Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ សម្រេច​បង្កើត​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលមាន​សមាសភាព​១២​រូប ដោយ​ក្នុងនោះ​រួមមាន​ប្រធាន​១​រូប និង​អមដោយ​អនុប្រធាន​៣​រូប ព្រមទាំង​សមាជិក​៧​រូប​។ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ មាន​ភារកិច្ច​សំខាន់ៗ​រួមមាន​៖

១- ដឹកនាំ អនុវត្ត សម្របសម្រួល និង​ត្រួតពិនិត្យ​ការងារ​អនុវត្ត​គោលនយោបាយ ផែនការ​ជាតិ គោលការណ៍​ណែនាំ និង​សកម្មភាព ស្ដី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​ក្រសួងមហាផ្ទៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​រាជរដ្ឋាភិបាល​។

២- រៀបចំ​ផែនការ​សកម្មភាព ដើម្បី​ទប់ស្កាត់​ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ​គ្រឿងញៀន​និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន សម្រាប់​អង្គភាព​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ចំណុះ​ក្រសួងមហាផ្ទៃ​។

៣- រៀបចំ​ផែនការ​សកម្មភាព បញ្ជៀ​ស​ការផ្សព្វផ្សាយ​អប់រំ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា និង​ផលប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​គ្រប់​អង្គភាព​ចំណុះ​ក្រសួង​ទាំង​ផ្នែក​រដ្ឋបាល​ស៊ីវិល និង​នគរបាលជាតិ និង​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

៤- រៀបចំ​ផែនការ​សកម្មភាព និង​កម្មវិធី ដើម្បី​ឲ្យ​គ្រប់​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ទាំង​ផ្នែក​រដ្ឋបាល​ស៊ីវិល និង​នគរបាលជាតិ និង​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​គ្រោះថ្នាក់ និង​ផលប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​សាធារណជន និង​ក្រុម​គោលដៅ ដែល​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​កាត់បន្ថយ​នឹង​ឈានទៅ​លុបបំបាត់​ទាំង​ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​។

៥- រៀបចំ និង​ពង្រឹង​យន្តការ ដើម្បី​គាំទ្រ និង​លើកកម្ពស់ ប្រសិទ្ធភាព នៃ​ការផ្ដល់សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​សំដៅ​ទប់ស្កាត់​រាល់​គ្រោះថ្នាក់​ផ្នែក​សុខភាព​ក្នុងចំណោម​អ្នកប្រើប្រាស់គ្រឿង​ញៀន និង​ពី​អ្នកប្រើប្រាស់​គ្រឿងញៀន​ដល់​អ្នកដទៃ​នៅក្នុង​គ្រួសារ និង​ក្នុង​សហគមន៍​។

៦- រៀបចំ​យន្តការ និង​សកម្មភាព អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ភូមិ ឃុំ សង្កាត់ ស គ្មាន​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​។

៧- បង្ការ និង​ទប់ស្កាត់ ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​។

៨- សហការ​ជាមួយ​សម្បុរ​ជនជាតិ អន្តរជាតិ អង្គការ​ដៃ​គួរ​អភិវឌ្ឍន៍​នានា និង​សហគមន៍​អន្តរជាតិ​ដើម្បី​ស្វែងរក​ថវិកា ឬ​ការគាំទ្រ​ដទៃទៀត​សម្រាប់​សកម្មភាព​ប្រឆាំង​គ្រឿងញៀន​។

៩- រៀបចំ​របាយការណ៍​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ​ជូន​រដ្ឋមន្ត្រី​។

១០- ទទួល​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការប្រគល់​ជូន​រប​ស់​រដ្ឋមន្ត្រី​៕​ ដោយ​៖​កូ​ឡាប​

×