Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ស្ថាបត្យកម្ម​ ៤៥​នាក់​ ចុះ​កម្មសិក្សា​ស្វែងយល់​ពី​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ការប្រកួតប្រជែង​កែលម្អ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន​

spot_img

​សៀមរាប​៖ យោងតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យមាន​ការកែលម្អ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បានប្រកាស​រក​និស្សិត​ដែលមាន​សមត្ថភាព​បញ្ចេញស្នាដៃ​លើ​គម្រោង​កែលម្អ​ផ្លូវ​នេះ​ដែល​បញ្ចូល​ទាំង​គំនិត​អភិវឌ្ឍន៍​និង​អភិរក្ស​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាកលវិទ្យាល័យ​ន័​រ​តុ​ន សាកលវិទ្យាល័យ​វេ​ស្ទើ​ន សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ វិទ្យាស្ថាន​បច្ចេកទេស​ក​ម្ពុ​ជា និង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ម​ក​ពី​រាជធានី​ភ្នំពេញ​ចំនួន​៤៥​នាក់ បាន​ជួបជុំគ្នា​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់ ដើម្បី​ត្រៀមខ្លួន​បញ្ចេញ​គំនិត​ក្នុងការ​ប្រកួតប្រជែង​ពី​គម្រោង​កែលម្អ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) ដែលមាន​រយៈពេល​មួយខែ ដោយ​ដំណើរការ​ចាប់ពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ តទៅ​។ ចំពោះ​ជ័យលាភី​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​១០០០​ដុល្លារ​សម្រាប់​លើកទឹកចិត្ត ហើយ​តាមរយៈ​ការប្រកួតប្រជែង​បញ្ចេញស្នាដៃ​នេះ គឺជា​ការផ្តល់​ឱកាស​ឱ្យ​និស្សិត​បាន​បញ្ចេញស្នាដៃ​ខ្លួន​ក្នុង​ការងារ​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស​នៅក្នុង​តំបន់​អង្គរ​ផងដែរ​។​

​តាម​ការ​ឱ្យដឹងពី​លោក សោម សុផារ៉ា​ត់ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ បានឱ្យដឹងថា កំណាត់​ផ្លូវ​ដែល​ត្រូវ​កែលម្អ​គឺ​ចាប់ពី​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ទៅដល់​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល​ទល់មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ត្រូវ​កែច្នៃ​ឱ្យមាន​សោភ័ណភាព សុវត្ថិភាព និង​ផាសុកភាព​។​

​លោក សុផារ៉ា​ត់ បន្តថា គម្រោង​កែលម្អ​ផ្លូវ​នេះ គឺ​ក្នុង​បំណង​ស្ថាបនា​ឱ្យ​កំណាត់​ផ្លូវ​ដ៏​មមាញឹក​ក្នុងការ​បម្រើសេវា​កម្ម​ទេស​ចរណ៍ ក៏ដូចជា​ការឆ្លងកាត់​របស់​ប្រជាជន ក្លាយជា​ផ្លូវ​គំរូ​មួយ​សម្រាប់​ខេត្តសៀមរាប​ដោយ​ការរៀបចំ​ឱ្យមាន​សួនច្បារ ផ្លូវ​ដើរ ផ្លូវ​កង់ ការដាំ​ដើមឈើ កែលម្អ​ចិញ្ចើមថ្នល់​ឱ្យ​ស្អាត ធ្វើឱ្យ​ប្រឡាយ​មានទឹក​ជាប្រចាំ ដើម្បី​ទាក់ទាញ​ទេសចរ និង​ការធ្វើ​លំ​ហាត់ប្រាណ​របស់​ប្រជាជន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×