញពីអារម្មណ៍ក្នុងការបង្កើត​កិ​ច្ចព្រ​មព្រៀង​ជាង​មុន។

លោកថ្លែងប្រាប់​អ្ន​កសា​រព័ត៌មានថា “បើវាមិនជាប់ទាក់ទងនឹង​កា​រច​រចាពាណិ​ជ្ជកម្ម​ទេ ទីក្រុងហុងកុងអាចនឹង​ជួ​បប​ញ្ហាធ្ងន់​ធ្ងរជា​ងនេះ​ទៀ​ត”។ លោកក៏បានស្នើឲ្យក្រុងប៉េកាំ​ងដោះ​ស្រាយ​ប​ញ្ហានៅហុ​ងកុង​ប្រក​បដោ​យ​មនុ​ស្សធ៌ម។

ការអះអាងរបស់លោ​ក​ ត្រាំ បានកើតឡើងនៅថ្ងៃជា​មួ​យ​គ្នា ដែលសកម្មជនប្រ​ជា​ធិប​តេយ្យហុ​ងកុ​ង​ដ៏លេ​ចធ្លោ​ចំនួន ៣នាក់ ត្រូវបានអាជ្ញាធរចាប់​ខ្លួ​ន។

លោក ត្រាំក៏បានអះអា​ង​ផងដែ​រថា ការយកពន្ធថ្មីលើផលិត​ផ​លនាំ​ចូលពី​ចិន​នឹងចាប់​ផ្តើម​នៅថ្ងៃអា​ទិត្យ​នេះ៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ Channelnewsasia

×