ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូង Samsung បានធ្វើការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា នឹងធ្វើការបញ្ចេញកំពូលទូរស័ព្ទអាចបត់បានរបស់ខ្លួន លក់នៅលើទីផ្សារនៅថ្ងៃសុក្រស្អែកនេះ។
ការប្រកាសដាក់លក់សារជាថ្មីនេះ ក្រោយពេល Samsung បានសម្ងំកែកុនស្មាតហ្វូនរបស់ខ្លួនអស់រយៈពេលជាច្រើនខែ បន្ទាប់ពីមានការរាយការណ៍ពីអ្នកប្រើប្រាស់ថា ស្មាតហ្វូនអាចបត់បាននោះងាយនឹងមានបញ្ហាបាក់។
ទូរស័ព្ទ Galaxy Fold ដែលអាចបើកបានដូចសៀវភៅ នឹងធ្វើការដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃស្អែក។ ការដាក់លក់នៅប្រទេសផ្សេងទៀតដូចជា បារាំង អាឡឺម៉ង សិង្ហបុរី អង់គ្លេស និងអាមេរិចជាដើម នឹងកើតឡើងនៅពេលបន្ទាប់ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីការបរិច្ឆេទច្បាស់លាស់ឡើយ។
សូមបញ្ជាក់ថា Galaxy Fold មានទំហំ ៤,៦អ៊ីញ ហើយនឹង ៧,៣អ៊ីញនៅពេលវាបើក។ ចំណែកតម្លៃរបស់អាចប្រហែល ២.០០០ដុល្លា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN