Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសម្រួល​ការធ្វើដំណើ​រ​របស់​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីជូនដំណឹង​ថា ក្នុងគោល​បំណង​​ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​កាត់បន្ថយ​របាំង​មិនចាំបាច់ ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​កម្ពុជា ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ (​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​) ក្នុងការ​សម្រួល​បែបបទ​នៃ​ការធ្វើដំណើរ​មួយចំនួន ដូចខាងក្រោម​ ៖

​អំពី​សាលា​កប​ត្រ​ចូល ចេញ​ប្រទេស និង​បែបបទ​ស្នើសុំ​ទិដ្ឋាការ​៖ បែបបទ​នៃ​ការបំពេញ​សាលា​កប​ត្រ​ចូល ចេញ និង​ស្នើសុំ​ទិដ្ឋាការ​ពេលមកដល់ ត្រូវបាន​បញ្ចូល​គ្នា​តែមួយ​សន្លឹក ដោយមាន​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​។ ភ្ញៀវទេសចរ​បំពេញបែបបទ​ចូល​តែ​ម្តងគត់ ហើយ​ពេល​ត្រឡប់​ចេញទៅ​វិញ មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទៀត​ទេ និង​មិន​ត្រូវការ​រូបថត​ឡើយ​។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញ និង​ចូល​ប្រទេស​ដែល​កាន់​លិខិត​ឆ្លង​ដែន​អេ​ឡិច​ត្រូ​និ​ច​ខ្មែរ (E-Passport) មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទេ​។​

​អំពី​បែបបទ​ចូល ចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​៖ ភ្ញៀវទេសចរ​ដែល​បើក​បរ​ដោយ​ខ្លួនឯង (Self Driving Tours) មានបំណង​ចូលមក​ទស្សនា​ក្នុងប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន នាំចូល​បណ្តោះអាសន្ន និង​ចេញ​ទៅវិញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​ទូទាំងប្រទេស អាចបំពេញ​ប្រតិវេទន៍​គយ​សង្ខេប សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ចូល​-​ចេញ​បណ្តោះអាសន្ន​របស់​ភ្ញៀវទេសចរ (Summary declaration form for temporary entry-exit of conveyance of tourists) ជាមួយ​មន្ត្រី​គយ​ច្រកទ្វារ​តែម្តង​។ ភ្ញៀវទេសចរ​មិនចាំបាច់​បង់ប្រាក់​និមុត្តិ​ធានា (Deposit) និង​ថ្លៃ​ធានារ៉ាប់រង​ឡើយ​។ ភ្ញៀវទេសចរ​អាច​ចូល​គេហ៍ទំព័រ WWW.Customs.gov.kh ដើម្បី​ទទួលយក​ព័ត៌មាន​លម្អិត​បន្ថែមទៀត​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×