ប៉ូលិសដាណឺម៉ាក កំពុងស៊ើបអង្កេតករណីលួចស្រា vodka ថ្លៃបំផុតពិភពលោក” ព្រោះវាមានតម្លៃដល់ ១,៣លានដុល្លារ។
តាមកាសែត Daily Mail ដបស្រាវ vodka នេះ ធ្វើពីមាសទម្ងន់ ៣គីឡូ និងប្រាក់ ៣គីឡូ ។ ដបស្រានោះមានឆ្លាក់រូបឥន្ទ្រី ភ្ជាប់ដោយត្បូងពេជ្រ។
ករណីចោរកម្មនេះកើតឡើងនៅថ្ងៃ ២/១/២០១៨ គ្រាដែលដបស្រា vodka នេះត្រូវបានដាក់តាំងនៅតៀមស្រា កាហ្វេ៣៣ នៅរដ្ឋធានី Copenhagen របស់ដាណឺម៉ាក។
រូបភាពយកចេញពីកាមេរ៉ាសុវត្ថិភាពរបស់ហាងស្រា កន្លែងដែលកំពុងដាក់តាំងដបស្រា vodka ១.២០០ប្រភេទ គេបានឃើញមនុស្សម្នាក់បិទមុខ ហើយស្រវ៉ាទាញយកដបស្រា vodka ដ៏ថ្លៃខាងលើ។
ប៉ូលិសឲ្យដឹងថា គេនៅពុំទាន់ដឹងច្បាស់ថា ចោររូបនេះ បានបំផ្លាញសោរចោល ឬមានមានសោរដើម្បីចាក់ចូលលួច។ លោក Brian Ingberg ដែលជាម្ចាស់ហាងស្រាកាហ្វេ ៣៣ ឲ្យដឹងថា លោកបានខ្ចីដបស្រាខាងលើ ពីពាណិជ្ជកររុស្ស៊ីម្នាក់មកដើម្បីដាក់តាំង លោក Brian Ingberg ស្រែកថ្ងូរថា ៖ វាធ្លាប់ជាផ្នែកមួយនៃការសន្សំប្រមូលស្រារបស់ខ្ញុំ ប្រើពេលអស់៦ខែ ឥឡូវលែងមានទៀតហើយ។
ក្រុមហ៊ុនផលិតរថយន្តទំនើបរបស់រុស្ស៊ី Russo-Baltique បានកុម្មង់ឲ្យធ្វើដបស្រាខាងលើ នាឱកាសខួបលើកទី ១០០ឆ្នាំ ថ្ងៃបង្កើតរោងចក្ររបស់ក្រុមហ៊ុន។
ដបស្រា vodka ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរថយន្ត Russo-Baltique។