ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង២០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស២នាក់។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊េីបអង្កេតនិងអនុវត្តនីតិវិធី បានឱ្យដឹងថាជនបរទេសទី១.ឈ្មោះ MATIN ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិអង់គ្លេស ដោយមានការសំណូមពរពីតំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិអង់គ្លេស ០១នាក់ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី) ពីបទ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងមានសតិមិនប្រក្រតី ទី២.ឈ្មោះ EDI TIANDRA ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង់ចង់ឲ្យសមត្ថកិច្ចជួយបញ្ជូនរូបគេត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ជននេះចូលមកព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦.១១.២០១៨ តាមច្រកអាកាសយាន្ដដ្ឋានអន្តរជាតិសៀមរាប គោលបំណងទេសចរ បច្ចុប្បន្នគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ គ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាកនៅ និងគ្មានទីកន្លែងស្នាក់ពិតប្រាកដដើរដេកអនាថាតាមទីសាធារណៈ។ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕ ដោយ ៖ កូឡាប