ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងរយៈពេលពីរថ្ងៃ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦នាក់ ។
កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀមបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលបាលឲ្យដឹងថា៖ បក្ខជនសង្ស័យទាំង០៧រួមមាន ១-ឈ្មោះ មួន ហាក់ឡេង ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែររស់នៅភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ២-ឈ្មោះ គាន់ ម៉េងរ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៣-ឈ្មោះ ម៉ូវ ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៤-ឈ្មោះ រ៉េន ពុទ្ធិ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៥-ឈ្មោះ ញ៉ ទូច ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀមខេត្តកំពង់ចាម ។ ៦-ឈ្មោះ ឡូញ ឡាញ់ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិតាខុង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ៧-ឈ្មោះ អាន វណ្ឌី ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ រឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ ម៉ូតូចំនួន ០៥គ្រឿង ទូរសព្ទដៃ ០៩គ្រឿង ។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវសេងរស់នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៦នាក់ស្រី ២នាក់ ក្នុងនោះក៏មានមុខសញ្ញាម្នាក់ មានដីកាចំនួនពីរដីកាផងដែរ៕ ដោយ៖បញ្ញាស័ក្តិ